២០ ចំនុចរបស់ Elon Musk ដូចគ្នាទៅនឹង Tony Stark ក្នុងរឿង Iron Man!

ជឿថាមនុស្សជាច្រើនធ្លាប់ស្គាល់ឈ្មោះអេលន់ ម៉ុស (Elon Musk) ដែលជាមហាសេដ្ឋីម្នាក់ កសាងខ្លួនចេញពីគំនិតនិងការស្រមើលស្រមៃនៃបច្ចេកវិទ្យាជឿនលឿនបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ ហើយនៅទីនេះមាន ២០ រឿងរ៉ាវអំពី Elon Musk ដែលអាចប្រៀបបាននឹង Tony Stark នៅក្នុងពិភពពិត។

S_196408_6312

#1 Elon Musk កើតនៅថ្ងៃទី ២៨ ខែមិថុនាឆ្នាំ ១៩៧១ មានដើមកំណើតនៅអាហ្វ្រិកខាងត្បូង ដែលជាយុគសម័យនៃរបបអាផាថេត(របបរស់នៅជាក្រុមគ្រប់គ្រង់ដោយយោធា)។

10_elon_musk

#2 គាត់គឺជាកូនកាត់ដោយម្តាយរបស់គាត់ជាជនជាតិកាណាដា និងឪពុកជាវិស្វករជនជាតិអាហ្វ្រិកខាងត្បូង។

#3 នៅវ័យជំទង់ Elon គឺជាអ្នកចូលចិត្តសរសេរសៀវភៅ គាត់ចំណាយពេលច្រើនម៉ោងអានសៀវភៅគំនូរជីវចល។ និងការពិសោធវិទ្យាសាស្ត្រ។

#4 នៅពេលគាត់មានអាយុ ១០ ឆ្នាំគាត់បានទិញកុំព្យូទ័រដំបូងរបស់គាត់ និងរៀនដោយខ្លួនឯង។

#5 ២ ឆ្នាំក្រោយនៅក្នុងវ័យ ១២ ឆ្នាំគាត់បានបង្កើតកម្មវិធីមួយ ប្រែក្លាយជាហ្គេមអវកាសមួយដែលមានឈ្មោះថា Blastar ហើយលក់វាក្នុងតម្លៃ ៥០០ ដុល្លារ ។

#6 នៅអាយុ ១៧ ឆ្នាំគាត់បានចាកចេញពីអាហ្វ្រិកខាងត្បូង ដោយសារតែគាត់មិនចង់ចូលរួមជាមួយក្រុមជាតិសាសន៍ដែលដឹកនាំដោយកងទ័ព ដោយផ្លាស់ទៅកាណាដា។

#7 គាត់បានសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ២ ផ្នែកសេដ្ឋកិច្ចនិងរូបវិទ្យានៅសាកលវិទ្យាល័យ Pennsylvania ។

#8 នៅពេលគាត់មានអាយុ ២៤ ឆ្នាំគាត់បានសិក្សាជំនាញវេជ្ជបណ្ឌិត។ នៅសាកលវិទ្យាល័យដ៏ល្បីល្បាញដូចជាស្ទែនហ្វដប៉ុន្តែរៀនបានតែ ២ ឆ្នាំហើយគាត់ក៏ឈប់រៀន។

Elon Musk 1

#9 នៅពេលនោះគាត់មិនចង់សិក្សានៅក្នុងប្រព័ន្ធ System ទៀតទេ។ គាត់ងាកមកចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន។ តាមរយៈការចាប់ផ្តើមបង្កើតកម្មវិធីបោះពុម្ពតាមអ៊ិនធឺរណែតមានឈ្មោះថា Zip2 ដែលត្រូវបានគេចាត់ទុកថាជឿនលឿនខ្លាំងនៅក្នុងយុគសម័យដែលអ៊ិនធឺរណែតនៅតែមិនទាន់មាននៅឡើយ។

#10 ពីរបីឆ្នាំក្រោយមកក្រុមហ៊ុនរបស់គាត់ល្បីឈ្មោះ​ ហើយមនុស្សបានស្នើសុំទិញវា។ ចំណូលរកបាន ៣០៧ លានដុល្លារដែលនៅពេលនោះគាត់មានអាយុ ២៨ ឆ្នាំប៉ុណ្ណោះ។

#11 ទោះបីមានលុយច្រើនរួចទៅហើយ ប៉ុន្តែគាត់នៅតែមិនឈប់បង្កើតគំរោងនឹងគំនិតថ្មីៗ នៅក្នុងការច្នៃប្រឌិតផ្ទាល់ខ្លួនរបស់គាត់ Elon បានបង្កើតប្រព័ន្ធហិរញ្ញវត្ថុតាមអ៊ិនធរណេត និងការទូទាត់តាមរយៈអ៊ីមែល ដែលមានឈ្មោះអាជីវកម្មថាគឺ X.com ដែលជាការចាប់ផ្តើមនៃប្រព័ន្ធទូទាត់ PayPal ទូទាំងពិភពលោក។

11_elon_musk

#12 ក្រោយមកគាត់បានលក់ជំនួញទៅឱ្យ PayPal និងទៅឲ្យ eBay ក្នុងឆ្នាំ ២០០២ ដែលផ្តល់ឱ្យគាត់នូវទឹកប្រាក់ ១៦៥ លានដុល្លារទៀត  ។


#13 Elon Musk ជាមហាសេដ្ឋីហើយលុយមិនមែនជាចម្លើយនៅក្នុងជីវិតរបស់មនុស្សនោះទេ។

#14 នៅអាយុ ៣០ ឆ្នាំគាត់ចង់បង្ហាញថាតើគាត់មានសក្តានុពលយ៉ាងដូចម្តេច? ក្តីសុបិន្តនៃការច្នៃប្រឌិតការធ្វើដំណើរអវកាសរបស់ ​Elon បានចាប់ផ្តើម។ គាត់បានបង្កើតគំរោង SpaceX គោលបំណងគឺធ្វើអាណានិគមលើភពព្រះអង្គារ។

#15 ពេលកំពុងអនុវត្តគំរោងនេះ គាត់ក៏បានបង្កើតក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិក Tesla និងជាប្រធានក្រុមហ៊ុន SolarCity ដែលបច្ចុប្បន្នជាក្រុមហ៊ុនដំឡើងបន្ទះស្រូបពន្លឺព្រះអាទិត្យធំជាងគេនៅអាមេរិក! នៅពេលនោះទ្រព្យសម្បត្តិទាំងអស់របស់គាត់មានរហូតដល់ ៧.៧០០ លានដុល្លារ។

Tesla

Roadster_Front_34_1 E1512593855725

SolarCity

Hyperloop2

#16 Elon ចែករំលែកគំនិតរបស់គាត់ហួសពីការស្រមើស្រមៃ។ បន្ទាប់ពីបញ្ចប់ពីការសិក្សា គាត់បានធ្វើជំនួញ"នៅពេលនោះខ្ញុំគ្រាន់តែដឹងរឿងនោះ ការងារដែលខ្ញុំនឹងត្រូវធ្វើត្រូវតែដោះស្រាយបញ្ហាធំ ៗ របស់មនុស្សជាតិ អ៊ិនធរណេត ថាមពលស្អាត និងលំហ។

#17 ខណៈពេលដែលអាជីវកម្មរថយន្តអេឡិចត្រិច រ៉ុកកែតអវកាស បន្ទះសូឡា គាត់បង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សង្គមពិភពលោក។ គាត់គឺជាសប្បុរសជនពេញលេញមួយរូប គាត់បានបង្កើតមូលនិធិ Musk ក្នុងគោលបំណងលើកកម្ពស់ការអប់រំវិទ្យាសាស្ត្រ ការថែទាំសុខភាពកុមារ និងលើកកម្ពស់ថាមពលស្អាត (ដូច Tony Stark ផ្តល់អាហារូបករណ៍សម្រាប់ខ្សែភាពយន្ត Avenger)។

Space X Rocket E1432020210421

#18 ទោះបីគាត់ជាអ្នកមហាសេដ្ឋីក៏ដោយគាត់នៅតែធ្វើការ ១០០ ម៉ោងក្នុងមួយសប្តាហ៍។ នេះជាមូលហេតុដែលគាត់ត្រូវលែងលះប្រពន្ធពីរនាក់របស់គាត់ប៉ុន្តែគាត់នៅតែមានកូន ៥ នាក់ដែលត្រៀមខ្លួនដើរតាមគន្លងរបស់គាត់។

#19 Elon គឺជាបុរសវ័យក្មេងដែលមានទេពកោសល្យដែលមានមហិច្ចតាធំចង់បង្កើតបច្ចេកវិទ្យាដែលប្លែកពីគេ នោះនឹងផ្លាស់ប្តូរពិភពលោក នេះគឺជាកន្លែងដែលលោក Jon Favreau ដើរតួរជាជំនួយការរបស់ Iron Man បានប្រកាសប្រាប់សាធារណជនថា Elon គឺជាគំរូដើមដែលលោកធ្លាប់ប្រើដើម្បីបង្កើតខ្សែភាពយន្ត Tony Stark ។

Elon Musk

#20 Jon Favreau គោរព Elon ខ្លាំងណាស់ដែលអញ្ជើញ​ Elon ចូលរួមក្នុងឆុតរបស់ ​Tony Stark ក្នុងរឿង Iron Man 2

ប្រភព ៖ businessinsider.com

អត្ថបទដោយ​ ៖ វីរៈ