ខណៈពេលនេះ មានសារព័ត៌មានជាច្រើន បានផ្សព្វផ្សាយអំពីដំណឹងមរណៈរបស់មេដឹកនាំផ្ដាច់ការ គីម ជុងអ៊ុន ថាបានស្លាប់ដោយសារតែស្ថានភាពជំងឺធ្ងន់ធ្ងរ។ បើទោះបីជាពុំទាន់មានដំណឺងច្បាស់ការណាមួយមកបញ្ជាក់ថា គាត់បានស្លាប់ហើយក៏ពិតមែន តែជាក់ស្ដែងក៏មានអ្នកវិភាគអំពី ប្រវត្តិសាវតារបស់ ទាយាទស្នងតំណែងរបស់មេដឹកនាំផ្ដាច់ការរូបនេះគឺ ជាកូនប្រុសរបស់លោក គីម ជុងណាំ ឈ្មោះថា គីម ហានសូល ដែលជាមនុស្សតែម្នាក់គត់ ដែលមានសិទ្ធិក្នុងការស្នងតំណែង ដឹកនាំប្រទេសនេះ។
ជីវប្រវត្តិ គីម ហាន សូល ៖
- កើតថ្ងៃទី ១៦ មិថុនា ១៩៩៥ អាយុ ២៤ឆ្នាំ
- សញ្ជាតិ៖ កូរ៉េខាងជើង និង ព័រទុយហ្គាល់
- សិក្សានៅ៖ សាលា United World Colleges ប្រទេសBosnia and Herzegovina និងនៅសាលា Sciences Po university ប្រទេសបារាំង។
- ឪពុកម្តាយ៖ លោក គីម ជុង ណាំ (Kim Jong-nam)
និងលោកស្រី រី ហ៊ី យ៉ុង (Ri Hye-kyong )
- សាច់ញាតិ៖ ត្រូវជាចៅបង្កើតលោក គីម ជុង អ៊ីល (Kim Jong-il) និងជាក្មួយលោក គីម ជុង អ៊ុន (Kim Jong-un)។
គីម ហាន សូល គឺជាមនុស្សតែម្នាក់គត់ ដែលមានភាពស្របច្បាប់ក្នុងការឡើងស្នងតំណែងតាមបន្ទាត់គ្រួសារកូរ៉េខាងជើង។ លទ្ធភាពនៃការឡើងស្នងតំណែងនេះដោយសារតែ គីម ជុង អ៊ុន ត្រូវបានសារព័ត៌មានជាច្រើនបានផ្សាយថាកំពុងមានជំងឺជាទម្ងន់ ដោយសារបញ្ហាគាបសរសៃឈាម និងវះកាត់ខួរក្បាល ហើយធ្វើអោយស្លាប់ខួរក្បាលដែលជាប្រការមិនអាចនឹងមានលទ្ធភាពដឹកនាំប្រទេសបានតទៅទៀត។
គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានឆ្នាំមុន ឪពុករបស់ Kim Han Sol ត្រូវបានគេបំពុលសម្លាប់នៅឯម៉ាឡេស៊ី។
ប្រភពដោយ ៖ ខ្មែរ សុវណ្ណភូមិ