តក់ស្លុត! បើដឹងរឿងដ៏រន្ធត់ នៃកន្លែងដែលគួរឱ្យខ្លា ចបំផុតទាំង ​១១ ក្នុងប្រទេសថៃ

បើនិយាយពីប្រទេសថៃ ​គ្រប់គ្នាប្រហែលជាកំពុងតែស្រមៃទៅដល់កន្លែងកម្សាន្ត កន្លែងដើរលេងសប្បាយៗ និងហាងទិញទំនិញជាមិនខាន។ តែបើងាកមួយជ្រុងទៀត ​ប្រទេសថៃក៏មានជំនឿមិនចាញ់ខ្មែរយើងដែរទៅលើការបន់ស្រន់ ​លើទេវត្តា ​និងខ្មោចព្រាយបិសាចជាដើម។

នៅក្នុងនោះ ​ប្រទេសថៃ ​ក៏មានកន្លែងរន្ធត់គួរឱ្យខ្លាចជាច្រើនកន្លែងផងដែរ ​ដែលលោកអ្នកគួរតែដឹង ​ប្រសិនជាអាចគួរឱ្យចៀសវាងឆ្លងកាត់កាន់តែប្រសើរ ​ដោយគេជឿថាវាជាកន្លែងដ៏គួរឱ្យខ្លាច និងមានរឿងញាក់សាច់កើតឡើងទៀតផង ​ដោយកន្លែងទាំងនោះរួមមាន៖

១. វត្ត Wat Pai Ngoen

ក្នុងឆ្នាំ ២០១០ ទីកន្លែងនេះធ្លាប់ត្រូវបានគេរកឃើញបាវ ឬកញ្ចប់ច្រកសាកសពទារកជាង ២០០០នាក់ ដែលមិនទាន់កើតជាច្រើន ដែលអាចប៉ាន់ស្មានថាវាជាទីកន្លែងដែលគ្លីនិកឯកជនពន្លូតកូនខុសច្បាប់យកសាកសពក្មេងមកចោល។ បន្ទាប់ពីបានរកឃើញរឿងដ៏រន្ធត់នេះ គេបានសាងសង់ស្តូបគោរពបូជា និងមានសំណែនសម្រាប់ក្មេងៗផងដែរ តែពេលយប់ឡើងមានមនុស្សមួយចំនួនអះអាងថា គេបានឃើញ និងឮសំឡេងក្មេងៗនៅបរិវេណនេះដដែល។

1

1 2

1 3

២. រូបចម្លាក់ដូចមនុស្សរស់ Ajarn Chuan Ashram, Chachoengsao

អាស្រមមួយនេះមានរូបសំណាកជាច្រើន មានទាំងមនុស្ស ទេវត្តា និងកូនក្មេង តែវាមិនមែនជារឿងដ៏គួរឱ្យភ័យខ្លាចនោះទេបើត្រឹមជារូបសំណាកធម្មតានោះ។ តែរូបសំណាកដែលស្ថិតនៅក្នុងអាស្រមនេះត្រូវបានគេដឹងថាធ្វើឡើងដោយផ្សំជាមួយបំណែកសាកសពរបស់មនុស្សដូចជា សាច់ ឆ្អឹង និងស្បែកជាដើម។

2

2 1

2 3

៣. ផ្ទះបោះបង់ចោលរបស់នារីឈុតស

ផ្ទះដែលត្រូវគេបោះបង់ចោលមានទីតាំងនៅ Thawi Watthana ក្រុងបាងកក ត្រូវបានគ្រប់គ្នាអាចរអារដោយសារតែមានព្រឹលងខ្មោចស្រីឈុតស កាចសាហាវសណ្ឋិត។ អ្វីកាន់តែរន្ធត់នោះ មានយុវជន៧នាក់បាននាំគ្នាចូលទៅបំពានផ្ទះនោះជាលទ្ធផលពួកគេបានស្លាប់បាត់បង់ជីវិតម្តងម្នាក់ៗយ៉ាងគួរឱ្យរន្ធត់ដូចជាគ្រោះថ្នាក់ចរាចរណ៍ជាដើម ដោយមុននឹងគ្រោះថ្នាក់គេថែមទាំងឃើញនារីឈុតស នៅក្បែរនោះផងដែរ។

3

3 1

3 2

3 3

៤. ក្លឹប Countdown មរណៈ

រាត្រីឆ្លងឆ្នាំដ៏រីករាយក្នុងឆ្នាំ ២០០៩ របស់ Santika Pub ស្ថិតនៅ Soi Ekhamai 8 បានប្រែក្លាយទៅជាវិនាសកម្មដ៏រន្ធត់ ក្រោយពីមានអគ្គិភ័យកើតឡើង ដោយមានអ្នកស្លាប់ចំនួន ៦០នាក់ និងអ្នករងរបួសជាង ១០០នាក់។ ក្រោយពីមានរឿងសោកនាដកម្មនេះកើតឡើង គេរកឃើញថាបណ្តាលមកពីប្រផ្នូលមិនល្អមុនកម្មវិធីចាប់ផ្តើមតែម្តងដូចជា៖

- កម្មវិធីជប់លៀងឆ្លងឆ្នាំ គឺមានឈ្មោះថា « Goodbye Santika »

-ប្រអប់ CD ដែលបុគ្គលិកចែកជូនឱ្យភ្ញៀវមានគម្របពណ៌ខ្មៅ

- Website ដែលប្រម៉ូតកម្មវិធីឆ្លងឆ្នាំរបស់ Pub នេះ Design ដូចជាអណ្តាតភ្លើង

-សូម្បីតែឈ្មោះក្រុមចម្រៀង Rock ដែលលេងនៅក្នុងកម្មវិធីឆ្លងឆ្នាំក៏មានឈ្មោះថា « Burn » ដែរ

បន្ថែមពីប្រផ្នូលទាំងនេះ មានមនុស្សជាច្រើនបាននិយាយតៗគ្នាថា មូលហេតុដែលមានបញ្ហានេះកើតឡើងគឺបណ្តាលមកក្លឹបកម្សាន្តនេះសាងសង់លើដីដែលធ្លាប់ជាផ្ទះមានអំពើឃាតកម្ម។ រហូតមកទល់ពេលនេះក្លឹបកម្សាន្តនេះបានបិទជាស្ថាពរទៅហើយ តែមនុស្សជាច្រើនបាននិយាយតៗគ្នាថា យប់ឡើងម្តុំនេះនៅតែឮសូរសំឡេងមនុស្សស្រែកឱ្យជួយល្វើយៗទៀតផង។

4

4 1

4 2

៥. ទីកន្លែងបោះបង់ឡានចាស់ៗចោល

កន្លែងចោលរថយន្តចាស់ៗស្ថិតនៅ Soi Saiyud បានប្រែក្លាយទៅជាកន្លែងដ៏ខ្លាចរអារមួយដែលគ្រប់គ្នាសឹងតែចៀសមិនចូលមកក្បែរឡើយ ជាពិសេសពេលយប់មានសំឡេងចម្លែកៗ និងរឿងប្លែកៗកើតឡើងគួរព្រឺសម្បុរជាច្រើនកើតឡើងទៀតផង។ ការដែលទីនោះក្លាយទៅជាទីញាក់សាច់ នោះក៏ដោយសារតែឡានបែកបាក់ដែលគេយកមកចោលនៅទីនេះ សុទ្ធតែមានប្រវត្តិមិនធម្មតាដូចជាឃាតកម្ម និងគ្រោះថ្នាក់ចរាចរណ៍ជាដើម គិតទៅមើលសុទ្ធតែពពួកខ្មោចតៃហោងបែបនេះ វិញ្ញាណនឹងវិលវល់នៅទីណាទៅ?

5

5 1

5 2

៦. ផ្លូវ Ratchada


ផ្លូវកោង Ratchada ធ្លាប់បានឆក់យកជីវិតមនុស្សអស់ជាង ១០០នាក់ទៅហើយ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ដោយអ្នកខ្លះបន្ទោសថាមកពីស្ថានភាព និងស្លាកសញ្ញាលើផ្លូវ អ្នកខ្លះបន្ទោសថាមកពីការធ្វេសប្រហែសរបស់អ្នកបើកបរ ឯអ្នកខ្លះទៀតបានបន្ទោសទៅដល់ព្រលឹងខ្មោចដែលនៅលើដើមឈើក្បែរផ្លូវកោងនោះទៅវិញ។ មានមនុស្សជាច្រើនបាននិយាយថាមុននឹងមានគ្រោះថ្នាក់កើតឡើងគេតែងតែឃើញមានភ្លើងចម្លែកហោះពីដើមឈើនោះមកប៉ះនឹងរថយន្តរបស់គេ ដែលហេតុផលប្រហែលជាព្រលឹងខ្មោចត្រូវការឆក់យកព្រលឹងមកជំនួសកន្លែងរបស់ខ្លួនដើម្បីបានចាប់ជាតិថ្មី។

ហេតុនេះហើយបានជាមនុស្សម្នាជាច្រើនបាននាំគ្នាធ្វើអាស្រម និងតង្វាយសំណែនមួយចំនួននៅម្តុំដើមឈើផ្លូវកោងនេះទៅតាមជំនឿរៀងៗខ្លួន។ នៅក្នុងឆ្នាំ ២០១៥ ក្រុមប៉ូលីសល្បាតបានចាត់ការប្រមូល និងរើរបស់សំណែនពីម្តុំនោះម្តងរួចទៅហើយ ដើម្បីរៀបចំសណ្តាប់ធ្នាប់សាធារណៈ តែមនុស្សមួយចំនួននៅតែបន្តធ្វើការសែនព្រេននៅម្តុំៗនោះដដែល។ ចំពោះរឿងនេះពិត ឬយ៉ាងណានោះយើងខ្ញុំមិនហ៊ានសន្និដ្ឋាននោះទេ តែក៏មិនអាចប្រមាថបានដែរ ដូច្នេះប្រសិនជាលោកអ្នកបានធ្វើដំណើរលើដងផ្លូវនេះសូមធ្វើការប្រុងប្រយ័ត្នឱ្យមែនទែន កុំភ្លេចមើលផ្លាកសញ្ញាជុំវិញ ហើយក៏កុំភ្លេចស៊ីផ្លេដេញវិញ្ញាណខ្មោចសាហាវផងដែរ។

6

6 1

6 2

៧.អគារបោះបង់ចោល Thai Zhong Tower

អគារបោះបង់ចោល Thai Zhong Tower ឬហៅថា Thaifar Group Building មួយនេះមានរហូតដល់ទៅ ៣២ជាន់ ស្ថិតនៅលើផ្លូវ Hightway Bang Na-Trad ដែលត្រូវបានគេដឹងថាមានព្រលឹងកាចសាហាវចំនួន ៥សណ្ឋិតនៅ។ អគារដែលត្រូវបានគេបោះបង់ជាង ២០ឆ្នាំនេះ មានមនុស្សចំនួន ៣នាក់ បានធ្វើអត្តឃាតដោយលោតពីអគារស្លាប់ចំនួន៣នាក់ និង២នាក់ផ្សេងទៀតធ្វើអត្តឃាតដោយការចងកសម្លាប់ខ្លួន។ រហូតដល់ពេលនេះ អ្នកដែលធ្វើដំណើរកាត់អគារនេះពេលយប់តែងតែឃើញស្រមោលមនុស្សនៅក្នុងអគារ និងលោតពីលើអគារ វាពិតជាគួរឱ្យរន្ធត់ណាស់ ហើយគ្រប់គ្នាជឿថាព្រលឹងខ្មោចទាំង៥គឺនៅតែស្ថិតលើអគារនេះដដែល។

7

7 1

7 2

៨. ផ្ទះបនស្រីពេស្យា Kanchanaburi

ផ្ទះបនស្រីពេស្យានេះត្រូវបានគេបោះបង់ជាង ៤០ឆ្នាំមកហើយ ហើយមិនមែនជាកន្លែងដ៏គួរឱ្យភ័យខ្លាចទើបតែពេលបោះបង់នោះទេ វាគឺជាឋាននរកពិតៗផងដែរសម្រាប់ស្ត្រីគ្រប់រូប។ កាលពីបននេះបើកដំណើរការមានស្រីជាច្រើនត្រូវបានគេចាប់បង្ខំ ធ្វើទារុណកម្ម អ្នកខ្លះក៏ត្រូវស្លាប់ អ្នកខ្លះក៏ត្រូវបង្ខំឱ្យរំលូតកូនចេញរហូតដល់ស្លាប់ក៏មាន។ ជាពិសេសកន្លែងដ៏គួរឱ្យរន្ធត់ជាងគេគឺរូងអាថ៌កំបាំងក្រោមដី ដែលគេអាចប៉ាន់ស្មានថាជាបន្ទប់ធ្វើទារុណកម្មដ៏ព្រៃផ្សែមួយ និងជាទីឃុំឃាំងស្ត្រីដ៏សាហាវផងដែរ ដែលរហូតដល់ពេលនេះនៅតែគ្មានអ្នកណាហ៊ានចុះទៅបន្ទប់នោះឡើយ។ ទីតាំងគឺស្ថិតនៅលើផ្លូវគ្មានឈ្មោះ Tambon Tha Lo, Amphoe Tha Muang, Chang Wat Kanchanaburi 71000, Thailand ដោយជិះ១ម៉ោងពីទីក្រុងបាងកកទើបទៅដល់។

8

8 1

8 2

៩. ស្ពានអត្តឃាត លើទន្លេ Bang Pakong ខេត្ត Chachoengsao

យប់មួយនៅក្នុងឆ្នាំ ២០១៨ ស្ត្រីម្នាក់បានចេញពីលើឡាន ឡើងទៅស្ពានរកហក់លោតសម្លាប់ខ្លួន តែត្រូវបានគេជួយទាន់ តែស្ត្រីនោះបាននិយាយថាពេលនាងកំពុងតែបើកឡានសុខៗស្រាប់តែឃើញនារីស្លៀករ៉ូបក្រហមម្នាក់អង្គុយលើស្ពានហើយបម្រុងនឹងហក់ចុះទឹកសម្លាប់ខ្លួន ពេលនោះនាងស្រាប់តែមានចិត្តចង់ជួយនារីរ៉ូបក្រហមយ៉ាងខ្លាំងទើបស្រវាចូលទៅឃាត់ តែពេលនាងដឹងខ្លួនបែរជាមានមនុស្សមកចាប់នាងមិនឱ្យលោតទឹកទៅវិញ។ តែនាងមិនមែនមនុស្សដំបូងនោះទេ ដោយការពិតទៅរឿងរ៉ាវស្រដៀងនេះ កើតឡើងចំនួន៦០ករណីទៅហើយ អ្នកខ្លះក៏បានស្លាប់ អ្នកខ្លះក៏ត្រូវបានគេជួយទាន់ ហើយអ្នកដែលរួចជីវិតតសុទ្ធតែនិយាយដូចៗគ្នាថា បានឃើញនារីរ៉ូបក្រហមបម្រុងនឹងលោតទឹកសម្លាប់ខ្លួនដូចគ្នា។ ទីកន្លែងនេះស្ថិតនៅ ស្ពានទន្លេ Bang Pakong ទីក្រុង Tha Kham សង្កាត់ Bang Pakong ខេត្ត Chachoengsao។

9

9 1

9 2

១០. កន្លែងកប់សាកសព នៅ វត្ត Wat Don ក្រុងបាងកក

បើនិយាយថាទីកន្លែងណាគួរឱ្យខ្លាចជាងគេនៅក្រុងបាងកក ច្បាស់ណាស់គ្រប់គ្នានឹងនិយាយទៅដល់កន្លែងមួយមានឈ្មោះថា « បច្ឆា Wat Don » គឺកន្លែងកប់សាកសព និងបូជាសពរបស់វត្ត Wat Don ។ អស់រយៈពេលជាង ៥០ឆ្នាំមកហើយ វត្តនេះគឺជាទីកន្លែងដែលបូជាសាកសពជនអនាថា ជនដែលមិនអាចស្វែងរកក្រុមគ្រួសារបាន ជាពិសេសគឺសាកសពដែលជួបគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។ មកទល់សព្វថ្ងៃមានសាកសពជាង ១ម៉ឺនបានបូជានៅទីនេះ ហើយផ្នូរជាច្រើនគឺសុទ្ធសឹងតែគ្មានឈ្មោះទៀតផង គ្រាន់តែឮក៏ញាក់សាច់ដែរ!

10

10 1

10 2

១១. អគារបោះបង់ចោលកណ្តាលក្រុងបាងកក

នៅចំកណ្តាលសង្កាត់ Bang Rak ទីក្រុងបាងកកមានអគារដ៏ធំស្កឹមស្កៃមួយកន្លែងមានឈ្មោះថា Sathorn Unique Tower ដែលជាអគារខុនដូប្រណីត និងសាងសង់ជិតរួចរាល់ទៅហើយ ​តែបែរជាត្រូវបានគេបោះបោះបង់អស់រយៈជាងជាង 20 ។ អគារនេះត្រូវបានអ្នកស្រុកជឿថា ​បានទទួលរងនូវបណ្តាសារ ​ដោយសារតែតួអគារដែលមានកម្ពស់ ៤៦ជាន់នេះ បានសាងសង់ជិតវត្តដ៏ពិសិដ្ឋនៅក្បែរនេះ និងមានកម្ពស់ខ្ពស់ជាងវត្តអារាមដ៏ស័ក្តិសិទ្ធ ​ដែលវាជាសកម្មភាពប្រមាថ និងមិនគោរពដល់ព្រះពុទ្ធសាសនា។

ក្រោយមកម្ចាស់អគារ ក៏បានក្ស័យធន ​លែងបន្តការសាងសង់ ​ហើយសូម្បីតែម្ចាស់ម៉ៅការសំណង់ក៏ត្រូវបានចាប់ខ្លួនបទឃាតកម្មមួយទៀតផង ​ហេតុនេះហើយបានជាអគារដ៏ស្រស់ស្អាត ​និងល្បីល្បាញនេះត្រូវបានគេទុកចោលដល់សព្វថ្ងៃនៅកណ្តាលទីក្រុងដ៏អ៊ូអូរមួយនេះ ​ហើយក៏គ្មានអ្នកណាហ៊ានមកជិតអគារនេះពេលយប់ផងដែរ។ គួរឱ្យដឹងថា ​អគារនេះធ្លាប់ត្រូវបានក្រុមហ៊ុនផលិតកម្មថៃដ៏ល្បីល្បាញយកមកថតជាខ្សែភាពយន្តមួយផងដែរ ​មានឈ្មោះថា ​« ​The Promise » ៕

11

11 1

11 2

11 3

រក្សាសិទ្ធ៖ ក្នុងស្រុក ​