រមណីយដ្ឋា ជ្រោះផ្តាច់ព្រលឹង សសរស្តុក គិរីរម្យ ស្តាប់មើលទៅគួរឲ្យខ្លាច តែធាតុពិតមិនគួរឲ្យខ្លាចដូចឈ្មោះនោះទេ ផ្ទុយទៅវិញវា គឺជាតំបន់មួយដែលមានទេសភាពស្រស់ស្អាត ស្ងប់ស្ងាត់ ល្អឥតខ្ចះ សម្រាប់ការមកបោះតង់លំហែរកាយ។
ខណៈពេលដែលពួកយើងទៅទីនោះ គឺចំពេលដែលមានភ្លៀងធ្លាក់ ខ្យល់ខ្លាំង ហើយផ្លូវក៏ពិបាក ដាច់ស្ពាន ដែលទម្រាំទៅដល់ទីនោះ គឺចន្លោះម៉ោង ១០យប់។
បើទោះជានឿយហត់យ៉ាងណា តែមិនមែនគ្មានន័យនោះទេ បន្ទាប់ពីទៅដល់គោលដៅ អ្វីៗបានប្រែប្រួលអស់ ជាមួយនឹងទេសភាពស្រស់ស្អាត សម្លេងទឹកភ្លៀង លាយឡំជាមួយសំឡេងខ្យល់បក់ ប្រៀបបីដូចជាចម្រៀងធម្មជាតិមួយ ដែលបំពេរអារម្មណ៛របស់យើងឲ្យធូរស្រាល បំភ្លេចរាល់ទុក្ខកង្វល់ផ្សេងៗ ដែលជាអារម្មណ៍មួយពិបាកនឹងពណនា។
បើចង់ដឹងថា អារម្មណ៍នោះបែបណា គួរតែចំណាយពេល សាកល្បងដំណើរកំសាន្តបែបនេះម្តងទៅ!
ប្រភព ៖ OneStep Adventure/មួយជំហាន