#មនុស្សស្រី មានអារម្មណ៍ចង់បានការស្រឡាញ់ ការយកចិត្តទុកដាក់ ភាពយល់ចិត្ត ក្តីថ្នាក់ថ្នម ជាស្ថិរភាព និងការមានហេតុផលពីគូស្នេហ៍របស់ខ្លួនជាដើម។..ល..។

ការជួបគូជីវិតមិនមែនជារឿងងាយនោះទេ!..បើយើងសង្កេតមើលផ្នែកខុសគ្នា រវាងភេទប្រុសនឹងភេទស្រីនោះ យើងនឹងឃើញកាន់តែច្បាស់ថា ការដែលបុរសនឹងនារីមួយគូ អាចសម្របខ្លួនឲ្យចុះសម្រុងនឹងគ្នានោះវាអាស្រ័យលើ ការយល់ចិត្ត យល់ថ្លើមគ្នា រហូតឈានទៅរក ការប្រើជីវិតរួមគ្នាបានយ៉ាងមានសេចក្តីសុខ! វាជារឿងដែលពិបាកខ្លាំងណាស់។

1

អ្វីដែលសំខាន់មួយទៀតគឺ៖ ភាពខុសគ្នារវាងមនុស្សប្រុសនិងមនុស្សស្រី វាអាស្រ័យទាក់ទងទៅនឹង (អារម្មណ៍)។

# មនុស្សស្រី មានអារម្មណ៍ចង់បានការស្រឡាញ់ ការយកចិត្តទុកដាក់ ភាពយល់ចិត្ត ក្តីថ្នាក់ថ្នម ជាស្ថិរភាព និងការមានហេតុផលពីគូស្នេហ៍របស់ខ្លួនជាដើម។..ល..។

# មនុស្សប្រុស ពេលដែលបុរសត្រូវការវិញរួមមាន ការលើកសសើរ នឹង លើកតម្កើងមុខមាត់ប្តី មិនថា នៅចំពោះមុខសាច់ញាតិ ខាងប្តីឬខាងប្រពន្ធ មិត្តភ័ក្រជាដើម និងភាពជឿជាក់ពីមនុស្សស្រីដែលខ្លួនស្រឡាញ់។

សេចក្តីសេ្នហា ក្រៅពីការយល់ចិត្តគ្នាដែលជាកត្តាដ៏សំខាន់ ក្នុងការជួយឲ្យជីវិតគូមានសេចក្តីសុខហើយនោះ គូស្នេហ៍គួរចេះ បិទត្រចៀក បិទភ្នែក បិទមាត់!..ត្រូវចេះយល់ថានេះជាធម្មជាតិ របស់មនុស្សប្រុសនឹងមនុស្សស្រី។ គប្បីនិយាយគ្នាក្នុងផ្លូវវិជ្ជមានកាត់បន្ថយភាពចម្រូងចម្រាសជាដើម។

បើយើងសម្លឹងមើលទៅ បុរសភាគច្រើនត្រូវការនារី ៣បែបក្នុងខ្លួនមនុស្សស្រីតែមួយ!..

១ នារីអាចរួមសុខទុក្ខ ផ្តល់កម្លាំងចិត្ត នឹងចេះលួងលោមពេលមានបញ្ហា..!

២ នារីអាចតបស្នងតាមតម្រូវការ....របស់បុរស...!


៣ នារីដែលអាចបង្កើតកូនឲ្យខ្លួន នឹងធ្វើជាម្តាយដ៏ល្អរបស់កូន...!

ចុះនារីវិញ? ក៏មិនខុសអីទៅនិងបុរសដែរ..

១ បុរសអាចធ្វើជាឪពុកដ៏ល្អរបស់កូន...!

២ បុរសអាចផ្តល់ភាពកក់ក្តៅដល់គ្រួសារ ផ្តល់ក្តីស្រឡាញ់ដល់ប្រពន្ធនឹងកូន នឹងចេះផ្តល់កម្លាំងចិត្តដល់គ្នាទៅវិញទៅមក...!

៣ បុរសដែលអាចចិញ្ចឹមបីបាច់ ថែរក្សាកូននិងប្រពន្ធ ប្រកបដោយមេត្តាធម៌...!

ចុងបញ្ចប់...! អ្វីដែលធ្វើឲ្យគូជីវិត ប្រាថ្នាចង់បានបំផុត គឺសុភមង្គលដ៏ពេញលេញមួយ ដែលពោរពេញទៅដោយស្នាមញញឹម ដ៏ស្រស់បំព្រងក្នុងក្រុមគ្រួសារ..។

ដូច្នេះគូជីវិតគប្បីចេះជួយជ្រោមជ្រែងជីវិតគូខ្លួនដោយការ ចេះសាមគ្គីគ្នា រួមគ្នាពុះពារគ្រប់ឧបសគ្គ ចាប់ដៃគ្នាដើរលើផ្លូវមាគ៌ាជីវិត ដ៏វែងឆ្ងាយមួយនេះ។ កត្តា៥ចំណុចសំខាន់ៗ ដែលគូជីវិតត្រូវផ្តល់ឱ្យគ្នាទៅវិញទៅមក ដើម្បីសាងសុភមង្គល

• យល់ចិត្ត ជឿជាក់ យកអាសារ គោរព និង ការឲ្យអភ័យ ដល់គ្នានឹងគ្នា ប្រាំចំណុចនេះ អាចធ្វើឲ្យគូជីវិតរបស់យើង មានសេចក្តីសុខបានយ៉ាងយូរអង្វែង...បើសិនយើងគ្រប់គ្នាប្រតិបត្តិតាមដោយឥតចន្លោះនោះ។៚

(ខ្ញុំយល់ថា៥ចំណុចខាងលើ ចំពោះគូជីវិតខ្លះពួកគាត់ក៏ធ្វើបាន ឯគូជីវិតខ្លះពួកគាត់ក៏ពិបាកនឹងផ្តល់ឲ្យគ្នា!..មូលហេតុ គូស្នេហ៍ខ្លះ ពួកគាត់នៅខ្ចីគំនិត ការគិតក៏ខ្លី ប្រៀបដូចជាភ្លើងចំបើង ខឹងគ្នាក៏លឿន ត្រូវគ្នាក៏ឆាប់)..!

#ជីវិតប្រពន្ធប្តី_មានតែបុណ្ណឹងឯង..! អត្ថបទ : នភា ( Nuphea_Zenith )