ស្អាតមែន! រហាត់ទឹក ដែលមានប្រវត្តិតាំងពីទសវត្សរ៍ទី៦០ ត្រូវបានជួសជុលរួចរាល់ហើយ

កាលពីប៉ុន្មានឆ្នាំមុន​​រាល់ពេលទៅលេងខេត្តសៀមរាប ​ដែលជាទឹកដីប្រវត្តិសាស្រ្តដ៏បវរនៃកម្ពុជា ​ក្រៅពិទស្សនាប្រាសាទបុរាណជាច្រើន ​ដែលសុទ្ធសឹងតែជាទីតាំងប្រវត្តិសាស្រ្ត និងមានភាពអច្ឆរិយនោះ ​រហាត់ទឹកបុរាណ ​ក៏ជាទីតាំងទេសចរណ៍ដ៏សំខានសម្បូរអ្នកមកកម្សាន្តថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។

ប៉ុន្មានឆ្នាំក្រោយដោយសារតែអាយុកាល ​និងមានការខូចខាតផងនោះ ​ពេលនេះរហាត់ទឹកដែលមានប្រវត្តិតាំងពីទសវត្សរ៍ទី៦០ ត្រូវបានជួសជុលសារជាថ្មីលើដែនដីអច្ឆរិយៈអង្គរ ​មើលទៅស្រស់ស្អាតខ្លាំង ​ថែមទាំងមានការរចនាសួនឧទ្យានព័ទ្ធជុំវិញគួរជាទីមនោរម្យកម្សាន្តនាថ្ងៃសម្រាកទៀតផង។

93233845_1172131889790998_5201184019403767808_o

គួរឱ្យដឹងផងដែរថា រហាត់ទឹក បុរាណ ដែលត្រូវបានជួសជុលរួចរាល់ហើយនេះ មានទីតាំងស្ថិតក្នុងទីតាំងបណ្តុះកូនឈើប្រាសាទតាកែវ ក្នុងឧទ្យានអង្គរ ខេត្តសៀមរាប៕

ប្រភពរូបភាព៖ និត


93375836_1172131969790990_5572241409634729984_o

93479072_1172132169790970_3885796593617600512_o

93653149_1172132079790979_3352794751366594560_o

93834299_1172132279790959_5316046855241465856_o

94032790_1172132433124277_2187998804647608320_o