រោងភាពយន្តនៅក្នុងរដ្ឋ texas សហរដ្ឋអាមេរិច គ្រោងនិងបើកទ្វារឡើងវិញហើយនៅថ្ងៃសុក្រសប្តាហ៍នេះ

ក្រោយពេលដែលជំងឺថ្មី Covid 19 បានវាយលុកពិភពលោក យរយៈមក រោងភាពយន្តជាច្រើននៅជុំវិញពិភពលោកក៏ត្រូវបានបិទទ្វាជាបណ្តោះអាសន្ន ការធ្វើបែបនេះគឺដើម្បីកាត់បន្ថយការឆ្លងរាលដាលនៃជំងឺដ៏កាចសាហាវមួយនេះ ។

ប៉ុន្តែកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលរបស់រដ្ឋ Texas ដែលស្ថិតនៅក្នុងប៉ែកខាងជើងនៃសហរដ្ឋអាមេរិច

បានសម្រេចចិត្តប្រកាស់អោយរោងភាពយន្នៅក្នុងរដ្ឋរបស់ខ្លួនបើកដំណើរការឡើងវិញហើយនៅក្នុងថ្ងៃសុក្រ សប្តាហ៍នេះ ។

Texan_Outside_Night


ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយ ផ្សារទំនើប ទីកន្លែងហាត់ប្រាណ ព្រមទាំងកន្លែងជួបជុំនានា នៅមិនទាន់ប្រកាស់អោយបើកឡើងវិញនៅឡើយទេ ដោយរដ្ឋាភិបាលបានប្រកាស់ប្រាប់ដល់ប្រជាពលរដ្ឋរបស់ខ្លួនអោយមាននៅក្នុងផ្ទះរហូតដល់ថ្ងៃទី១៥ ខែឧសភា ហើយចំណែកឯទីក្រុង California រដ្ឋាភិបាលបានចេញសេចក្តីប្រកាស់រហូតទៅដល់ថ្ងៃទី១ ខែមិថុនាឯណោះ ។

គួរបញ្ចាក់ផងដែរថា បើទោះបីជារោងភាពយន្តមួយជំនួននៅក្នុងរដ្ឋ Texas បើកដំណើរការវិញក៏ដោយក៏ប៉ុន្តែអាចនិងពុំមានខ្សែភាពយន្តថ្មីៗសម្រាប់ចាក់បញ្ចាំនោះទេ ដោយខ្សែភាពយន្តជាច្រើនបានសម្រេចចិត្តពន្យារថ្ងៃសម្រាប់ចាក់បញ្ចាំងបាត់ទៅហើយ ។ ដោយយើងមានតែរង់ចាំរហូតទៅដល់ពាក់កណ្តាលខែ កក្កដា ប៉ុណ្ណោះទើបមានខ្សែភាពយន្តថ្មីៗសម្រាប់ចាក់បញ្ចាំង ។​

1200px Interno_di_un_sala_da_cinema

ចុះសម្រាប់អ្នកទាំងអស់គ្នាវិញ តើអ្នកគិតថាការបើកដំណើរការរោងភាពយន្តនៅក្នុងរដ្ខTexas នេះអាចនិងធ្វើអោយរោងភាពយន្តមួយនេះដំណើរការបានដែររឺយ៉ាងណា?