ទំនេរនៅផ្ទះមិនដឹងធ្វើអី! មើលរឿង ​Bird Box ហ៊ានតែបើកភ្នែកគឺស្លាប់ តែបង្កប់អត្ថន័យស្ទើរស្មានមិនដល់!

ផលិតករ និងខ្សែភាពយន្តបរទេសមួយចំនួន ពិតជាពូកែ មានសម្ថភាព និងមានស្នាដៃមែនទែន ដែលធ្វើឱ្យអ្នកទស្សនាជុំវិញពិភពលោកតាមដាន ជក់ចិត្ត និងជញ្ជក់មាត់ពោលពាក្យសរសើរស្ទើរតែគ្រប់គ្នា។ ដោយរឿងខ្លះមិនមែនជារឿងខ្មោច អភីនិហាអីផង តែធ្វើឱ្យអ្នកទស្សនាភ័យបុកពោះ ក្តាប់ដៃក្តាប់ជើង តឹងណែនចិត្តស្ទើរស្ទះ ហើយពេលខ្លះស្ទើរតែលោតក្រញ៉ាងម្តងៗទប់ខ្លួនមិនរួច។

ដោយឡែកចំពោះខ្សែភាពយន្តជាច្រើនរឿងកន្លងមកហើយដែលសុទ្ធសឹងតែធ្វើឱ្យអ្នកទស្សនាដក់ជាប់នូវភាពរន្ធត់ ស្ទើរលេច..(...) ជាពិសេសនៅតែស្រមៃសាច់រឿងក្នុងចិត្តទោះយល់សប្តិនោះក៏មានស្ទើរតែរាប់មិនអស់ ។ តែថ្ងៃនេះយើងខ្ញុំលើកយកតែខ្សែភាពយន្តតែប៉ុន្មានរឿងតែប៉ុណ្ណោះដែលទទួលបានការចាប់អារម្មណ៍របស់ទស្សនិកជនស្ទើរជុំវិញពិភពលោក ដែលរួមមានដូចជា៖ Noah A Quiet Place Bird Box និងសាច់រឿងជាច្រើនទៀត។

នៅក្នុងនោះផងដែរ ថ្ងៃនេះយើងនឹងលើកឡើងពីមតិអ្នកវិភាគកុនវ័យក្មេងមួយរូប នឹងលើកឡើងពីសាច់រឿងមួយ គឺរឿង Bird Box ដែលអត្ថន័យដែលបង្កប់នៅក្នុងសាច់រឿងនេះពិតជាពិសេសមែនទែន ដែលលោកអ្នកមិនធ្លាប់បានដឹង។

48944811_2091635057563331_5583786530834481152_n

 

48423927_2091635070896663_7911799151912812544_n

ដូច្នេះមកតាមដាន ការរៀបរាប់របស់ម្ចាស់គណនីហ្វេសបុក Keo Meng ខាងក្រោមនេះទាំងអស់គ្នា ដែលខ្លឹមសារទាំងស្រុងរួមមាន៖

1

ប៉ុន្មានថ្ងៃមុន ខ្ញុំបានបង្ហោះណែនាំពីរឿងមួយនេះ ដែលមានចំណងជេីងថា Bird Box ដែលជារឿងបែបរន្ធត់ថ្មីមួយដែលប្លែកពីរឿង Horror ដ៏ទៃដែលយេីងធ្លាប់មេីល ដែលនិយាយពីបាតុភូតធម្មជាតិមួយ អោយតែអ្នកណាបេីកភ្នែកសម្លឹងមេីល គឺដឹងតែស្លាប់ ប្រៀបដូចមនុស្សត្រូវខ្មោចចូល លែងដឹងខ្លួនឯង ហេីយក៏សំលាប់ខ្លួនតែម្ដង បេីអ្នកនោះកំពុងកាន់កន្ត្រៃ ដឹងតែយកកន្ត្រៃចាក់ខ្លួនឯង បេីអ្នកនោះកំពុងកាន់កាំភ្លេីង ដឹងតែយកកាំភ្លេីងបាញ់ខ្លួនឯង ។

💥💥អ្នកខ្លះគាត់អត់ទាន់យល់រឿងហ្នឹង ថាអាហ្នឹងស្អីគេ ហេតុអីបានសាហាវម៉េះ គ្រាន់តែមនុស្សសម្លឹងមេីលចំវា ដឹងតែសំលាប់ខ្លួនឯង ចុះហេតុអីមានមនុស្សអាក្រក់មួយក្រុម អត់មានបិទភ្នែកអីទេ ម៉េចក៏នៅរស់?

តាមពិតរឿងនេះគេយកតាមគម្ពីរ Bible ដែលនិយាយពីវិនាសកម្មពិភពលោកនៅថ្ងៃអនាគត ពីបាតុភូតធម្មជាតិ រឺអាចនិយាយបានថាទំនាយធម្មជាតិដាក់ទោសទៅលេីមនុស្សវិញ ពេលដែលមនុស្សយេីងបំផ្លាញធម្មជាតិ ធម្មជាតិនឹងបំផ្លាញមនុស្សវិញដូចគ្នា ។

🌽🌽បេីអ្នកធ្លាប់មេីលរឿងច្រេីនពាក់ព័ន្ធនឹងការបំផ្លាញធម្មជាតិរបស់មនុស្ស អ្នកអាចនឹងយល់ ឧទាហរណ៏ដូចជារឿង Noah ដែលគាត់សាងសង់សំពៅមួយដ៏ធំដេីម្បីសង្គ្រោះជីវិតសត្វ តែគាត់អត់សង្គ្រោះជីវិតមនុស្សទេ Noah គាត់ជឿលេីព្រះ គាត់ដឹងមុនថាបន្តិចទៀតនឹងមានទឹកជំនន់មួយដ៏ធំដែលនឹងជន់លិចផែនដីនេះ នេះជាទំនាយរបស់ព្រះ ដេីម្បីសំអាតពួកស្មោគគ្រោកអោយអស់ពីផែនដី ហេីយចាប់ផ្ដេីមសារជាថ្មី។


🍿🍿មួយទៀតគឺរឿង Avengers: Age of ultron និង Infinity War ដែលតួចិត្តអាក្រក់ Ultron គាត់មានគំនិតដូច Noah បេះបិទ ពេលដែលគាត់លឺសំដីមនុស្សនិយាយថា ចង់បានសុខសន្តិភាព តែអ្វីដែល Ultron មេីលឃេីញកន្លងមកគឺមានតែសង្គ្រាមដែលមនុស្សជាអ្នកបង្កឡេីង បំផ្លាញធម្មជាតិ ហេីយបែរជាមកនិយាយថា ចង់បានសន្តិភាព ? ពេលនោះហេីយដែល Ultron មានគំនិតដូច Noah ដោយគាត់ចង់កំចាត់ជីវិតមនុស្សលេីផែនដីទាំងអស់ ហេីយចាប់ផ្ដេីមសារថ្មីឡេីងវិញពីឆ្នាំទី 0 ។ ចំណែក Thanos បានកំចាត់ជីវិតគ្រប់ចក្រវាលទាំងអស់អោយនៅសល់តែ 50% ដេីម្បីជៀសវាងពីបញ្ហាកំណេីនប្រជាជន ព្រោះមនុស្សកេីតកាន់តែច្រេីន ការបំផ្លាញធម្មជាតិក៏កាន់តែកេីន ហេីយបញ្ហាកង្វះចំណីអាហារក៏នឹងកេីតឡេីងនៅពេលអនាគត។

✨✨អត្ថន័យនៃរឿង Bird Box នេះគឺមានភាពស្រដៀងគ្នាបែបនេះឯង វាជាបាតុភូតធម្មជាតិចម្លែកម៉្យាង នៅពេលដែលមនុស្សសម្លឹងមេីលទៅវា មនុស្សទាំងនោះនឹងសម្លាប់ខ្លួនឯង វាប្រៀបដូចជាធម្មជាតិចង់សំអាតជីវិតមនុស្សទាំងអស់ អោយអស់ពីផែនដី ហេីយចាប់ផ្ដេីមសារជាថ្មីឡេីងវិញ ។ ចំណែកពួកមនុស្សមួយក្រុមដែលមិនបានរុំភ្នែករឺបិទភ្នែកនោះ គឺពួកគេសុទ្ធតែជាមនុស្សឆ្កួត រឺ រោគចិត្ត នៅពេលដែលមនុស្សរោគចិត្តទាំងនោះសម្លឹងទៅបាតុភូតមួយនោះ ពួកគេអត់សំលាប់ខ្លួនទេ តែពួកគេនឹងតាមរកអ្នកដែលនៅរស់ ចាប់អោយបេីកភ្នែក ។ និយាយអោយស្រួលយល់ ពួកមនុស្សរោគចិត្តទាំងនោះប្រៀបបានដូចកូនអុកដែលគេប្រេី។

នៅឈុតចុងបញ្ចប់នៃសាច់រឿង ពេលដែលម្ដាយនិងកូនពីរនាក់ទៅដល់ មណ្ឌលពិការភ្នែក ពួកគេបានដេីរចូលទៅក្នុងមណ្ឌលនោះ គឺមានតែអ្នកពិការភ្នែក និងអ្នកគ្រូពេទ្យម្នាក់ ដែលពួកគេរស់នៅក្រោមម្លប់ដេីមឈេីដល់ត្រជាក់ត្រជុំជាមួយសម្លេងសត្វចាបយំយ៉ាងក្រលួច ដែលជាទីស្នាក់អាស្រ័យបែបធម្មជាតិពិតៗ ទីនោះហេីយដែលពួកគេបានគេចផុតពីបាតុភូតចម្លែកមួយនោះ ។ កន្លែងនេះអ្នកដឹកនាំរឿងចង់បង្ហាញអោយយេីងឃេីញថា មនុស្សមិនអាចរស់នៅដោយគ្មានធម្មជាតិបានទេ មនុស្សត្រូវរស់នៅក្រោមធម្មជាតិដ៏ត្រជាក់ត្រជុំ ចំណែកកូនប្រុសស្រីពីរនាក់ដែលគ្មានឈ្មោះ ម្ដាយហៅកូនទាំងពីរថា Boy និង Girl គឺគេចង់បង្ហាញថា កូនពីរនាក់នេះគឺជាអ្នកកសាងអនាគតថ្មី ពួកគេប្រៀបបានដូចជា King and Queen ដែលពិភពលោកនេះនឹងត្រូវចាប់ផ្ដេីមពីឆ្នាំ 0 មកវិញ ចាប់ផ្ដេីមដោយក្មេងពីរនាក់នេះ ដូច Adam និង Eva ចឹងឯង ។

❗️❗️សុំបន្ថែមបន្តិច ក្នុងរឿង Aquaman ដែលកំពុងចាក់បញ្ចាំងនៅរោងកុន ក៏មាននិយាយពីបញ្ហាធម្មជាតិនេះដែរ មនុស្សបានបង្ហូរទឹកស្អុយចូលសមុទ្រ ចោលសំរាមទៅក្នុងសមុទ្រ ដែលធ្វេីអោយប៉ះពាល់ដល់ជីវិតសត្វដែលរស់នៅក្នុងសមុទ្រ បំផ្លាញជំរកដ៏ស្អាតស្អំរបស់មច្ឆា។ ហេតុផលនេះហេីយ ដែលធ្វេីអោយស្ដេច Orm មានការខឹងសម្បារនិងស្អប់ពួកមនុស្សជាខ្លាំង គាត់ក៏ធ្វេីអោយមានទឹកជំនន់លិចលង់ទីក្រុង ហេីយទឹកជំនន់នោះក៏បានពាំនាំនូវសំរាមពីក្នុងសមុទ្រជះឡេីងលេីគោកវិញ ។

សរុបមក បេីអ្នកចង់រស់នៅអោយមានសុខសន្តិភាព មិនចង់អោយកូនចៅជំនាន់ក្រោយកេីតមករស់នៅក្នុងភាពកខ្វក់ សូមចូលរួមថែរក្សាធម្មជាតិ ចូលរួមស្រលាញ់ធម្មជាតិ ធម្មជាតិនឹងផ្ដល់អោយអ្នកវិញនូវភាពស្រស់ថ្លាដូចគ្នា។

Review by Me

49686285_2091635154229988_5090740760748228608_n

49021054_2091635127563324_2113089919260819456_n

49176555_2091635207563316_3858777216351469568_n

49054351_2091690347557802_7680624585905012736_n

ចុះមិត្តអ្នកអានយល់យ៉ាងណាដែរ?