រាជរដ្ឋាភិបាល សម្រេចបញ្ចប់សុពលភាពបទបញ្ជាក្នុងការដាក់កំហិត​ការធ្វើដំណើរក្នុងប្រទេស

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចបញ្ចប់សុពលភាពបទបញ្ជាលេខ០២ ប.ប ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។

នៅក្នុងសេចក្តីសម្រេចបញ្ចប់សុពលភាពនៃបទបញ្ជាលេខ០២នេះ ត្រូវបានរាជរដ្ឋាភិបាលបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ អនុវត្តចាប់ពីម៉ោង០៦:០០នាទី ព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ជាកំហិត ដែលត្រូវបានអនុញ្ញាតឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់ អាចធ្វើដំណើរបានទូទាំងប្រទេសឡើងវិញជាធម្មតា៕

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ៖


93633170_2843998455656113_8284142661510627328_o

93290828_2843998505656108_5675758178826977280_o

ប្រភព ៖ ក្រសួងមហាផ្ទៃ Ministry of Interior Cambodia