វេជ្ជបណ្ឌិត Hans Kluge បាននិយាយថា អឺរ៉ុបនៅតែស្ថិតក្នុងការគ្រប់គ្រងនៃរោគរាតត្បាតយ៉ាងខ្លាំងទោះបីជា តំបន់ខ្លះមានការកាត់បន្ថយករណីថ្មីៗក៏ដោយ។
លោក Kluge បានព្រមានថា “ Covid-19 នឹងមិនបាត់ទៅវិញក្នុងពេលឆាប់ៗនេះទេ” នៅទីប្រជុំជន ទីសាធារណៈ ត្រូវតែមានសុវត្ថិភាព និងផាសុកភាពជានិច្ច។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរបស់អង្គការសុខភាពពិភពលោកអឺរ៉ុប លោកវេជ្ជបណ្ឌិតក្លូវបានមានប្រសាសន៍ថា វាមានសារៈសំខាន់ណាស់សម្រាប់ប្រទេសនានា ដើម្បីត្រៀមសម្រាប់ការផ្ទុះឡើងនាពេលអនាគតនៅពេលដែលឈានដល់កម្រិតកំពូលដំបូង។
លោកក៏បានបន្ថែមថា “ ប្រសិនបើរលកទីមួយបាត់ទៅហើយ បញ្ហាសំខាន់គឺយើងត្រូវការពេលវេលាដើម្បីត្រៀមប្រឈមជាមួយនឹងរលកទីពីរ ឬទីបី ជាពិសេសប្រសិនបើគ្មានវ៉ាក់សាំងណាមួយត្រូវបានសាចរឱ្យប្រើសប្រាស់ជាផ្លូវការ៕
ប្រភព ៖ Daily Mail