រូបថតមួយសន្លឹកចុងក្រោយ ឃើញហើយគួរឱ្យស្រណោះណាស់ ប្ដីប្រពន្ធវ័យចំណាស់កាន់ដៃគ្នាគ្នាមុនពេលស្លាប់ ដោយសារតែជំងឺ កូរ៉ូណា

រូបភាពមួយសន្លឹកដ៏សែនក្រៀមក្រំរបស់គូស្នេហ៍វ័យចំណាស់នៅអាត្លង់តា ដែលបានកាន់ដៃគ្នាពេលនៅមន្ទីរពេទ្យគឺ ប៉ុន្មានថ្ងៃ មុនពេលពួកគាត់ស្លាប់ បន្ទាប់ពីបានឆ្លងមេរោគកូវីដ១៩ នៅឯមណ្ឌលថែទាំសុខភាព។

លោក Eddie Johnson Jr បានទទួលមរណភាពនៅថ្ងៃទី ៥ ខែមេសា ហើយភរិយារបស់គាត់ឈ្មោះ Blanche Johnson បានទទួលមរណភាពនៅថ្ងៃទី ៨ ខែមេសា។

លោក Johnson បានឆ្លងវីរុសកូរ៉ូណា ពេលកំពុងរស់នៅ Arbor Terrace នៅ Cascade ក្នុងរដ្ឋ Atlanta រដ្ឋ Georgia ។

លោកស្រី Jennifer McWhorter ដែលជាកូនស្រី នាងបានចែករំលែករូបភាពចុងក្រោយរបស់ឪពុកម្តាយនាង ជាមួយគ្នាមុនពេលពួកគាត់ស្លាប់នៅមន្ទីរពេទ្យ។ ហើយនាងក៏បាននិយាយផងដែរថា "នាងពិតជាតូចចិត្តខ្លាំង ដែលនៅដង្ហើមចុងក្រោយ មិនអាចនៅក្បែរ និងមើលថែអ្នកមានគុណរបស់ខ្លួន ក្នុងខណៈពេលដែល ពួកគាត់កំពុងឈឺ ហើយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យរហូតដល់បាត់បង់ជីវិត"។


27086878 8211335 The_elderly_couple_were_seen_holding_hands_while_at_the_hospital M 19_1586661963129

27086882 8211335 Eddie_Johnson_Jr_right_and_Blanche_Johnson_left_are_seen_here_in M 17_1586661934598

27086884 8211335 The_Johnsons_caught_coronavirus_while_living_at_a_long_term_care M 24_1586662099627

ប្រភព ៖ Daily Mail