ពិតជាគួរឱ្យគោរពមែន! នាយករដ្ឋមន្រ្តីអៀរឡង់លោក Leo Varadkar នឹងវិលត្រឡប់មកធ្វើជាវេជ្ជបណ្ឌិតម្ដងទៀត ដើម្បីជួយព្យាបាលដល់អ្នកជំងឺ កូរ៉ូណា

អ្នកនាំពាក្យការិយាល័យនាយករដ្ឋមន្ត្រី បានប្រាប់សារព័ត៌មាន RTÉ កាលពីថ្ងៃអាទិត្យថា លោក Varadkar ដែលជាអតីតវេជ្ជបណ្ឌិត មុនពេលចូលប្រឡូកក្នុងនយោបាយ បានចុះឈ្មោះជាអ្នកអនុវត្តវេជ្ជសាស្រ្តឡើងវិញម្ដងទៀត ហើយបានស្នើសុំធ្វើការចំនួនមួយដងក្នុងមួយសប្តាហ៍នៅក្នុងតំបន់ដែលមានជំនាញរបស់គាត់។

អ្នកនាំពាក្យរូបនោះបាននិយាយថា "ក្រុមគ្រួសារ និងមិត្តភក្តិរបស់គាត់ជាច្រើន កំពុងធ្វើការនៅក្នុងសេវាសុខភាពដូច្នេះ គាត់ក៏ចង់ចូររួមចំណែកជួយ បើទោះបីជារឿងតិចតួចក៏ដោយ។

កាសែតអៀរឡង់ថែមស៍បានរាយការណ៍ថា លោក Leo Varadkar បានប្រាប់តាមទូរស័ព្ថាទ ៖ មនុស្សដែលប្រហែលជាត្រូវបានប៉ះពាល់នឹងវីរុសនៅក្នុងប្រទេសអៀរឡង់ត្រូវបានវាយតម្លៃជាលើកដំបូងតាមទូរស័ព្ទជាជាងដោយផ្ទាល់ ដើម្បីកាត់បន្ថយការរាលដាល។

កាលពីខែមុន ក្រសួងសុខាភិបាលបានចាប់ផ្តើមយុទ្ធនាការជ្រើសរើសបុគ្គលិកដើម្បីជួយបុគ្គលិកក្នុងការដោះស្រាយវិបត្តិនេះ ហើយបានជំរុញឱ្យអ្នកជំនាញថែទាំសុខភាពទាំងអស់ដែលមិនទាន់បំពេញការងារនៅក្នុងសេវាសុខភាពសាធារណៈ ត្រូវចុះឈ្មោះដើម្បីទទួលបានការហៅចូល។

ប្រទេសនេះបានរាយការណ៍ថា មានករណីឆ្លងវីរុសកូវីដ១៩ថ្មី ចំនួន ៣៩០ ករណី កាលពីថ្ងៃអាទិត្យដោយមានចំនួនសរុប ៤.៩៩៤ ករណី និងមានអ្នកស្លាប់ចំនួន ១៥៨ នាក់៕


BELGIUM EU POLITICS SUMMIT

Leo Varadkar Has Re Registered As A Doctor To Help Fight Covid 19

Leo Varadkar

Merlin_170676807_476a61e3 2d37 4907 920b A3146cbdf945 ArticleLarge

ប្រភព ៖ politico.eu