អបអរសាទរ! លទ្ធផលថ្ងៃនេះ មិនមានវិជ្ជមានបន្ថែមទេ និងអ្នកព្យាបាលជាសះស្បើយ គឺមាន៧នាក់ទៀតហើយ

ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីប្រកាសអំពីលទ្ធផលធ្វើតេស្តរកវិជ្ជមានជំងឺកូវីដ១៩នៅកម្ពុជា ជាលទ្ធផលសម្រាប់ថ្ងៃទី ២៤ មេសា ២០២០នេះ គឺមិនមានករណីថ្មីទៀតឡើយ ចំណែកអ្នកដែលព្យាបាលជាសះស្បើយគឺមានចំនួន ៧នាក់បន្ថែមទៀត។

សរុបចំនួនអ្នកដែលព្យាបាលជាសះស្បើយទាំងអស់គឺមានចំនួន ១១៧នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅសល់ត្រឹមតែ ៥នាក់ប៉ុណ្ណោះ។ សរុបករណីវិជ្ជមានទាំងអស់ដែលបានរកឃើញគឺមានចំនួន ១២២នាក់៕


93910148_2960302160675537_6316184102408028160_n

94563901_2960302177342202_7348396805291245568_n