ទិដ្ឋភាពកម្របានឃើញ! ដំរីជាង៥០ក្បាល ធ្វើដំណើរឆ្លងកាត់ផ្លូវ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរនៅទីនោះ ( មានវីដេអូ )

ដំរីតូចធំប្រមាណជា៥០ក្បាល បានចេញពីព្រៃ ធ្វើដំណើរឆ្លងកាត់ផ្លូវ Chachoengsao ភាគខាងកើតនៃទីក្រុងបាងកក បានបង្កការភ្ញាក់ផ្អើលដល់អ្នកស្រុក និងអ្នកដំណើរបានបញ្ឈប់ការធ្វើដំណើរ ដើម្បីមើលដំរីមួយហ្វូងធំនោះ។

ខណៈនោះដែរ គេបានឃើញមានដំរីមាឌធំមួយក្បាល បាននាំហ្វូងសត្វដំរី ធ្វើដំណើរពាសពេញផ្លូវដើម្បីឆ្លងទៅដើរលេងកម្សាន្តនៅឯព្រៃនៅម្ខាងទៀត។

មន្ត្រីប៉ូលីសមួយចំនួនក៏បានទៅដល់ ដើម្បីធានាថាសត្វដំរីបានធ្វើដំណើរដោយសុវត្ថិភាពទៅកាន់តំបន់ជិតខាងនៃព្រៃ និងមិនបង្កការភ័យខ្លាច ឬគ្រោះថ្នាក់ដល់អ្នកនៅទីនោះ។ អ្នកល្បាតសត្វព្រៃបានតាមដានសត្វដំរីឆ្លងកាត់ទីរហោឋាន នៅពេលថ្ងៃបន្ទាប់មកបានបិទផ្លូវយ៉ាងលឿនដើម្បីការពារកុំឱ្យមានគ្រោះថ្នាក់៕

27215328 8220725 Image A 2_1586941713031


27215350 8220725 Image A 1_1586941703592

27215362 8220725 Image A 4_1586942468906

27215364 8220725 Image A 3_1586942310790

ប្រភ​ព ៖ Daily Mail