សោកស្តាយមែន! អ្នកបញ្ចូលសំឡេងជាលោកប៉ាឈីងចាំង បានទទួលមរណភាពហើយ

តុក្តតា ​រឿងឈីងចាំង ​គឺជាតុក្តតាដែលមានភាពល្បីល្បាញខ្លាំងនៅក្នុងប្រទេសជប៉ុន ​និងប្រទេសជាច្រើនលើពិភពលោក ​សូម្បីតែប្រទេសកម្ពុជាយើងក៏មានអ្នកនិយមទស្សនា និងស្គាល់រឿងភាគតុក្តតានេះដូចគ្នាដែរព្រោះបង្កប់ដោយភាពសប្បាយរីករាយទប់សំណើចមិនបានរបស់គ្រួសារតួឈីងចាំង។

Open Tv Program!image

អ្វីដែលគួរឱ្យរន្ធត់ចិត្តនោះ ​ពេលនេះប្រភពព័ត៌មានពីប្រទេសជប៉ុនបានឱ្យដឹងថា ​អ្នកបញ្ចូលសំឡេងដ៏ល្បីល្បាញនៅក្នុងប្រទេសជប៉ុន ​ដែលមានស្នាដៃបញ្ចូលសំឡេងតុក្តតាល្បីៗ ​និងភាពយន្តតុក្តតាបែប ​Anima  ជាច្រើនរប់ជប៉ុន ​រួមទាំងរឿងឈីងចាំងតួប៉ាឈីងចាំងលោក ណូហារ៉ា នោះ ​បានទទួលមរណភាពហើយដោយសារតែជំងឺមហារីក។

4c528f561b94aac8dfd5d07ef3cd36f165a4156d

 모에 Raws _Crayon_Shin Chan_ 925_(ABC_1280x720_x264_AAC).mp4_snapshot_07.52_ 2017.03.24_19.16.06


អ្នកបញ្ចូលសំឡេងលដ៏ល្បីមួយរូបនេះ ត្រូវបានគេដឹងថាមានឈ្មោះថា Keiji Fujiwara ដែលធ្លាប់មានស្នាដៃទៅលើការបញ្ចូលសម្លេងជាតួអង្គឪពុកឈីងចាំង និងគំនូរជីវចលផ្សេងៗទៀតដូចជា តួអង្គ Shuichi Aizawa ក្នុងរឿង «Death Note» តួអង្គ Reno នៅក្នុង«Final Fantasy VII» តួអង្ គShirō Fujimoto ក្នុងរឿង «The Blue Exorcist»និង តួអង្គHannes នៅក្នុងរឿង «Attack On Titan» ជាដើម ។ ពិសេសថែមពីនោះ  លោកក៏មានស្នាដៃបញ្ចូលសំឡេងភាពយន្តហូលីវូតជាច្រើនផងដែរជាភាសាជប៉ុន  ដូចជាបញ្ចូលសំឡេងតួ ​Iron Man  ផងដែរ

គួរឱ្យដឹងផងដែរថា ​អ្នកបញ្ចូលសំឡេងរូបនេះ ទទួលមរណភាពដោយ​សារជំងឺមហារីក ក្នុងអាយុ៥៥ឆ្នាំ កាលពីថ្ងៃទី ​១២ ​ខែមេសា ​ឆ្នាំ ​២០២០ មកម្ល៉េះ តែទើបតែបញ្ចេញព័ត៌មានជាផ្លូវការថ្មីៗនេះប៉ុណ្ណោះ៕

ប្រភព៖  Syfy

D356984ddc9890f165366a55a35795abcb81edb1