ឃាតករចិត្តសឿង! បាញ់សម្លាប់ប្រពន្ធរួច Callហៅសមត្ថកិច្ចមកចាប់ខ្លួនគាត់តែម្តង

ខេត្តកណ្តាល ៖ មានករណីអំពើឃាតកម្មមួយបានកើតឡើងនៅតាមផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ គឺប្តីបានបាញ់សម្លាប់ប្រពន្ធក្នុងរថយន្តព្រូស បន្ទាប់ពីទាស់ពាក្យសំដីគ្នា ប្រកែកក្នុងឡាន។

សមត្ថកិច្ចបានអោយដឹងថា ក្រោយពីបាញ់សម្លាប់ប្រពន្ធរួចហើយ ជនដៃដល់បានដឹកសពប្រពន្ធពីភ្នំពេញមកកាន់ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ហើយគាត់បានទូរស័ព្ទប្រាប់សមត្ថកិច្ច ឱ្យមកឃាត់ខ្លួនគាត់ ដោយគាត់មានកំហុស សូមចូលខ្លួនសារភាពទោស មិនរត់ទៅណាទេ។

តាមការសារភាពរបស់ជនដៃដល់បានឱ្យដឹងថា មុនកើតហេតុគឺគាត់មានការជជែកជាមួយភរិយា ក្នុងរឿងអន់ចិត្តប្រចណ្ឌ ហើយប្រពន្ធគាត់ក៏មកប្រតាយប្រតប់ ប៉ះកាំភ្លើងដែលគាត់បញ្ចូលគ្រាប់រួច ក៏បណ្តាលអោយផ្ទុះត្រូវស្លាប់តែម្តង។

ជនសង្ស័យមានឈ្មោះ គឹម សារី អាយុ ៥៨ ឆ្នាំ ជាយោធា ជំនួយការលោក មុំ លីមឿន អគ្គលេខាធិការ ក្រសួងការពារជាតិ រស់នៅខេត្តបាត់ដំងបង។ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ រីឯជនរងគ្រោះជាប្រពន្ធដែលស្លាប់នោះ មាន ឈ្មោះ សោម សារៀប អាយុ៥០ឆ្នាំ មានស្រុកកំណើតខេត្តបន្ទាយមានជ័យ៕

94520875_1364930173692069_7463785379485712384_o


94708034_1364927143692372_6686532857394888704_o

94818224_1364927107025709_2265918359029678080_o

94926938_1364930000358753_311219721179496448_o

94975539_1364927227025697_3194609392162963456_o