បើសួរថា ពេលណាអាចបើក ​KTV បាន? តើគួរយកគំរូតាមប្រទេសឈឺច្រើនស្លាប់ច្រើន ​ឬយកគំរូតាមប្រទេសឈឺតិចអត់ស្លាប់? ច្រៀងស្រែកលេងនៅផ្ទះជុំគ្រួសារទៅសុវត្ថិភាពជាង

ដើម្បីឱ្យអ្នកសារព័ត៌មាន ​និងប្រជាជនកម្ពុជាបានតាមដានព័ត៌មាននៃវីរុសរាតត្បាតមួយនេះឱ្យបានច្បាស់ជាមួយនឹងព័ត៌មានជាក់លាក់ដែលចេញពីក្រសួងផ្ទាល់ សម្តេចតេជោ ហ៊ុន សែន ​បានប្រកាសឱ្យក្រសួងសុខាភិបាល គួរតែជ្រើសរើសថ្ងៃណាមួយនៅក្នុងមួយសប្តាហ៍ធ្វើសន្និសីទសារព័ត៌មានអំពីបច្ចុប្បន្នភាពនៃវីរុស Covid-19 នៅក្នុងប្រទេសកម្ពជា

ហេតុនេះហើយ ក្រសួងសុខាភិបាល បានយកថ្ងៃចន្ទ នៃដើមសប្តាហ៍និមួយៗ វេលាម៉ោង០៩ និង៣០ព្រឹក នៅទីស្តីការក្រសួងសុខាភិបាល ដើម្បីធ្វើសន្និសីទសារព័ត៌មានអំពីបច្ចុប្បន្នភាពនៃ ​Covid-19 ជារៀងរាល់សប្តាហ៍។

Photo_2020 05 04_10 52 24

សម្រាប់ការធ្វើសន្និសីទសារព័ត៌មានអំពីបច្ចុប្បន្នភាពនៃ ​Cocid-19 នៅថ្ងៃចន្ទ​ ទី ៤ ខែឧសភា ឆ្នាំ ​២០២០ នេះ ក៏មានការប្រកាសពីបច្ចប្បន្នភាពនៃ Covid-19 ផងដែរ ​ដែលមិនទាន់មានករណីថ្មីកើតឡើងឡើយ ​តែយ៉ាងណាក្រសួងសុខាភិបាលនៅតែអំពាវនាវឱ្យប្រជាជនមានការការពារសុខភាពខ្លួនឯង ​កុំឱ្យមានការធ្វេសប្រហែសឱ្យសោះ។

Photo_2020 05 04_10 49 50


នៅក្នុងនោះក៏មានការទទួលការសាកសួរព័ត៌មានពីអ្នកសារព័ត៌មានពិអង្គភាពផ្សេងៗជាច្រើនដែរ នៅក្នុងនោះអ្នកសារព័ត៌មានមួយរូបបានសាកសួរពីកាលបរិច្ឆេទដែលប្រទេសកម្ពុជាអាចបើក ​KTV  ឡើងវិញដូចប្រទេសជិតខាងដូចជាថៃ ​និងសិង្ហបុរីឬក៏អត់? ​សម្រាប់ចម្លើយនោះ ​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល  ក៏បានឆ្លើយយ៉ាងក្បោះក្បាយផងដែរពាក់ព័ន្ធនឹងសំណួរនេះ ​ដោយឯកឧត្តមបានលើឡើងថា ​តើយើងគួរយកគំរូតាមប្រទេសឈឺច្រើនស្លាប់ច្រើន ​ឬយកគំរូតាមប្រទេសឈឺតិច ​អត់ស្លាប់? បន្ថែមពីនោះឯកឧត្តមបានឱ្យដឹងថា អ្នកណាមិនចង់សប្បាយ  តែយ៉ាងណាគួរគិតគូរពីសុខភាព និងអាយុជីវិតជាមុន  ដោយយើងអាចច្រៀងលេងកម្សាន្តជុំគ្រួសារល្អជាង  បានទាំងសុវត្ថិភាព បានទាំងសប្បាយជុំអ្នកផ្ទះទៀត។

Eccbc87e4b5ce2fe28308fd9f2a7baf3 111

Photo_2020 05 04_10 52 25

តាមរយៈប្រសាសន៍របស់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អាចបញ្ជាក់ថាការបើកដំណើរការកន្លែងកម្សាន្តនាន ​ពិសេស ​KTV  នឹងមិនទាន់អាចដំណើរការបាននោះឡើយ ​បើទោះបីជាប្រទេសកម្ពុជាមិនទាន់មានករណីរាលដាលខ្លាំងដូចប្រទេសដទៃក៏ដោយ។ ​ពិសេសនោះ ​ប្រទេសជិតខាងដែលបើកដំណើរការកន្លែងកម្សាន្តគឺបើកទៅតាមតំបន់មួយចំនួនតែប៉ុណ្ណោះ ៕

Photo_2020 05 04_10 49 48