កុំខ្វល់ថា អតីតកាលគេធ្លាប់មានស្នេហាប៉ុន្មានដង ធ្លាប់ស្រឡាញ់មនុស្សប៉ុន្មាននាក់ សំខាន់ពេលនេះ គេជ្រើសយកយើង គេស្មោះចំពោះយើងទៅបានហើយ

មនុស្សម្នាក់សុទ្ធតែធ្លាប់មានអតីតកាលបែកបាក់ស្នេហា មិនថាបែកព្រោះគេបោះបង់ ឬបោះបង់គេទេ តែវាជាអតីតកាល សំខាន់បច្ចុប្បន្ន អ្នកណាយើងស្រឡាញ់ពិតប្រាកដ ចង់មានអនាគតជាមួយគ្នា ចង់សាងគ្រួសារមួយពិតប្រាកដនឹងគ្នា។

អតីតកាលវាជាអតីតកាល ទោះយើងប្រកាន់នឹងអតីតកាលគេយ៉ាងណា ក៏មិនអាចទៅកែប្រែរឿងរ៉ាវកាលពីអតីតរបស់គេបានដែរ តែអ្វីដែលសំខាន់គឺ បច្ចុប្បន្នរបស់គេ គេធ្វើខ្លួនបែបណា គេកែប្រែបែបណា។ កុំទៅខ្វល់ថា​ កាលពីមុនគេធ្លាប់ទាក់ទងអ្នកណា ស្រឡាញ់អ្នកណាខ្លះ សំខាន់ពេលនេះ គេបានជ្រើសយកយើង ឱ្យតែគេប្រាកដប្រជា ស្រឡាញ់យើងស្មោះ នោះគេគឺជាមនុស្សដែលយើងគួរផ្ញើវាសនាជាមួយហើយ។

94361087_898770673896964_867948929868627968_n

ជួនកាល ការដែលគេបែកបាក់ជាមួយអ្នកចាស់ វាក៏ព្រោះតែគេមិនមែនជាគូនឹងគ្នា ហើយបើគេមិនបែកគ្នាទេ គេក៏មិនបានមកជួប និងស្រឡាញ់យើងដែរ។ បើគេបែកគ្នាហើយ យើងក៏គួរតែអាចចាប់ផ្ដើមជាមួយគេបាន បើមានចិត្តឱ្យគ្នាមែន កុំយកអតីតរបស់គេមកពាក់ព័ន្ធនឹងបច្ចុប្បន្នអី ព្រោះមនុស្សកាលពីមុន និងពេលនេះ រមែងប្រែប្រួល ផ្លាស់ប្ដូរ មិនដូចមុនឡើយ។ ឱ្យតែបច្ចុប្បន្ននេះគេកែខ្លួនល្អ គ្មានអ្វីដែលត្រូវខ្វល់ទេ សំខាន់យើងមិនបានទៅបំបែកបំបាក់គេ យើងមិនមែនជាជនទីបីក្នុងរឿងស្នេហារបស់នរណាម្នាក់ទេ៕


94305296_898770637230301_7309554731678957568_n

94607719_898770643896967_6554984662022750208_n

94615871_898770587230306_681492695763386368_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ