បានប្រពន្ធល្អ សុទ្ធតែជាសំណាង តែកុំចេះតែធ្វើឱ្យប្រពន្ធទ្រាំមិនបាន ប្រយ័ត្នសំណាង ប្រែទៅជាគ្រោះ

ចិត្តមនុស្សស្រី ក្នុងនាមជាប្រពន្ធម្នាក់ តែងតែព្យាយាមអត់ធ្មត់​ អត់ធន់ ស្ទើរតែគ្រប់រឿង ព្រោះមិនចង់ឱ្យគ្រួសារ មានបញ្ហា មិនចង់ឱ្យជីវិតគូបាក់បែក។ ការដែលនាងព្យាយាមអត់ធ្មត់ ស៊ូអត់ទ្រាំ មិនចង់ឈ្លោះ នោះជាចំណុចល្អរបស់នាងហើយ វាជាសំណាង ដែលអ្នកបានប្រពន្ធចិត្តធ្ងន់។

បានប្រពន្ធល្អ បានប្រពន្ធចិត្តធ្ងន់ សុទ្ធតែជាសំណាងរបស់អ្នកហើយ តែកុំព្រោះតែឃើញនាងមិនមាត់ៗ ឃើញនាងអត់ធ្មត់ គិតថានាងខ្លាចអ្នក មិនហ៊ានជាមួយអ្នកឱ្យសោះ កុំឃើញប្រពន្ធមិនមាត់ គិតថានាងស្លូត មនុស្សស្រីស្ងៀមៗ មិនមែនស្លូតទេត្រូវដឹង ដូច្នេះហើយ កុំបានដៃ ចេះតែធ្វើខ្លួនផ្ដេសផ្ដាស មិនខ្លាចចិត្តនាងនោះ កុំធ្វើឱ្យលាភសំណាង ក្លាយជាគ្រោះ ព្រោះមនុស្សមិនមាត់មិនក មិនឈ្លោះ គឺសុខចិត្តប្រើច្បាប់មកចាត់ការវិញ វាថ្លៃថ្នូរ។

ទោះជាយ៉ាងណា ប្ដីប្រពន្ធ ត្រូវចេះគោរព ឱ្យតម្លៃ និងចេះខ្លាចចិត្តគ្នាទៅវិញទៅមក កុំឃើញម្ខាងមិនមាត់ ម្ខាងទៀតចេះតែបំពាន ទង្វើមិនចេះខ្លាចចិត្តគ្នា វានឹងធ្វើឱ្យគ្រួសារគ្មានសុភមង្គល៕


95708694_987309525059604_5004699199871123456_o

95733816_988192501637973_7041270153585098752_o

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ