រវាងមនុស្សឆ្លាតជ្រុល និងមនុស្សស្មោះត្រង់តែមិនសូវឆ្លាត តើគួរជ្រើសយកមួយណា?

គេថាជ្រើសដៃគូជីវិត មិនគួរចង់បានអ្នកមានពេក ស្អាតពេល ឆ្លាតពេក ពូកែពេកនោះទេ ព្រោះពាក្យថា ពេក មិនមែនជារឿងល្អនោះឡើយ។ យ៉ាងណាមិញ រវាងមនុស្សឆ្លាតជ្រុល និងមនុស្សស្មោះត្រង់តែមិនសូវឆ្លាត តើគួរជ្រើសយកមួយណា?

មិនពិបាកឆ្លើយទេ ប្រាកដណាស់ថា ត្រូវជ្រើសយកមនុស្សដែលមិនសូវឆ្លាត តែស្មោះត្រង់នឹងយើងហើយ ព្រោះសម័យនេះ ចង់បានមនុស្សស្មោះត្រង់ គឺមិនងាយទេ។

មនុស្សឆ្លាតពេក គេអាចនឹងមើលងាយយើង ដើរខ្សែយើង មិនគោរព និងឱ្យតម្លៃយើងឡើយ។ ដែលផ្ទុយស្រឡះពី មនុស្សមិនសូវឆ្លាត តែស្មោះត្រង់ ដ្បិតថា គាត់មិនសូវជាឆ្លាត តែគាត់ប្រាកដជាមនុស្សដែលស្ដាប់ និងធ្វើតាមយើងគ្រប់យ៉ាង ជាពិសេសគឺ​​ គាត់គោរព ឱ្យតម្លៃ និងស្មោះត្រង់ចំពោះយើងបំផុត មិនដូចមនុស្សឆ្លាតជ្រុល កាន់តែស្គាល់ កាន់តែគួរឱ្យខ្លាច លែងមានទំនុកចិត្ត រឹតតែមិនចង់ស្គាល់បន្តទៀត៕


93857940_895598924214139_2529306399528189952_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ