ស្នេហាពិតសម្គាល់ត្រង់ណា?

ស្នេហ៍​ពិត​ (True Love)​ពិត​ជា​ពិបាក​រក​ណាស់​ក្នុង​ពេលបច្ចុប្បន្ន​នេះ។ មនុស្សគ្រប់​គ្នា​ព្យាយាមទាមទារ​ចង់បានពី​គ្នា​ទៅ​វិញ​ទៅ​មក ​ហើយ​ក៏​គ្មាន​មនុស្សណាម្នាក់​ទទួល​ស្គាល់​ភាព​ពិត​របស់​ដៃគូ​ដែល​ពួក​គេ​ស្រឡាញ់នោះ​ទេ។​ ប្រសិនបើអ្នកមាននរណាម្នាក់នៅក្នុងជីវិតរបស់អ្នកហើយ​មនុស្ស​នោះ ​គឺ​អ្នកស្រឡាញ់ដោយអស់ពីដួងចិត្តទោះ​បី​ជា​អ្នក​មិន​អាចផ្លាស់ប្ដូរពិភពលោកបាន​ក៏​ដោយ​តែ​អ្នក​រក​បាន​របស់​ពិសេស​ក្នុង​ឆាកជីវិតរបស់​អ្នក​ហើយ។ ​ស្នេហាពិតគឺជាអ្វីមួយដែលមនុស្សជាច្រើនចំណាយពេញមួយជីវិតរបស់ពួកគេដើម្បីស្វែងរក ហើយនៅ​តែ​រក​មិន​ឃើញ។

Fea Open Relationship

ស្នេហ៍​ពិត​មិន​មែន​គ្រាន់​តែ​ជា​ផ្កាកូឡាប​និង​មេអំបៅ​នោះ​ទេគ្រប់​ពេល​នោះ​ទេ។ វា​ពិត​ជា​ពិបាក​ខ្លាំង​ណាស់! ប្រសិន​បើ​អ្នក​មិន​ទទួល​យកចំណុច​នានា​ដែល​ដៃគូរបស់​អ្នក​មាននៅ​ពេល​នេះ តែ​អ្នក​អាច​ទទួល​យក​វា​អំឡុង​ពេលនៃ​ការ​ឆ្លងកាត់​ក្នុង​ដំណាក់កាលណាមួយដោយ​តស៊ូ​ជាមួយគ្នា។ យើង​មិនអាច​រំពឹង​ថា​នឹង​ផ្លាស់ប្ដូរនរណាបាន​នោះ​ទេ ប្រសិន​បើ​គេ​មិន​មែន​ជា​មនុស្ស​ដែល​យើង​ចង់​នៅ​ជាមួយ​នៅ​ពេល​នេះ​ហើយក៏​ជា​មនុស្ស​ដែល​យើងចង់​នៅ​ជាមួយ​នា​ពេល​អនាគត។​

អ្នកមិនអាចស្រឡាញ់នរណាម្នាក់ហើយរំពឹងថាពួកគេនឹងទទួលបាន​ឬ​យល់​ស្រប​ និងគំនិតរបស់អ្នក​ទាំងអស់​នោះ​ទេ តែ​ត្រូវ​គិត​ថា​មនុស្សដែល​យើង​ស្រឡាញ់​ជា​នរណា? ពួកគេគួរជាមនុស្ស​បែបម៉េច?។ សូមបញ្ជាក់​ថា ស្នេហាមិនដំណើរការតាមវិធីនោះទេ។ ក្នុង​ឆាកជីវិតរបស់​យើង តែ​ងតែមាន​ការ​ភ័ន្តច្រឡំ​ពេល​និយាយ​អំពី​ស្នេហាពិត​និង​ស្នេហាក្លែងក្លាយ( real love and fake love)។

Ctyp+couple+not+having+sex

អ្វី​ដែល​អ្នក​អាច​ធ្វើបានជា​មួយ​ដៃគូរបស់​អ្នក​គឺ ធ្វើ​យ៉ាងណាឲ្យ​គាត់​ធ្វើអ្វី​មួយ​កាន់​តែ​ប្រសើរឡើងដោយ​ពេញ​ចិត្ត មិន​មែន​បង្ខំ​គាត់​ឲ្យ​គាត់​ធ្វើ​រឿង​ដែល​មិន​ចង់​ធ្វើ​នោះ​ទេ។ រាល់ទំនាក់ទំនងល្អបំផុតពោរពេញទៅដោយការគោរពគ្មាន​ព្រំដែន។ ស្នេហាពិត​មិន​មែន​ជា​ភាព​អត្មានិយម គឺ​ត្រូវ​ទទួល​ស្គាល់​ថា​គ្មាន​នរណា​ម្នាក់​ល្អ​ឥតខ្ចោះ​នោះ​ទេ ​ហើយ​ការ​ស្រឡាញ់ពិត​កើត​ឡើង​ ទោះ​បី​ជា​អ្នក​នោះមាន​អត្តចរឹកខុសគ្នាបែបណា​ក៏​ដោយ។

ដៃគូស្នេហាទាំង​ពីរ​គួរ​តែផ្ដល់សេរីភាព​ឲ្យ​ទំនាក់ទំនងរបស់​ពួក​គេ​រីកចម្រើនជាមួយគ្នា​ហើយទទួល​យក​អារម្មណ៍ពី​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅមក។​នោះ​ហើយ​ដែល​គេ​ថា​ភាព​ជា​ដៃគូ​ថ្វី​បើ​ពួក​គេ​ឈរ​ខាង​អ្នក​តិច​ឬ​ច្រើន​ក៏​ដោយ។​ យើង​មិន​អាចផ្លាស់ប្ដូរ​ដៃគូរបស់​អ្នកបាន​ទេ អញ្ចឹងអ្នក​គួរផ្លាស់ប្ដូរខ្លួនឯង។​ ទំនាក់ទំនងមួយ​គឺ​ពេល​ខ្លះ​អ្នកស្រឡាញ់​គេ ​តែ​អ្នក​មិន​អាចត្រូវតែចង់​បាន​គេ​មក​រស់​នៅ​ក្នុង​ជីវិតរបស់​អ្នក​នោះ​ទេ។

39688 Woman Thinking About Directions 1200.1200w.tn

រឿង​ដែល​ពិត​ចេញ​ពី​បេះដូង​គឺ​ថា​អ្នក​មាន​អារម្មណ៍សេរីភាព​ពេល​និង​ទទួល​បាន​ភាព​កក់ក្ដៅ​ពេល​ដែល​អ្នក​រក​ឃើញស្នេហ៍​ពិត។ មនុស្ស​ទាំងអស់​គ្នា​តែ​ងតែមានស្នាមរបួស មនុស្ស​គ្រប់​គ្នា​សុទ្ធតែមាន​អារម្នណ៍​ថា​ទទួល​បាន​ការ​ឈឺចាប់។​ដោយ​សារ​អ្វី? គឺ​ដោយ​សារ​យើង​ជាមនុស្ស​ហ្នឹង​ហើយ។ គ្មាន​នរណាម្នាក់​ល្អឥតខ្ចោះ​នោះ​ទេ។គ្មានរាជបុត្រជិះសេះសដូច​ក្នុង​រឿង​ព្រេង​ឡើយ។

-ប្រសិន​បើ​អ្នក​សកម្មភាព​ប៉ុន្មានចំណុច​នេះ​អ្នក​កំពុង​មាន​ស្នេហាពិត​ហើយ៖

-អ្នកជ្រោមជ្រែងគ្នាទៅ​វិញ​ទៅ​មក។


-អ្នកយក​ចិត្ត​ទុក​ដាក់​ទៅលើ​គ្នា​ទៅវិញ​ទៅ​មក។

-អ្នក​មិនព្យាយាម​កែប្រែមនុស្ស​ដែល​អ្នក​ស្រឡាញ់​។

-អ្នក​មាន​គោលដៅនិង​តម្លៃ​ក្នុង​ជីវិត​ប្រហាក់ប្រហែល​គ្នា។

-អ្នក​អាច​យល់ចិត្ត​គ្នា​បាន​យ៉ាង​រលូន។

-អ្នក​អាច​ប្រាស្រ័យ​ទាក់​ទងគ្នាបាន​ល្អ។

-អ្នកមិនព្រងើយកន្តើយនឹងគ្នាទេ។

-អ្នកទទួលយកចំណុចមិនល្អ​របស់​ដៃគូទៅវិញទៅមក។

-អ្នកកំពុង​មានអារម្មណ៍​ថា​មិនបាត់​បង់​អ្វី​ម្យ៉ាង។

ប្រភព៖បរទេស

គេហទំព័រក្នុងស្រុករក្សាសិទ្ធ