ចំណាំមើលទៅ! មនុស្សស្រីឱ្យតែឃើញតែងខ្លួនស្អាតប្លែក សុទ្ធតែខូចចិត្ត ឬទើបតែបែកពីសង្សារហើយ

មនុស្សស្រីស្ទើរតែ៩០% ឱ្យតែខូចចិត្ត បែកបាក់ស្នេហា ឬទើបតែបែកពីសង្សារ គឺតែងតែធ្វើខ្លួនស្អាតប្លែក ស៊ិចស៊ី ហាយសូ ផ្លាស់ប្ដូរអត្តចរិត កែប្រែទម្លាប់ ជាពិសេសទៀតនោះគឺ ដើរលេង ស៊ីផឹក អ្នកខ្លះ កែប្រែខ្លួនឯង ចេះចូលក្លឹប រាំរែក រាប់អានមិត្តភក្តិប្រុសស្រី ដើរលេងសប្បាយរហូត។

95133606_118170743207463_4614670608381247488_o

មនុស្សស្រី នៅពេលដែលខូចចិត្ត ឬបែកបាក់ស្នេហាហើយ គឺផ្លាស់ប្ដូរខ្លួនឯងទាំងស្រុង ព្រោះបំណង ចង់ឱ្យមនុស្សដែលបោះបង់នាងនោះ ស្ដាយក្រោយដែលមិនចេះថែរក្សានាង និងមួយទៀតគឺ ព្យាយាមធ្វើខ្លួនឱ្យស្អាតៗ ដើម្បីឱ្យខ្លួនឯងមានកម្លាំងចិត្ត និងទំនុកចិត្ត ដើរលេងសប្បាយស៊ីផឹក ដើម្បីឱ្យគេមើលមកគិតថាខ្លួននេះមិនបានកើតទុក្ខទេ គឺសប្បាយណាស់ នៅខ្លួនមួយ នៅម្នាក់ឯង គឺវាសប្បាយបែបហ្នឹង មិនដូចកាលមានសង្សារ មានតែបញ្ហា និងកើតទុក្ខ ទឹកភ្នែកនោះឡើយ។

95257610_118170703207467_34655545650577408_o


លើសពីនេះទៅទៀត មនុស្សស្រី រឹតតែធ្វើខ្លួនឯងឱ្យរឹងមាំ ធ្វើខ្លួនឯ្យរវល់គ្រប់ពេល កុំឱ្យទំនេរ គិតរឿងចាស់ៗ នាំតែកើតទុក្ខ ស្មុគស្មាញ កាន់តែឈឺចាប់ទៀតនោះទេ អ្វីដែលសំខាន់ទៅទៀតគឺ ដើម្បីអាចមានឱកាសបានជួបអ្នកថ្មីៗ ក្រែងបានជួបមនុស្សដែលល្អជាងអ្នកចាស់៕

95271382_118170779874126_3416702395852259328_o

95718606_118170693207468_8310171683742810112_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ