ក្រសួងមហាផ្ទៃ បានប្រកាសនិមិត្តសញ្ញាជាផ្លូវការ នៃខេត្តមណ្ឌលគិរី

ភ្នំពេញ ៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសស្ដីពីការបង្កើត និងបើកឱ្យប្រើប្រាស់និមិត្តសញ្ញាជាផ្លូវការនៃខេត្តមណ្ឌលគិរី។

និមិត្តសញ្ញានៃខេត្តមណ្ឌលគិរី មានរាងមូល មានរូបគោព្រៃពីរ មានភ្នំ និងដើមឈើ និងមានក្បូរក្បាច់រចនាផ្កាភ្ញីរាងជារង្វង់ព័ទ្ធជុំវិញ។

Photo_2020 05 14_14 06 51

អត្ថន័យនៃនិមិត្តសញ្ញានេះ ៖

រូបគោព្រៃពីរ ៖ តំណាងឱ្យធនធានធម្មជាតិសត្វព្រៃដ៏សម្បូរបែប ដែលមានវត្តមាននៅក្នុងខេត្តមណ្ឌលគិរី ដែលជាទីតាំងអំណោយផលដល់សកម្មភាពអភិរក្សជីវៈចម្រុះ និងសត្វព្រៃជាច្រើនប្រភេទដែលមានវត្តមាននៅដែនជម្រកសត្វព្រៃទាំងប្រាំក្នុងខេត្តមណ្ឌលគិរី។

រូបភ្នំ និងដើមឈើ ៖ តំណាងឱ្យទីតាំងខេត្តស្ថិតក្នុងទីខ្ពង់រាបដែលសម្បូរទៅដោយប្រជុំភ្នំ ព្រៃព្រឹក្សា ជ្រោះ ជ្រលងដងអូរ អាកាសធាតុត្រជាក់គ្រប់រដូវ និងធនធានធម្មជាតិមានតម្លៃមហាសាល ដែលជាសក្តានុពលដ៏សំខាន់របស់ខេត្ត ជាពិសេសមានភាពទាក់ទាញភ្ញៀវទេសចរមកកម្សាន្តគ្រប់រដូវកាល ដែលជាផ្នែកមួយចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច។

ក្បូរក្បាច់រចនាផ្កាភ្ញីរាងជារង្វង់ព័ទ្ធជុំវិញ ៖ តំណាងឱ្យភាពរីកចម្រើន ការគ្រប់គ្រងរដ្ឋបាលដែនដី ការងារអភិវឌ្ឍធនធានមនុស្ស ការអភិវដ្ឍសេដ្ឋកិច្ច សុខសុវត្ថិភាពសង្គម សីលធម៌ សមភាព និងសមធម៌ យេនឌ័រ និងការថែរក្សាវប្បធម៌ប្រពៃណីជាតិក្រោមដំបូលសន្តិភាព។


គួរបញ្ជាក់ផងដែរថា និមិត្តសញ្ញាខេត្តមណ្ឌលគិរីនេះប្រើសប្រាស់ជាផ្លូវការ ដូចខាងក្រោម ៖

- ដាក់នៅកន្លែងធ្វើការ

- ដាក់នៅលើក្បាលលិខិត ឯកសារ និងស្រោមសំបុត្រផ្លូវការ

- ប្រើប្រាស់ក្នុងកម្មវិធីនានារបស់រដ្ឋបាលខេត្តមណ្ឌលគិរី

- ប្រើប្រាស់ក្នុងករណីផ្សេងៗទៀតដែលចាំបាច់។

Photo_2020 05 14_14 06 53

Photo_2020 05 14_14 06 55

Unnamed

អត្ថបទក្នុងស្រុក