ហេតុអ្វីពួកយើងត្រូវបែកគ្នា? បើកន្លងមកនេះ យើងល្អនឹងគ្នាខ្លាំងយ៉ាងនេះ?

តាំងពីចាប់ផ្ដើមជាមួយគ្នា អាចនិយាយបានថា ទំនាក់ទំនងរវាងយើង វាក៏ល្អណាស់ដែរ ប៉ុន្តែហេតុអ្វី យើងប្រែជាមានថ្ងៃនេះ មិននឹកស្មានថា យើងដើរមកជាមួយគ្នាយូរយ៉ាងនេះហើយ បែរជាដើរមកដល់ចំណុចផ្លូវបំបែកសោះ គិតហើយគិតទៀត ហេតុអ្វីក៏ត្រូវមានថ្ងៃនេះ? សួរខ្លួនឯងថា យើងពិតជាបែកគ្នាមែនទេ? ចុះយើងដាច់ចិត្តនឹងដើរចេញពីគ្នាដែរឬ? បើកន្លងមក យើងមានរឿងល្អៗ អនុស្សាវរីយ៍ជាមួយគ្នាច្រើនរាប់មិនអស់នោះ?

គ្មានចម្លើយណាមួយឆ្លើយឱ្យសមទេ គឺមានតែចម្លើយថា យើងពិតជាបែកគ្នាមែន ( មិនជឿ តែក៏ត្រូវតែព្រមទទួលយក ) ដ្បិតថាតែងនឹកនាដល់អតីតកាល តែងស្រណោះដល់អនុស្សាកន្លង តែក៏ព្រមបែក ព្រមចាកចេញ ទោះចង់ ឬមិនចង់ ក៏មិនអាចបដិសេដបានដែរ មានតែព្យាយាមកាត់ចិត្តតែប៉ុណ្ណោះ។

ទំនាក់ទំនង បើព្យាយាមចងតែម្ខាង វាក៏គ្មានតម្លៃ គ្មានអ្វីដែលអាចទៅរួចបានដែរ មានរឿងខ្លះ គឺមានតែការបង្ខំចិត្ត ទទួលយកតែប៉ុណ្ណោះ ព្រោះគ្មានជម្រើសណា ដែលល្អជាងនេះឡើយ។ ចុងក្រោយ គឺមានតែការដើរចេញជ្រើសផ្លូវរៀងៗខ្លួន ទុកថា យើងអស់កម្មពៀរនឹងគ្នាទៅចុះ ហើយទទួលស្គាល់ទៅថា យើងពិតជាបែកគ្នាពិតមែនហើយ៕


Dce37e289047df9c96587bb1d6bf0056

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ