ស្ត្រីជាម្ដាយអាយុ២៩ឆ្នាំម្នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ ទាំងដែលនាងទើបតែសម្រាលកូន មិនបានសូម្បីតែឃើញមុខកូនប្រុសជាលើកចុងក្រោយ

Fozia Hanif អាយុ ២៩ ឆ្នាំ បានទទួលមរណភាពនៅក្នុងមន្ទីរពេទ្យ Birmingham Heartlands បន្ទាប់ពីខាងមន្ទីរពេទ្យបានដកបំពង់ខ្យល់អុកស៊ីហ្សែននាង កាលពីថ្ងៃទី ៨ ខែមេសា។

គួរបញ្ជាក់ផងដែរថា នាងទើបតែសម្រាលកូនប្រុសកាលពីថ្ងៃទី២ ខែមេសានេះ។ ស្ត្រីជាម្តាយ គឺជាអ្នកធ្វើការនៅសេវាកម្មស៊ើបអង្កេតរបស់តុលាការ Birmingham Magistrate ត្រូវបានគេនាំទៅកាន់មណ្ឌលសង្គ្រោះបន្ទាន់ បន្ទាប់ពីសម្រាលកូនរួច ប៉ុន្តែត្រូវបានប្តូរទៅកន្លែងថែទាំបន្ទាន់ (ICU) បន្ទាប់ពីស្ថានភាពរបស់នាងកាន់តែធ្ងន់ធ្ងរ។

នាងបានធ្វើតេស្តិ៍វិជ្ជមានចំពោះការឆ្លងជំងឺកូវីដ១៩ នៅពេលដែលគេដឹងថានាងមានគ្រុនក្តៅបន្តិច អំឡុងពេលពិនិត្យមាតុភាពដែលនាងបានចូលរួមទៀងទាត់បន្ទាប់ពីបាត់បង់កូនដំបូងកាលពីឆ្នាំមុន។ ដោយសារតែស្ថានភាពរបស់នាង Fozia កាន់តែធ្ងន់ធ្ងរនាងមិនអាចសូម្បីតែឱបកូនជាលើកចុងក្រោយ បានត្រឹមតែមើលរូបថតកូនតែប៉ុណ្ណោះ៕


27559792 8249959 Image M 83_1587654591240

27559800 8249959 Image M 85_1587654645818

ប្រភព ៖ Daily Mail