ក្រុមហ៊ុន​ Facebook ចេញផ្សាយរបាយការណ៍ស្តីអំពីការពង្រឹងស្តង់ដារសុវត្ថិភាព សហគមន៍ ដែលបង្ហាញថាការត្រួតពិនិត្យ និងលុបចោលមាតិកា ផ្សព្វផ្សាយដែលបង្កគ្រោះថ្នាក់មានភាពប្រសើរឡើង

ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ - ក្រុមហ៊ុន Facebook បានចេញផ្សាយរបាយការណ៍ចុងក្រោយបំផុត របស់ខ្លួនស្តីពីការពង្រឹងស្តង់ដារសុវត្ថិភាពសហគមន៍កាលពីថ្ងៃអង្គារ ដោយរៀបរាប់លម្អិតអំពីមធ្យោបាយ ដែលក្រុមហ៊ុនកំពុងប្រើប្រាស់ដើម្បីតាមដាននិងដោះស្រាយបញ្ហាមាតិកាដែលបានផ្សព្វផ្សាយមិនស្របតាមគោលការណ៍ស្តង់ដារសុវត្ថិភាពសហគមន៍របស់ក្រុមហ៊ុន នៅលើបណ្តាញទំនាក់ទំនង សង្គម Facebook និង Instagram

របាយការណ៍ស្តីពីការពង្រឹងសុវត្ថិភាពស្តង់ដារសហគមន៍លើកទី៥នេះ មានរៀបរាប់អំពីវិធានការណ៍ ដែលក្រុមហ៊ុន Facebook បានប្រើដើម្បីពង្រឹងការអនុវត្តគោលការណ៍របស់ខ្លួន ពីចន្លោះខែតុលា ឆ្នាំ ២០១៩ ដល់ ខែមីនា ឆ្នាំ ២០២០ (ចាប់ពីត្រីមាសទី ឆ្នាំ ២០១៩ ដល់ត្រីមាសទី ឆ្នាំ ២០២០)   ប៉ុន្តែ របាយការណ៍នេះមិនបានបញ្ចូលទិន្នន័យនាអំឡុងពេលនៃការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ (COVID-១៩)ទេ។

Facebook បានឲ្យដឹងថាក្រុមហ៊ុនបានរកឃើញសារបង្ហោះដែលប្រើប្រាស់ភាសាស្អប់ខ្ពើម ជិត៩០ភាគរយ ហើយក្រុមហ៊ុនបានលុបវាចេញ មុខពេលដែលមានគេរាយការណ៍ទៅទៀត ហើយតួលេខនេះ បានកើនឡើង ២៤ ភាគរយ បើធៀបនឹងតួលេខក្នុងរបាយការណ៍ដំបូងរបស់ក្រុមហ៊ុន ដែលបានចេញផ្សាយក្នុងឆ្នាំ ២០១៨

នៅលើបណ្តាញសង្គម Instagram ក្រុមហ៊ុន Facebook បានឲ្យដឹងថា ទោះបីមិនមានការរាយការណ៍ពីអ្នកប្រើប្រាស់ ក្រុមហ៊ុនបានរកឃើញច្រើនជាងមុនចំនួន៨៩,ភាគរយ នូវការបង្ហោះដែលពាក់ព័ន្ធនឹងការសម្លាប់ខ្លួន និងការបង្ករបួសស្នាមលើខ្លួនរបស់អ្នកបង្ហោះ ក្នុងត្រីមាសទី ពោលគឺល្អប្រសើរជាងមុនដល់ទៅ ១២ ពិន្ទុ បើគិតចាប់ពីរបាយការណ៍មុនមក។ ជាលទ្ធផល ចំនួនមាតិកាដែលក្រុមហ៊ុន Facebook  បានចេញវិធានការ បានកើនឡើង ៤០%

គោលការណ៍ត្រួតពិនិត្យមាតិកាផ្សព្វផ្សាយរបស់ក្រុមហ៊ុន Facebook រួមមាន ការរើសអើងនិងស្អប់ខ្ពើម រូបភាពអាក្រាតមនុស្សពេញវ័យនិងសកម្មភាពផ្លូវភេទ មាតិកានិងរូបភាពហឹង្សា ព្រមទាំងការសម្លុតនិងការយាយីសម្រាប់ Instagram ក៏ដូចជា ទិន្នន័យអំពីបណ្តឹងតវ៉ានិងការសម្រេចចិត្តដែលយើងបដិសេធ។

ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ ២០២០ ក្រុមហ៊ុន Facebook បានលុបចោលការបង្ហោះមាតិកាផ្សព្វផ្សាយចំនួន , លាន មាតិកា នៅតាមបណ្ដាញសង្គម  Facebook ដែលទាក់ទងនិងការប្រើប្រាសភាសារើសអើងនិងស្អប់ខ្ពើម ពោលគឺកើនឡើងចំនួន លានមាតិកា បើប្រៀបធៀបទៅនឹងត្រីមាសមុន។

លើសពីនេះទៀត ដោយមិនមានអ្នករាយការណ៍ពីអ្នកប្រើប្រាស់ជាមុន ក្រុមហ៊ុនក៏បានរកឃើញច្រើនជាងមុននូវការប្រើប្រាស់ភាសារើសអើងនិងស្អប់ខ្ពើមដែលមានលក្ខណៈគ្រោងទុកជាមុន ព្រមទាំងរកឃើញនិងដកចេញច្រើនជាងមុននូវមាតិកាមិនសមរម្យ មុនពេលដែលមានគេរាយការណ៍មកក្រុមហ៊ុន Facebook ពោលគឺកើនឡើងពីចំនួន ៨៩, ភាគរយក្នុងត្រីមាសទី ក្នុងឆ្នាំ២០១៩ មកត្រឹមចំនួន ៩៦, ភាគរយក្នុងត្រីមាសទី ក្នុងឆ្នាំ២០២០។

 


Im 7635

ក្រុមហ៊ុន Facebook ក៏បានធ្វើបច្ចុប្បន្នភាពលទ្ធផល នៃយុទ្ធនាការប្រឆាំងនឹងព័ត៌មានមិនពិតទាក់ទងនិង វីរុសកូវីដ ១៩ (Covid-19) របស់ខ្លួន ដោយក្រុមហ៊ុនបានឲ្យដឹងថានៅក្នុងខែមេសា ក្រុមហ៊ុនបានដាក់សញ្ញា ព្រមានដល់ការបង្ហោះមាតិកាផ្សព្វផ្សាយមិនពិតទាក់ទងនិង វីរុសកូវីដ ១៩ ចំនួនប្រហែល ៥០លាន មាតិកា លើបណ្ដាញសង្គម  Facebook ដោយផ្អែកលើអត្ថបទប្រហែល ៥០០ អត្ថបទ ដោយមានការត្រួតពិនិត្យពីដៃគូឯករាជ្យរបស់ខ្លួន។

ក្រុមហ៊ុន Facebook និយាយថា ៩៥ ភាគរយនៃអ្នកដែលបានឃើញមាតិកាព័ត៌មាន ដែលមានស្លាកព្រមាននេះ មិនបានចុចចូលមើលមាតិកានោះទេ។

ចាប់តាំងពីថ្ងៃទី ខែមីនាមក  ក្រុមហ៊ុន Facebook បាននិយាយថា ខ្លួនបានលុបចោលមាតិកាទាំងឡាយដែលផ្សព្វផ្សាយលក់ ម៉ាស់ ទឹកលាងដៃសម្លាប់មេរោគ ក្រដាសជូតសម្លាប់មេរោគ និងឧបករណ៍ពិនិត្យវីរុសកូវីដ ១៩ ចំនួនជាង២លាន៥សែនមាតិកា។

ដើម្បីលុបមាតិកាទាំងនេះបាន ក្រុមហ៊ុនបានប្រើប្រាស់បច្ចេកវិទ្យាពិនិត្យមើលរបស់កុំព្យូទ័រ ដែលក្រុមហ៊ុនធ្លាប់បានប្រើកន្លងមកអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីស្វែងរក និងដកចេញមាតិកាដែលទាក់ទងនឹងការលក់អាវុធនិងគ្រឿងញៀន។

ក្រុមហ៊ុន Facebook បានឲ្យដឹងថា ការដែលក្រុមហ៊ុនអាចត្រួតពិនិត្យនិងលុបចោលមាតិកាគ្រោះថ្នាក់ទាំងនេះបានល្អជាងមុននោះ គឺដោយសារតែបច្ចេកវិទ្យា AI របស់ក្រុមហ៊ុនបានអភិវឌ្ឍកាន់តែប្រសើរជាងមុន។ ការអភិវឌ្ឍនោះ រួមមានសមត្ថភាពកាន់តែខ្ពស់លើផ្នែកយល់ច្បាស់ នូវអត្ថន័យរបស់ភាសាផ្សេងៗគ្នា និងសមត្ថភាព យល់ដឹងពីខ្លឹមសារទាំងមូលនៃមាតិកា ជាជាងការដែលគ្រាន់តែយល់ន័យរបស់រូបភាព ឬអត្ថបទ។