កុំធ្វើជាមនុស្សស្រី ដេករំពឹងរង់ចាំតែសំណាង បើចង់ឱ្យខ្លួនឯងមានគ្រប់យ៉ាងតាមតម្រូវការ អ្នកត្រូវធ្វើជាមនុស្សស្រីរឹងមាំដោយខ្លួនឯង

ដូចពាក្យគេថា "ទម្ពក់មិនដូចដៃ ពឹងអ្នកដទៃ មិនដូចពឹងខ្លួនឯងទេ" បើទោះបីយើងជាមនុស្សស្រ៏ក៏ដោយ ក៏មិនត្រូវទន់ជ្រាយ ដេករំពឹងរង់ចាំសំណាងធ្លាក់ពីលើមេឃមកដែរ។ ស្រីៗត្រូវចាំថា មានតែការដែលយើងរឹងមាំ ចេះដឹកនាំជីវិតយើងខ្លួនឯង ទើបអាចឱ្យខ្លួនឯងសមបំណងច្រើនរឿង។

ដ្បិតថា មនុស្សស្រីរឹងមាំ មិនសូវមានសំណាងបានដេកសោយសុខ បានអ្នកណាមកថ្នាក់ថ្នម យកចិត្ត តែវាក៏ល្អជាងការដែលយើងធ្វើខ្លួនទន់ជ្រាយ រង់ចាំតែគេមកជួយជ្រោមជ្រែង ឬរង់ចាំសំណាងទេវតាប្រទានឱ្យ។

94889305_880731682332373_1414938570069639168_o

សុខចិត្តធ្វើជាមនុស្សស្រីរឹងមាំ អាចគ្រប់គ្រងរាល់ដំណើរជីវិត និងផ្លាស់ប្ដូរខ្សែជីវិតខ្លួនឯង ល្អជាងរង់ចាំឱ្យអ្នកផ្សេងមកជួយ និងរង់ចាំឱ្យគេចិញ្ចឹម វាមិនមែនអាចរស់នៅសុខស្រួលទេ ការរស់នៅតាមតែគេបញ្ជា ឬតាមតែគេផ្ដល់ឱ្យ យើងនឹងកាន់តែទន់ជ្រាយ ហើយស្ថិតតែក្រោមការគ្រប់គ្រងរបស់គេតែប៉ុណ្ណោះ។


សុខចិត្តក្ដោបក្ដាប់ជីវិតខ្លួនឯង ល្អជាងឱ្យគេមកចង្អុលផ្លូវ គូសគោលដៅឱ្យយើងដើរ ដើរតាមគេវាហត់ចិត្តណាស់៕

94640293_880731622332379_6260897337753731072_o

94750457_880731585665716_3229488782919073792_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ