ខ្យល់ព្យុះដ៏ធ្ងន់ធ្ងរមួយបានកើតឡើងនៅភាគខាងត្បូងនៃសហរដ្ឋអាមេរិក សម្លាប់មនុស្សអស់ជាច្រើននាក់ និងរងការខូចខាតជាច្រើន

(CNN) ៖ ព្យុះកំបុតត្បូងមួយ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៨ នាក់ និងបំផ្លាញរចនាសម្ព័ន្ធរាប់រយនៅភាគខាងត្បូងនៃសហរដ្ឋអាមេរិក កំពុងធ្វើដំណើរទៅភាគខាងជើង ដែលនៅទីនោះមានមនុស្សជាង ១៥០ លាននាក់ កំពុងតែស្ថិតនៅក្រោមការគំរាមកំហែងពីខ្យល់ព្យុះនេះ។

សេវាកម្មអាកាសធាតុជាតិបាននិយាយថា យ៉ាងហោចណាស់មានព្យុះកំបុតត្បូងចំនួន ៣៤ ត្រូវបានគេរាយការណ៍នៅក្នុងរដ្ឋតិចសាស់, រដ្ឋ Louisiana, Mississippi និង Georgia នៅព្រឹកថ្ងៃច័ន្ទនេះ។

នាយកដ្ឋានគ្រប់គ្រងគ្រោះអាសន្នរបស់រដ្ឋបានសរសេរតាមអ៊ីនធឺណេតថា នៅ Mississippi យ៉ាងហោចណាស់មានមនុស្ស ១១ នាក់បានស្លាប់ដោយសារព្យុះបោកបក់ដ៏ធ្ងន់ធ្ងរនេះ។

1

មន្ត្រីក្នុងតំបន់បាននិយាយថានៅ Georgia មានមនុស្ស ៦ នាក់ត្រូវបានសម្លាប់ - ក្នុងនោះមាន ៥ នាក់នៅ Murray County និងបុរសម្នាក់នៅ Cartersville ។

ហើយនៅរដ្ឋ Arkansas មនុស្សម្នាក់ត្រូវបានសម្លាប់បន្ទាប់ពីដើមឈើរលំលើផ្ទះនៅខោនធី Jefferson County ។

មន្ត្រីគ្រាអាសន្នបានណែនាំដល់ប្រជាជនថា ការជ្រកកោនដើម្បីសុវត្ថិភាពពីព្យុះបានយកអាទិភាពលើគោលការណ៍ណែនាំនៃការឃ្លាតឆ្ងាយពីសង្គមដើម្បីកាត់បន្ថយការរីករាលដាលនៃមេរោគឆ្លង។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរបស់រដ្ឋ Mississippi បានសង្កត់ធ្ងន់ថា ប្រជាជនគួរតែមានកន្លែងសុវត្ថិភាពហើយប្រសិនបើនោះជាជម្រកសាធារណៈត្រូវបន្តអនុវត្តការឃ្លាតឆ្ងាយពីសង្គមផងដែរ។


MEMA បានសរសេរថា “ ប្រសិនបើអ្នកទៅទីជម្រកសាធារណៈ សូមពាក់ម៉ាស ឬរុំក្រមានៅជុំវិញច្រមុះ និងមាត់របស់អ្នកផង” ៕

2

3

4

Damage At Monroe (LA) Regional Airport From Tornado

6

ប្រភព ៖ CNN