មានទាហានពិសេស Navy SEALs អាមេរិក២៤នាក់បានចូលរួមក្នុងប្រតិបត្តិការណ៍ចូលទៅចាប់មេឧទ្ទាមតាលីបង់ Osama bin Laden ក្នុងខែឧសភាឆ្នាំ២០១១។ បន្ទាប់ពីប៉េសកកម្មត្រូវបញ្ចប់មានតែទាហានម្នាក់ប៉ុណ្ណោះត្រូវបង្ហាញឲ្យស្គាល់អត្តសញ្ញណាគឺ Cairo ជាឆ្កែពូជ Belgian Malinois ហើយវាប្រៀបបានជាទាហានម្នាក់ផងដែរ។
រឿងរ៉ាវរបស់ Cairo ក្នុងបេសកកម្មនេះមិនត្រូវបានសរសេរច្រើននោះទេ ប៉ុន្តែក្នុងសៀវភៅNO ORDINARY DOG ទើបនិយាយលម្អិត។ Will Chesney គឺជាសមាជិកទាហានពិសេស SEAL Team ម្នាក់ដែលគ្រប់គ្រង់និងបង្វឹក Cairo បាននិយាយក្នុងសៀវភៅខាងលើយ៉ាងលម្អិត។
ចាប់ផ្ដើមក្នុងឆ្នាំ២០០៨នៅពេលដែល Will ចូលធ្វើទាហានក្នុងក្រុម SERAL Team គាត់និង Cairo បាននៅជាមួយគ្នាហើយចូលរួមក្នុងបេសកកម្មជាច្រើនហើយជីវិតរបស់លោក Will ក៏ត្រូវបាន Cairo ជួយជាច្រើនលើកផងដែរ។ពួកគេទាំងពីរបានចូលរួ៍មក្នុងបេកកម្មប្រឆាំងសង្គ្រាមភេរវកម្មរាប់រយដងនៅអាហ្វហ្គានីស្ថាន។ ក្រោយពេលឈប់ធ្វើទាហាននៅឆ្នាំ២០១១គាត់និង Cairo បានត្រឡប់ទៅរដ្ឋ Virginia វិញដល់សព្វថ្ងៃ។
មុនពេលចូលធ្វើប្រតិបត្តិការចាប់ខ្លួន Bin Laden, Cairo បានហ្វឹកហាត់អស់ជាច្រើនអាទិត្យជាមួយកងពិសេសដែលមានឈ្មោះត្រូវទៅ។ដំបូងឡើយ! គ្រាន់តែប្រាប់ថាត្រូវត្រៀមខ្លួនទៅបំពេញបេសកកម្មធម្មតា ប៉ុន្តែយូរៗទៅក៏ដឹងថាមិនមែនជាប្រតិបត្តិការធម្មតានោះទេ។ Cairo ស្ថិតក្នុងចំណោមសមាជិកទាហានអាមេរិកដែលបានចុះពីលើយន្តហោះមកទឹកដីប៉ាគីស្ថានដែលនោះគឺជាផ្នែកមួយនៃប្រតិបត្តិការណ៍Operation Neptune Spear ។គ្រានោះហើយដែលពួកគេបានទទួលជោគជ័យក្នុងការសម្លាប់ ប៊ីន ឡាដិន។
ចប់បេសកកម្មនោះ Cairo មិនបានចូលរួមក្នុងប្រត្តិបត្តិការផ្សេងទៀតនោះទេ រហូតដល់ឆ្នាំ២០១៣ ក្នុងបេសកកម្មមួយដែល Cairo ត្រូវរបួសដោយសារគ្រាប់បែកដៃបណ្ដាលឲ្យវាមានបញ្ហារបួសខួរក្បាល និងកើតជំងឺរវើរវាយ Post-traumatic stress disorder (PTSD)។
ដោយមិនអាចចូលរួមក្នុងបេសកកម្មបន្តទៀត ដោយសារ Cairo បានទទួលរងពីការឈឺក្បាលប្រកាំង ឈឺចាប់រ៉ាំរ៉ៃ មានបញ្ហានៃការចងចាំ និងការធ្លាក់ទឹកចិត្ត។ ថ្នាំពេទ្យទំនើបផ្តល់ការធូរស្បើយតិចតួចប៉ុណ្ណោះហើយ បច្ចុប្បន្ននេះ Cairo ទទួលការមើលថែរពីលោក Will Chesney ៕