ក្រសួងខុសភិបាលកម្ពុជា ចេញសេចក្ដីប្រកាសអំពីលទ្ធផលការធ្វើតេស្តរកវិជ្ជមានជំងឺកូវី១៩ លទ្ធផលសម្រាប់ថ្ងៃទី ១៥ មេសា ២០២០នេះ គឺមិនមានករណីវិជ្ជមានបន្ថែមឡើយ ចំណែកអ្នកដែលបានព្យាបាលជាសះស្បើយ មានចំនួន ២នាក់ទៀត។
សរុបចំនួនអ្នកដែលបានព្យាបាលជាសះស្បើយទាំងអស់គឺ កើនដល់ ៩៨នាក់ហើយ។ រីឯអ្នកកំពុងសម្រាកព្យាបាលគឺមានចំនួន ២៤នាក់។ សរុបចំនួនអ្នកឆ្លងជំងឺកូវ១៩ទាំងអស់នៅកម្ពុជាគឺមានចំនួន ១២២នាក់ ក្នុងនោះស្ត្រីចំនួន ៣៨នាក់ និងបុរសចំនួន ៨៤នាក់៕