មន្ត្រីប៉ូលិសប្រហែលជាង ២០នាក់ ជាមួយនឹងគ្រូពេទ្យ៤នាក់ បានចុះបង្ក្រាបពិធីជប់លៀងនៅក្នុងផ្ទះមួយ នៅយប់ថ្ងៃសៅរិ៍ ដែលបានប្រមូលផ្ដុំគ្នា អបអរសាទរពិធីបុណ្យ Easter។
យុវជនមួយក្រុមនោះបានបង្ហាញពីការមិនយកចិត្តទុកដាក់ចំពោះវិបត្តិ Covid-19 ដែលចក្រភពអង់គ្លេសចេញវិធានការណ៍ ហាមមិនឱ្យមានរៀបចំពិធី ឬការប្រមូលផ្ដុំគ្នា ក្នុងខណៈពេលដែល រដ្ឋាភិបាលបានអំពាវនាវជាដាច់ខាតចំពោះបញ្ហា ការប្រមូលផ្ដុំ ឬរៀបចំកម្មវិធីផ្សេងៗ។
សាក្សីបានឃើញផ្ទាល់ភ្នែកបានប្រាប់ភ្នាក់ងារទូរទស្សន៍ថា “ អ្នកដែលនៅសល់ផ្សេងទៀតត្រូវបានដេញចេញពីផ្ទះហើយបានស្នើសុំឱ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។
អ្នកនាំពាក្យនៃសេវារថយន្តសង្គ្រោះបន្ទាន់ភាគឦសានបាននិយាយថា យើងបានទទួលការហៅដើម្បីទៅកន្លែងកើតហេតុនៅវេលាម៉ោងប្រហែល ៩ និង ១៥ នាទីពីប៉ូលីស ដើម្បីចូលទៅពិនិត្យក្រុមអ្នកជំងឺ។ ប៉ុន្តែនៅពេលមកដល់ អ្នកជំងឺខ្លះបានបដិសេធមិនព្រមត្រួតពិនិត្យនោះឡើយ។
ប្រភព ៖ Daily Mail