កម្ម​វិធី Messenger Kids របស់ Facebook នឹង​ដាក់​ឲ្យ​ដំណើរ​ការ​នៅកម្ពុជា ថ្ងៃ​នេះ

ភ្នំពេញ ថ្ងៃទី២៣ ខែមេសា៖ Facebook បានប្រកាសនៅថ្ងៃនេះថា ក្រុមហ៊ុន នឹ​​ដាក់ឲ្យកម្មវិធី Messenger Kids ដំណើរ​​ការក្នុងប្រទេសចំនួន៧០ទូទាំងពិភពលោក ដោយមានការ​​​បញ្ចូលនូវចំណុច ពិសេសថ្មីជាច្រើន ដើម្បីផ្តល់ភាពងាយស្រួលដល់ឪពុកម្តាយ ក្នុងការជួយឲ្យកូនរបស់​​ពួកគាត់​​រក្សា ​​ការភ្ជាប់ទំនាក់ទំនងជាមួយនឹងមិត្តភក្តិរបស់ពួកគេ ជាមួយគ្នានេះ មាតា-បិតា និងអាណាព្យាបាល ក្នុងប្រទេសកម្ពុជា ក៏អាចទាញយកកម្មវិធីនេះ ដើម្បីឲ្យកូនរបស់ខ្លួនប្រើប្រាស់ចាប់ពីថ្ងៃនេះតទៅ ទាំងលើប្រព័ន្ធ Android និង IOS ផងដែរ 

Download Fb Messenger For Kids

ខណៈដែល​​សហគមន៍ជាច្រើនកំពុងតែស្វែងរកវិធីសាស្ត្រផ្សេង​​​​ដើម្បីឆ្លើយតបទៅនឹងវិបត្តិ​​វីរុសកូវីដ-១៩ និងស្របពេលដែលសាលា​​រៀន​​នានា​​បានបិទជាបណ្តោះអាសន្ន ហើយ​​ប្រជាពលរដ្ឋទូទៅកំពុងអនុវត្តនីតិវិធី​ Bគម្លាតក្នុងសង្គម ឪពុក​​ម្តាយជាច្រើន កំពុងតែ​​​​ចាប់អារម្មណ៍កាន់តែ​​ខ្លាំង​​​​​​ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីជួយឲ្យកូនៗរបស់ពួកគាត់ រក្សាទំនាក់ទំនងជាមួយនឹងមិត្តភក្កិ និងក្រុមគ្រួសារ ប៉ុន្តែ ក៏ត្រូវស្ថិតក្រោម ការគ្រប់គ្រង របស់​​ពួកគាត់ ផងដែរ​​ 

Messenger Kids ជាកម្មវិធីផ្ញើសារនិងជជែកកម្សាន្តជាវីដេអូ។ កម្មវិធីនេះនឹង​​ជួយឲ្យ​​កុមារ រក្សា​​​​ការភ្ជាប់ ទំនាក់ទំនងជាមួយនឹងមិត្តភក្តិ និងក្រុមគ្រួសារ​​របស់ពួកគេបានយ៉ាងសប្បាយរីករាយ ក្នុងកម្រិតមួយដែលស្ថិត ក្រោម​​ការគ្រប់គ្រងរបស់ឪពុកម្តាយ​​របស់ខ្លួន Facebook បានធ្វើការយ៉ាងប្រកៀកជាមួយនឹងទីប្រឹក្សាយុវជ Youth Advisors ដែលជាក្រុម ជំនាញផ្នែកសុវត្ថិភាពលើប្រព័ន្ធអនឡាញ ការអភិវឌ្ឍរបស់កុមារ និងបណ្តាញសារព័ត៌មាន ដើម្បី​​រួម​​គ្នាបង្កើតកម្មវិធី Messenger Kids នេះឡើង​​

Facebook នៅតែបន្តធ្វើការពិភាក្សាជាមួយនឹងអ្នកជំនាញក្នុង​​វិស័យអប់រំ និងទីប្រឹក្សាផ្នែក​​សុវត្ថិភាពកុមារ ដើម្បីធានាឲ្យបានថា ក្រុមហ៊ុន​​កំពុងតែ​​ផ្តល់សេវាមួយ ដែលជួយឲ្យមានតុល្យភាពរវាងការគ្រប់គ្រង របស់​​ ឪពុកម្តាយ និងមុខងារទាំងឡាយដែលជួយឲ្យកុមារបានរៀនអំពីរបៀបភ្ជាប់ទំនាក់ទំនង ជាមួយគ្នាលើ​​អនឡាញ ប្រកបដោយការទទួលខុសត្រូវ

Photo_2020 04 23_10 55 59

 

Photo_2020 04 23_10 56 05

កម្ម​​វិធីនេះ ត្រូវបានបង្កើតឡើងសម្រាប់ក្មេង ប៉ុន្តែ ក្រោមការគ្រប់គ្រងរបស់​​ឪពុកម្តាយ

Messenger Kids មានលក្ខណៈពិសេស​​​ជាច្រើនសម្រាប់ក្មេង ដើម្បី​​ជួយឲ្យ​​ពួកគេរក្សាការភ្ជាប់ទំនាក់ទំនងជាមួយនឹងមនុស្ស​​ជាទីស្រឡាញ់របស់ពួកគេ​​បាន។ នៅពេលដែលឪពុកម្តាយបង្កើតគណនី​​ឲ្យកូនៗ កូន​​​ក៏ អាចចាប់ផ្តើម​​ជជែកកម្សាន្តជាវីដេអូ មួយទល់នឹងមួយ ជាក្រុមក៏បាន ជាមួយគ្នានេះ ឪពុកម្តាយ អាចចូលទៅត្រួតពិនិត្យមើល បញ្ជីឈ្មោះ​​​មនុស្សដែលកូនរបស់ពួក​​គាត់បានភ្ជាប់ទំនាក់ទំនងជា​​មួយ និងមើលថា តើអ្នកទាំងនោះ បើកអនឡាញ​​នៅពេលណា។

        រូបភាព​​​តំណាងឲ្យ​​​ម៉ាសការពារ រូប emoji ដ៏សម្បូរបែប និងសំឡេងនិមិត្តផ្សេងៗ នឹងធ្វើឲ្យ​​ការ​​សន្ទនា ​​មានភាពរស់រវើក​​

        ក្រៅពី​​ការជជែកជាវីដេអូទៅ ក្មេងៗក៏អាចផ្ញើរូបថត វីដេអូ សារជាអក្សរ ទៅកាន់មិត្តភក្តិ របស់ពួក​​គេ ក៏ដូចជាផ្ញើសារចូលទៅកាន់កម្មវិធី Messenger ធម្មតា របស់​​អ៊ុំ ពូ មីង របស់ខ្លួនផងដែរ ប៉ុន្តែ ត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ឪពុកម្តាយ​​​​

        កម្មវិធីសម្រាប់ក្មេងដ៏សម្បូរបែប ដូចជា GIF ស៊ុមរូបថត ស្ទីកឃើ ម៉ាសការពារ និងកម្មវិធី គូររូបផ្សេង នឹងអនុញ្ញាតឲ្យក្មេងៗ ​​អាចបង្កើតមាតិកា​​ជាច្រើន ក៏ដូចជាបង្ហាញពី​​ការយល់ឃើញ ​​របស់ពួកគេ​​ផងដែរ។


        Messenger Kids ផ្ដល់ជូនឪពុកម្តាយ នូវលទ្ធភាពកាន់តែច្រើន ដើម្បីគ្រប់គ្រង​​​​កូនៗ បញ្ជីមិត្តភក្តិរបស់កូនៗ ព្រមទាំង​​អាចចូលទៅពិនិត្យមើលថាតើកូនៗកំពុងតែប្រើប្រាស់​​កម្មវិធីនេះ ដើម្បីធ្វើអ្វីខ្លះ ផងដែរ លើសពីនេះទៅទៀត ឪពុកម្តាយក៏​​អាច គ្រប់គ្រង​​គណនី និងបញ្ជីមិត្តភក្តិរបស់កូនៗ​​​បានផងដែរ តាមរយៈប្រអប់ Messenger Kids Parent Dashboard នៅក្នុង Facebook ផ្ទាល់របស់ពួកគាត់តែម្ដង ដែលដំណើរការទាំងលើប្រព័ន្ធ iOS និង Android​​

Fb Messenger Kids App Today Split 171204_dbf1e31fe22a65d16fa7097644748f5b

វិធី​​ប្រើប្រាស់កម្មវិធី

រាល់គណនី​​របស់កុមារទាំងអស់ដែលមាននៅលើ Messenger Kids ត្រូវតែបង្កើតឡើងដោយឪពុកម្តាយរបស់ពួកគេ មាតា-បិតា អាចបង្កើតគណនី Messenger Kids សម្រាប់កូន​​បានតាមជំហាន៤ ខាងក្រោមនេះ៖

    ទាយយកកម្មវិធី៖ ដំបូង ត្រូវទាញយកកម្មវិធី Messenger Kids ដើម្បីដំឡើងលើ iPad, iPod ទូរស័ព្ទ iPhone ពី App Store

    ផ្ទៀងផ្ទាត់៖ បន្ទាប់មក ត្រូវធ្វើការផ្ទៀងផ្ទាត់ជាមួយនឹងឧបករណ៍ដែលកូន​​​លោកអ្នក​​ត្រូវប្រើ តាមរយៈការ​​ប្រើប្រាស់ឈ្មោះ (Username) និងលេខ​​សម្ងាត់ (Password) Facebook ផ្ទាល់ខ្លួន​​របស់អ្នក សូមបញ្ជាក់ថា នេះមិនមែនជាការបង្កើតគណនី Facebook ថ្មីមួយសម្រាប់ កូនរបស់អ្នក ​​ជាការផ្ដល់សិទ្ធឲ្យកូនៗចូលប្រើគណនី Facebook របស់លោកអ្នកនោះឡើយ

    បង្កើតគណនីមួយ៖ ដើម្បីបញ្ចប់ដំណើរការនៃការដំឡើង លោកអ្នកត្រូវតែបង្កើតគណនីមួយ សម្រាប់កូនរបស់អ្នក ខណៈដែលក្នុងគណនីនោះ អ្នកនឹងត្រូវតែបញ្ចូលឈ្មោះរបស់ពួកគេ ក៏ដូចជា កំណត់ និង​​ជ្រើសរើសបន្ថែមនូវលក្ខណៈពិសេសផ្សេង បន្ទាប់មក លោកអ្នកអាចប្រគល់ឧបករណ៍​​ ដែលត្រូវបានដំឡើងគណនី Messenger Kids នោះ ទៅកូនរបស់លោកអ្នកបាន ដើម្បីឲ្យ ពួកគេ​​អាច ចាប់ផ្តើមជជែកកម្សាន្តជាមួយនឹងក្រុមគ្រួសារ និងមិត្តភក្តិ

    បញ្ចូលមិត្តភក្តិ៖ ដើម្បីបញ្ចូលមិត្តភក្តិ​​ក្នុងបញ្ជីមិត្តភក្តិកូនៗរបស់អ្នក សូមចូលទៅកាន់ប្រអប់ Messenger Kids Parent Dashboard នៅក្នុងគណនី Facebook ផ្ទាល់ខ្លួន​​របស់អ្នក ដើម្បីចូលទៅកាន់ប្រអប់នោះ សូមចុចលើពាក្យ «More» «មើលច្រើនទៀត» ដែលមាន នៅ​​ឯជ្រុងខាងស្ដាំនៃ ផ្នែកខាង​​ក្រោមនៃអេក្រង់ នៅក្នុងគណនី Facebook ផ្ទាល់ខ្លួន​​របស់អ្នក ហើយចុចលើពាក្យ «Messenger Kids» នៅក្នុងប្រអប់ Explore

ព័ត៌មានបន្ថែម និងផែនការបន្ទាប់

នៅលើ Messenger Kids មិនមានការផ្សាយ​​ពាណិជ្ជកម្ម​​ឡើយ ហើយព័ត៌មានរបស់កូន​​លោកអ្នក មិន​​ត្រូវបានយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្សាយពាណិជ្ជកម្មឡើយ​​ លោកអ្នកអាចទាញយកកម្មវិធីនេះ បាន ដោយឥត​​គិតថ្លៃ ហើយ​​ក៏គ្មានការបង់ថ្លៃអ្វីបនែ្ថមក្នុងកម្មវិធីនេះដែរ Messenger Kids ក៏ត្រូវបានបង្កើតឡើង ដោយអនុលោមតាមច្បាប់​​ស្ដីអំពីឯកជនភាពនិងការការពារការអនឡាញរបស់កុមារ ផងដែរ(COPPA)

យើងបន្តធ្វើការជាមួយនឹងឪពុកម្តាយ អ្នកជំនាញផ្នែកសុវត្ថិភាព និងសន្តិសុខ ដើម្បីធ្វើឲ្យកម្មវិធី Messenger Kids កាន់តែមានភាពល្អប្រសើរ ហើយនៅថ្ងៃនេះ យើងក៏បានប្រកាសពីវិធីថ្មីក្នុងការជួយឲ្យ​​ឪពុកម្តាយ រក្សាការភ្ជាប់ទំនាក់ទំនង​​របស់កូនជាមួយនឹងមិត្តភក្តិ​​របស់ពួកគេ ផងដែរ កម្មវិធីនេះ នឹង​​​ដាក់ឲ្យដំណើរ ការទូទាំងពិភពលោក នៅប៉ុន្មានខែខាងមុខនេះ សូម​​អានបន្ថែមទៀតអំពីកម្មវិធីនេះ នៅទីនេះ [LINK TO NRP]

សម្រាប់ព័ត៌មានលម្អិតបន្ថែមទៀត​​អំពីកម្មវិធីនេះ សូមចូលទៅកាន់គេហទំព័រ messengerkids.com

សម្រាប់​​ព័ត៌មានថ្មីៗអំពីរបៀបប្រើប្រាស់ Messenger Kids សូមចូលទៅកាន់មជ្ឈមណ្ឌលផ្តល់ជំនួយ Help Center របស់យើង

Messenger Kids Infographic