សួនកម្សាន្ត Disney ទំនងជាត្រូវបិទទ្វារ ផ្អាកបើកដំណើរការរហូតដល់ឆ្នាំ ២០២១ ព្រោះតែវិបត្តិជំងឺ កូវីដ១៩

ក្រុមហ៊ុន Walt Disney បានប្រកាសកាលពីខែមេសាថា ខ្លួនបានឈប់ផ្តល់ប្រាក់ខែដល់បុគ្គលិក ១០០.០០០ នាក់ ដើម្បីសន្សំប្រាក់ចំនួន ៥០០ លានដុល្លារក្នុងមួយខែ បន្ទាប់ពីការបិទរយៈពេល ៥ សប្តាហ៍ដោយសារតែជំងឺកូវីដ១៩ បានជះឥទ្ធិពលប៉ះពាល់ដល់កម្លាំងពលកម្មរបស់ខ្លួនជាង ៥០ ភាគរយ។

យោងតាមរបាយការណ៍មួយនៅ The Sun បាន ឲ្យដឹង ថា ក្រុមហ៊ុន Disney បានចាប់ផ្តើមបិទសួនកម្សាន្តរបស់ខ្លួននៅពាក់កណ្តាលខែមីនាដោយមានទីតាំងសំខាន់ៗដូចជា Disney World Florida, Disneyland California និង Disneyland Paris ដែលត្រូវរងផលប៉ះពាល់។

ការផ្លាស់ប្តូរសង្គម ការរឹតត្បិតការធ្វើដំណើរ និងការដើរថយក្រោយដែលបណ្តាលមកពីជំងឺរាតត្បាតពិភពលោក គឺជាកត្តាដែលធ្វើឱ្យអាជីវកម្មក្លាយជាបញ្ហា “ប្រាក់ចំណូលត្រូវធ្លាក់ចុះ” នៅតាមកន្លែង ឬហាងនានា ត្រូវបានបិទទ្វារជាបន្តបន្ទាប់ ដូចជាសួនកម្សាន្ត Disney ត្រូវបានក្រុមអ្នកវិភាគប្រាប់ឱ្យដឹងថា និងត្រូវបិទទ្វារ រហូតដល់ឆ្នាំ២០២១ឯណោះ ដើម្បីរង់ចាំឱ្យមានវ៉ាក់សាំងជាផ្លូវការធ្វើសារាចរជាមុនសិន បើទោះបីជាមានគេហទំព័រជាច្រើន បានធ្វើការកក់ការផ្សាយពាណិជ្ជកម្មនៅដើមខែមិថុនានេះក៏ដោយ៕


27546884 8248743 Image A 30_1587638344577

27547630 8248743 Image A 26_1587638298005

ប្រភព : Daily Mail