ស្អាតខ្លាំងត្រូវតែឡើងឱ្យបានម្តង ! « ភ្នំណាំលៀ » ភ្នំថ្មធម្មជាតិ ​ពេញដោយទេសភាពស្រស់ស្អាតស្ទើរនឹកស្មានមិនដល់

មណ្ឌលគិរី៖ បើនិយាយពីខេត្តដែលសម្បូរទៅដោយសម្បត្តិធម្មជាតិជាច្រើននោះ ​ខេត្តមណ្ឌលគិរី ​ត្រូវបានគេដឹងថាជាខេត្តតេសចរណ៍បែបធម្មជាតិ ​ដែលមានធនធានជាច្រើនសុទ្ធតែពោរពេញទៅដោយទេសភាពស្រស់ស្អាតខ្លាំង​​ជាមួយបរិយាកាសស្រស់ស្រាយ។

នៅក្នុងនោះ ​ភ្នំថ្មមួយកន្លែងគឺ ​ភ្នំ ​« ​ណាំលៀ ​» ​គឺជាភ្នំដ៏ល្បីល្បាញសម្បូរទៅដោយអ្នកទេសចរណ៍បែបផ្សងព្រេងទៅកម្សាន្ត  ជាមួយបរិយាកាសប្លែកស្ទើរស្មានមិនដល់ ​ដោយភ្នំនេះជាភ្នំថ្មត្រងិល រលោងស្រិល ​តែពេលឡើងទៅដល់នឹងប្រទះដោយទេសភាពជុំវិញដោយព្រៃភ្នំខៀវស្រងាត់បរិកាសបរិសុទ្ធខ្លាំង  រំសាយអស់ទុក្ខកង្វល់។

93595755_1347958152044623_5970216717119389696_o

គួរឱ្យដឹងផងដែរថា ភ្នំណាំលៀ មានកំពស់ប្រមាណ ១,០៦៦ ម៉ែត្រ ដែលមានទីតាំងនៅភូមិប៊ូស្រា ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី ស្ថិតនៅចម្ងាយប៉ុន្មានជាង ២០គីឡូម៉ែត្រ ពីទឹកជ្រោះប៊ូស្រា និង ​៥០គីឡូម៉ែត្រពីទីរួមខេត្តមណ្ឌលគិរី។ ដោយការឡើងទៅដល់ពិតជាសភាពលំបាក និងចោទខ្លាំងណាស់ ​រាល់ពេលឡើងត្រូវប្រុងប្រយ័ត្ន ​ជាពិសេសកុំភ្លេចរេីសថ្មពីក្រោមម្នាក់មួយដុំយកទៅដាក់បន្តុបលេីកំពូលភ្នំផងដេីម្បីបញ្ជាក់ថាយេីងបានទៅដល់កំពូលភ្នំហេីយ។

93670622_1347957312044707_3920356443101855744_o

ពិសេសទៅនោះ ទៅតាមជំនឿអ្នកស្រុកភូមិ និងជនជាតិភាគតិច  បានឱ្យដឹងថាត្រូវតែប្រយ័ត្នកុំឱ្យខុសមាត់ ​ខុស-ក ​និយាយផ្តេសផ្តាសឱ្យសោះរាល់ពេលឡើងភ្នំមួយនេះ ៕

រក្សាសិទ្ធអត្ថបទ៖ ក្នុងស្រុក

ប្រភពរូបភាព៖ Sara  Vuth 

S 579880

93970401_1347958015377970_8835740616936652800_o

93804667_1347958042044634_1379021764322918400_o


93798780_1347957622044676_2143847996838641664_o

92972262_1347957862044652_5475825196340346880_o

93374443_1347958355377936_2831168164358782976_o

93539005_1347957495378022_2394886898259591168_o

93548173_1347957415378030_2441826948024893440_o

93594804_1347958138711291_7008159116828868608_o

92701857_1347957965377975_7733219071784648704_o

93849021_1347957718711333_1216888617209692160_o

93973914_1347957375378034_9167192597607743488_o

94186810_1347958268711278_8948957440917897216_o