មនុស្សស្រី១២ប្រភេទ ដែលមិនគួរយកធ្វើជាប្រពន្ធនោះឡើយ

មិនមែនឱ្យតែមនុស្សស្រីស្អាត ឬជាកូនអ្នកមានទ្រព្យស្ដុកស្ដម្ភ សុទ្ធតែជានារីដែលបុរសល្អប៉ងធ្វើជាគូអនាគត យកមកធ្វើជាម្ដាយរបស់កូនគេនោះឡើយ។ យ៉ាងណាមិញ មនុស្សស្រី៥ប្រភេទនេះ មិនគួរឱ្យនាងក្លាយជាប្រពន្ធរបស់អ្នកនោះទេ ៖

១. ខ្ជះខ្ជាយ

គេថាមនុស្សស្រីពូកែរិះថាំ មិនគួរឱ្យស្អប់ដូចមនុស្សស្រីពូកែចាយវាយខ្ជះខ្ជាយមិនចេះគិតនោះទេ មនុស្សស្រី បើកាលណាមិនចេះរៀបចំទុកដាក់ហើយនោះ ទោះប្ដីពូកែរកលុយប៉ុនណា ក៏រកមិនទាន់ប្រពន្ធយកទៅបំផ្លាញនោះដែរ។

២. ញ៉ិញ៉ក់ ងក់ងរច្រើន

មនុស្សស្រី បើមិនញ៉ិញ៉ក់ ប្រាកដជាប្ដីទៅរកថ្មីហើយ តែដឹងទេថា ប្ដីល្អត្រឹមត្រូវ គេមិនចូលចិត្តមនុស្សស្រីញ៉ិញ៉ក់ ងក់ងរច្រើនទេ ព្រោះវាគួរឱ្យធុញ គ្មានអ្នកណាទៅឈ្នះ តាមលូួងមនុស្សស្រីចរិតបែបហ្នឹងនោះឡើយ។

244683 5246ed2e08ee8

៣. ទន់ជ្រាយជ្រុលពេក

ភាពទន់ជ្រាយ មនុស្សស្រីណាក៏មានដែរ តែមិនមែនទន់ជ្រាយដល់ថ្នាក់ សូម្បីតែអ្នកខាងក្រៅ ក៏អាចអូសទាញពង្វក់បាននោះឡើយ មនុស្សស្រី បើកាលណាទន់ជ្រាយជ្រុលពេក វាអាចនឹងនាំគ្រោះថ្នាក់ដល់គ្រួសារបាន ហើយក៏ជាបន្ទុកដ៏ធ្ងន់របស់មេគ្រួសារ ដែលត្រូវរ៉ាប់រងទាំងស្រុងលើនាងផងដែរ។

៤. ល្ងង់ហើយរឹងរូស

គេមិនខ្លាចទេមនុស្សស្រីល្ងង់ តែបើល្ងង់ហើយរឹងរូសទៀតនោះ ពិបាកនិយាយគ្នាណាស់ មនុស្សស្រីល្ងង់ហើយរឹង គឺមិនងាយនឹងពិភាក្សាជាមួយនាងបានឡើយ បើបានមនុស្សស្រីបែបហ្នឹងហើយ ប្រុសៗត្រៀមខ្លួនឈឺក្បាលជាមួយនាងឱ្យហើយទៅ។

151331

៥. ចរិតកូនអ្នកមានមើលងាយគេ

មនុស្សស្រី បើកាលណាតាំងខ្លួនជាកូនអ្នកមាន ជាស្រីហាយសូ សម្ភារនិយមជ្រុលហើយនោះ នាងប្រាកដជាមើលងាយអ្នកជុំវិញខ្លួនមិនខាន នាងមើលងាយសូម្បីតែឪពុកម្ដាយបងប្អូនសាច់ញាតិរបស់អ្នក និយាយជារួម នាងនឹងជាន់ក្បាលគ្រប់គ្នាមិនខាន។

៦. ខ្ជិលច្រអូស គ្មានសណ្ដាប់ធ្នាប់

មនុស្សស្រី ទោះបីខ្ជិលយ៉ាងណា ក៏មិនគួរណាខ្ជិលសូម្បីតែបោសផ្ទះ ជូតផ្ទះ ដាំបាយ ធ្វើម្ហូបនោះឡើយ តែបើមនុស្សស្រីខ្ជិលសូម្បីតែដាំបាយហើយនោះ ប្ដីប្រាកដជាដាច់បាយ ឬបាយក្រៅរាល់ថ្ងៃហើយ ហើយជាពិសេស គ្មានសណ្ដាប់ធ្នាប់ មិនធ្វើការរៀបចំផ្ទះសម្បែង ប្រាកដជាគ្មានសិរីមង្គលនោះទេ។

1384877265 1379506846 O


៧. ប្រព្រឹត្តល្បែងស៊ីសង

ចំណុចនេះគេហៅថា ចំណុចបំផ្លាញទាំងទ្រព្យ បំផ្លាញទាំងមុខមាត់កិត្តិយសគ្រួសារ មនុស្សស្រីដែលគិតតែលេងល្បែងស៊ីសង ច្បាស់ណាស់គឺ មិនគិតគូរបាយទឹកឱ្យប្ដី និងកូនចៅទេ ក៏គ្មានចំណេះអីទៅប្រដៅកូនចៅឱ្យដើរផ្លូវល្អដែរ មានតែការបំផ្លាញតែប៉ុណ្ណោះ រកបានច្រើនប៉ុនណា ក៏មិនសល់ឡើយ។

៨. ទំនេរជ្រុល

ការងារមានតែមិនធ្វើ សុខចិត្តមើលនឹងភ្នែក សុខចិត្តយកពេលទៅនិយាយដើមគេជាមួយអ្នកជិតខាង ការងាររកលុយក៏មិនធ្វើ ការងារផ្ទះ ជាស្ត្រីមេផ្ទះក៏មិនធ្វើ គេហៅថា ជាស្រីខាតល័ក្ខ ច្រើនតែធ្វើឱ្យប្ដីអាប់រាសី។

៩. គ្មានហេតុផល ចេះតែរករឿង

មនុស្សស្រីរអ៊ូរទាំងច្រើន គ្មានហេតុផល ចេះតែរករឿងឈ្លោះ មាត់ខ្លាំងៗ មិនចេះខ្មាសអ្នកជិតខាង អ្វីដែលសំខាន់ ជេរព្រឹកជេរល្ងាច មនុស្សស្រីបែបហ្នឹងក៏ខាតល័ក្ខដែរ មិនអាចជួយឱ្យប្ដីឡើងតំណែង រកស៊ីមានបានឡើយ ខាតលាភ។ ហើយមនុស្សស្រីបែបហ្នឹង បើពេលណាមានបញ្ហា ឬប្ដីរកលុយមិនបាន ប្រាកដជារករឿង ជេរប្រទេចមិនចេះចប់ មិនលើកទឹកចិត្តទេ មានតែប្រឹងជាន់ថែម ហើយក៏អាចឈានដល់ការនិយាយទាមទារចង់លែងលះទៀតផង។

1384877098 1008092141 O

១០. មិនដឹងតួនាទី

មិនដឹងពីតួនាទីខ្លួនជាប្រពន្ធ ជាម្ដាយ គិតតែដើរលេងស៊ីចាយ ផឹកស៊ី ជួបជុំពួកម៉ាក ធ្វើខ្លួនដូចមនុស្សស្រីនៅក្រមុំ មិនខ្វល់ មិនគិតពីគ្រួសារ បានមនុស្សស្រីបែបហ្នឹងធ្វើប្រពន្ធ ទុកកំលោះឱ្យឪមើលវិញទៅប្រុសៗ។

១១. ពូកែញ៉ែញ៉ង ឱ្យដៃ

មនុស្សស្រីពូកែញ៉ែ ឱ្យដៃនេះ ក្បត់គ្រប់ពេល មិនចេះឆ្អែតឆ្អន់ទេ ប្ដីប្រាកដជាមានឈ្មោះថា អាវែក ឬអាមោគ ឱ្យប្រពន្ធក្បត់ បើទោះជានាងមិនក្បត់ តែទង្វើឱ្យដៃនេះ វាមិនថ្លៃថ្នូរ ខ្មាសញាតិបងប្អូន។

១២. អន់ចរិត មារយាទមិនល្អ

មនុស្សស្រីអន់ចរិត មារយាទមិនល្អ គេហៅថា ស្រីកញ្ជើធ្លុះ ទោះប្ដីមានតំណែងខ្ពង់ខ្ពស់យ៉ាងណា ក៏អាចធ្លាក់ដល់បាតបានដែរ ព្រោះតែប្រពន្ធជាអ្នកអូសទាញឱ្យអ្នកដល់ក្រោម ឬក៏អាចនឹងបាត់បង់តំណែង លាភយសផងក៏ថាបាន។ អ៊ីចឹងបានគេថា ប្ដីបានល្អ ឬក៏អត់ វាក៏អាស្រ័យលើ ចរិតមារយាទរបស់ប្រពន្ធយើងដែរ៕

556000013348402

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ