លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន! បញ្ហាកូវីដ-១៩​ នៅកម្ពុជា​ ស្ថិតនៅភ្លេីងស្តុបពណ៌លឿងនៅឡេីយទេ សូមបន្តការប្រុងប្រយ័ត្នឱ្យបានខ្ពស់

បញ្ហាកូវីដ-១៩​ នៅកម្ពុជា​ ស្ថិតនៅភ្លេីងស្តុបពណ៌លឿងនៅឡេីយទេ​ សុំប្រុងប្រយ័ត្នខ្ពស់មែនទែន​ ប្រយ័ត្នប៉ះពារជាមួយវីរុសកូវីដ-១៩​ ធ្វេីឱ្យសោកការសុខភាពលោកអ្នក។

ខ្ញុំសូមបញ្ជាក់ជូនថា ៖​ ចរាចរវីរុសកូវីដ-១៩​ នៅមិនទាន់មានភ្លេីងស្តុបពណ៌ក្រហមនៅឡេីយទេ។ កម្ពុជា​ស្ថិតនៅស្ថានភាពភ្លេីងស្តុបពណ៌លឿងនៅឡេីយ​ ប្រសិនបេីមិនគោរពភ្លេីងពណ៌លឿងនេះទេ​ ហេីយនៅតែសម្រុកបេីកទៅមុខទៀតនោះ​ លោកអ្នកអាចមានគ្រោះថ្នាក់ទៅបុកប៉ះវីរុសកូវីដ-១៩​ ធ្វេីឱ្យលោកអ្នកមានគ្រោះថ្នាក់សុខភាពដោយសារវីរុសកូវីដ-១៩​ នេះហេីយណា។ សុំចូលរួមគោរពបទបញ្ជារ និងការណែនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយេីង​ និងការណែនាំនានារបស់ក្រសួងសុខាភិបាល​ ដេីម្បីចៀសផុតការវ៉ៃលុករលកទី២ នៃការចម្លងវីរុសកូវីដ-១៩​ នៅកម្ពុជាឱ្យបានគ្រប់ៗគ្នា។

ខ្ញុំសុំជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់នូវសុខភាពល្អទាំងអស់គ្នានៅថ្ងៃទិវាពលកម្មអន្តរជាតិ​ ០១​ ឧសភា​ នេះផងណា។

សូមគោរពអរគុណ​ និងអរគុណ។

គួរបញ្ជាក់ផងដែរថា នេះជាសារដាស់តឿនពីថ្នាក់ដឹកនាំ ក្នុងការព្យាយាមទប់ស្កាត់នូវការរីករាលដាលសាជាថ្មី ដ្បិតអីថា ប្រទេសយើងក្នុងពេលបច្ចុប្បន្ននេះ មិនមានវិជ្ជមានបន្ថែម និងអ្នកជំងឺកំពុងព្យាបាល កំពុងតែជាសះស្បើយជាបន្តបន្ទាប់ក៏ពិតមែន តែជាក់ស្ដែង យើងនៅមិនទាន់ធានាបានទេថា ជំងឺនេះ បានសលត់បាត់ទាំងស្រុងនោះ។ ដូច្នេះហើយ សូមមេត្តាបន្តការការពារ ប្រុងប្រយ័ត្ន និងអនាម័យឱ្យបានខ្ពស់ទាំងអស់គ្នា៕


1585544273i0ejg Photo 2020 03 30 11 56 12

Photo_2020 02 28_16 44 45 1024x576 (1)

Unnamed (1)

ប្រភព៖​ លោកជំទាវវេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន

រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា