ក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថានជាតិប្រយុទ្ធនឹងជំងឺឆ្លងក្នុងប្រទេសអ៊ីតាលី បានរកឃើញថាវីរុសនៅតែបន្តកើតមានចំពោះស្ត្រីអាយុ ៦៥ ឆ្នាំម្នាក់ ដោយរោគសញ្ញាភ្នែកឡើងពណ៌ផ្កាឈូក ក្នុងរយៈពេល ២១ ថ្ងៃបន្ទាប់ពីនាងមានរោគសញ្ញាដំបូង។
របាយការណ៍បានលេចចេញពីមនុស្សដែលមានភ្នែកពណ៌ផ្កាឈូក ដែលមានជំងឺកូវីដ១៩នៅទូទាំងពិភពលោក ប៉ុន្តែចំនួនអ្នកជំងឺដែលរងផលប៉ះពាល់ដោយរោគសញ្ញានេះនៅទាបនៅឡើយទេ។
ការស្រាវជ្រាវថ្មីបញ្ជាក់ពីមូលហេតុដែលការចៀសវាងប៉ះមុខ និងភ្នែក គឺសំខាន់ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺនេះ។ ភ្នែកពណ៌ផ្កាឈូក ឬកូវីដ១៩ អាចបណ្តាលមកពីបាក់តេរី និងវីរុសជាច្រើន ទោះបីជាជំងឺនេះកើតឡើងញឹកញាប់ក៏ដោយ៕
ប្រភព ៖ Daily Mail