ក្រុមអ្នកស្រាវជ្រាវបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៉េកាំងថា វីរុសកូរ៉ូណា ទំនងជាមិនអាចរលាយបាត់ ដូចជាវីរុស SARS នោះទេ ព្រោះវាជាវីរុសម៉្យាងដែលឆ្លងទៅលើមនុស្សមួយចំនួន ដោយមិនបង្ហាញរោគសញ្ញាដូចជាគ្រុនក្ដៅ និងក្អកឡើយ។
ក្រុមអ្នកវិទ្យាសាស្ត្រចិនក៏បានបន្ថែមទៀតថា ជំងឺនេះ នឹងអាចកើតមានទៅតាមរដូវកាល ដូចជាជំងឺផ្ដាសាយអ៊ីចឹងដែរ។ ជាមួយគ្នានេះ វេជ្ជបណ្ឌិតនៅទូទាំងពិភពលោកបានឱ្យដឹងថា វីរុសនេះទំនងជាមិនត្រូវបានលុបបំបាត់ចោលទាំងស្រុងនោះទេ បើទោះជានៅតាមបណ្ដាប្រទេសនៅលើសកលលោកនេះ បានចាត់វិធានការ និងការរឹតបន្តឹងក្នុងប្រទេសខ្លាំងប៉ុនណាក៏ដោយ។
យ៉ាងណាមិញ ក្រុមអ្នកសិក្សាស្រាវជ្រាវក៏បានសន្ឋិដ្ឋានដែរថា ជំងឺនេះ អាចនឹងស្ងប់ស្ងាត់ទៅវិញ នៅរដូវក្ដៅ តែវានឹងអាចកើតឡើងជាថ្មី នៅពេលដែលមានអាកាសធាតុត្រជាក់៕
ប្រភព ៖ Daily Mail