មាន​អ្វីកើតឡើងពេលទាហាន Gurkha ម្នាក់ឯងប្រយុទ្ធជាមួយទាហាន​ឧទ្ទាមតាលីបង់៣០​នាក់?

ជាការពិត! បើ​អ្នក​គ្រាន់​តែនិយាយថា Gurkhas គឺ​ជា​ទាហានធម្មតា​ម្នាក់​មក​ពី​ប្រទេស​នេប៉ាល់​នោះ​អ្នក​ពិត​ជាខុស​ធ្ងន់ណាស់។ បើ​និយាយ​ថា​ហេតុផល​មួយ​ដែល​គ្មាន​នរណាម្នាក់​មក​ហ៊ាន​ធ្វើ​សង្គ្រាម​ជាមួយប្រទេស​នេប៉ាល់​គឺ​អាច​ជារឿង​ត្រឹម​ត្រូវខ្លះ។

Pride Of Britain 2011 Winner Special Recognition Sgt Dipprasad Pun Pic Daily Mirror 288924135

ពួកគេជាអ្នកចម្បាំងអាជីព គ្មានការភ័យខ្លាចដែលបម្រើមិនត្រឹមតែកងទ័ពនេប៉ាល់ប៉ុណ្ណោះទេ ប៉ុន្តែពួក​គេថែមទាំងមាន​វត្តមាននៅក្នុងកងទ័ពអង់គ្លេស និងឥណ្ឌាផង​ដែរ ដែលនេះជាប្រពៃណីចាប់តាំងពីការបញ្ចប់នៃសង្គ្រាមអង់គ្លេស - នេប៉ាល់ក្នុងឆ្នាំ ១៨១៦ ។ ពួកគេត្រូវបានគេស្គាល់ដោយសារភាពក្លាហាន សមត្ថភាពប្រយុទ្ធ និង​វីរភាពពិសេសរបស់ពួកគេ ចំពោះការប្រឈមមុខជាមួយសត្រូវដែលមិនអាចប្រកែកបាន។ និយាយដោយស្មោះត្រង់ទៅនឹងប្រពៃណីរបស់ពួក ទាហាន Gurkha ម្នាក់​ក្នុងប្រទេសអាហ្វហ្គានីស្ថាន  Dipprasad Pun តែ​ម្នាក់​ឯងបានប្រយុទ្ធជាមួយនឹងក្រុមតាលីបង់ជាង ៣០ នាក់។

Cb814f6646368a9340b7ed30aa1a9ed7_XL

ល្ងាចមួយនៅខែកញ្ញាឆ្នាំ២០១០ ក្នុងខេត្តហេលម៉ាន់ (Helmand) ប្រទេសអាហ្វហ្គានីស្ថាន។ Sergeant Dipprasad Pun ឋានៈពលបាលត្រី នៃកងពល Royal Gurkha Rifles កំពុងបំពេញភារកិច្ចនៅឯបន្ទាយរបស់ម​ខ្លួន។ មួយសន្ទុះក្រោយមក គាត់បានលឺសំលេង ក្រុមឧទ្ទាមបះបោរពីរនាក់ប៉ុនប៉ងដាក់គ្រាប់បែកច្នៃនៅផ្លូវក្បែរនោះ។ គាត់ដឹងថាគាត់ត្រូវបានក្រុម​ទាហានតាលីឡោមព័ទ្ធបាត់​ទៅ​ហើយ។ ជិត​យប់​ទៅ​ហើយ ឆាកប្រយុទ្ធពោរពេញទៅដោយគ្រាប់កាំភ្លើងនិងគ្រាប់បេ RPG ។ ក្រុមឧទ្ទាមតាលីបង់បានបង្កើតការវាយលុកមួយដែលពួកគេបានគ្រោងទុកជាមុនយ៉ាងល្អនៅទី​ប្រជុំជនមួយក្បែរបន្ទាយរបស់ Pun។

Gurkha Author Book

ផុនបានបាញ់តបវិញដោយទាញកាំភ្លើងយន្តរបស់គាត់ដែល​បំពាក់នៅ​ក្បែរ​នោះបាញ់ទៅលើក្រុម​ឧទ្ទាមដែល​កំពុង​តែ​សម្រុក​ចូលមក។ បាញ់​ឡើង​អស់​គ្រាប់​ហើយ​ចុង​ក្រោយ​នៅ​សល់គ្រាប់បែកចំនួន ១៧ គ្រាប់ក៏​បន្ត​គប់​ទៅ​ក្រុម​ទាហាន​ដែល​សម្រុក​មក​កាន់​តែ​ជាជិតឡើងៗ។ ប្រើ​អស់​គ្រាប់​បែក១៧​គ្រាប់​នេះ ក៏​ចាប់​ផ្ដើម​ទាញកាំភ្លើង SA80 របស់គាត់ហើយហើយបាញ់​ទប់​ទល់​បន្ត​ទៀត។ គាត់ថែមទាំងបានគប់​គ្រាប់មីនបង្អើលសត្រូវថែម​ទៀត។

573e1b7352bcd01f7b8c3c5d

ខណៈ​ពេល​ Pun កំពុងការពារជ្រុងម្ខាងនៃជំរំរបស់គាត់ អ្នកប្រយុទ្ធតាលីបង់ម្នាក់បានឡើងទៅលើប៉មនៅជាប់នឹងផ្ទះយាមនោះ ហើយបានលោតចុះចាប់គាត់។ Pun ងាកទៅប្រយុទ្ធហើយធាក់ផ្ដួលម្នាក់​នោះចេញនិងរាវរក​អាវុធរបស់​គាត់​តែ​ខុស។ ភ្លាមនោះ Pun បានរើសយកកាំភ្លើងយន្តអស់​គ្រាប់របស់គាត់ ហើយបោះវាទៅលើមុខរបស់ទាហានតាលីបង់និងបានវាយចេញពីដំបូលអាគារ។

Pun នៅ​បន្តប្រយុទ្ធនឹងការវាយលុកនេះរហូតដល់មានកម្លាំងជំនួយមកដល់។​ បន្ទាប់​ពីបង្រ្ការួចរាល់អស់ទាហានឧទ្ទាមតាលីបង់ ៣០ នាក់បានស្លាប់។ ក្រោយមក​! គាត់​ត្រូវ​បាន​ម្ចាស់​ក្សត្រី Queen Elizabeth II  ព្រះរាជទានមេដាយ Conspicuous Gallantry Cross នៅ​ក្នុង​ព្រះរាជវាំង Buckingham Palace។ និយាយ​អំពី​ស្ថានភាព​នៃ​ការ​ប្រយុទ្ធឡើង​វិញ Pun ក្នុង​ពិធីទទួលមេដាយថា​គាត់​គ្មាន​ការ​ភ័យខ្លាច​អី​នោះ​ទេ។


Article 1393355 0C5E537200000578 485_308x185

“ នៅពេលនោះ! ខ្ញុំមិនមានការព្រួយបារម្ភទេ ព្រោះ​ដឹង​ថាគ្មានជំរើសណាផ្សេងក្រៅពីប្រយុទ្ធឡើយ។ ពួកតាលីបង់បានព័ទ្ធនៅជុំវិញកន្លែងត្រួតពិនិត្យរបស់ខ្ញុំដែលនៅតែម្នាក់ឯង” ។

"ពួក​គេព័ទ្ធជុំវិញខ្ញុំ ដែលធ្វើឲ្យខ្ញុំគិតថាខ្ញុំនឹងស្លាប់ ដូច្នេះខ្ញុំគិតថា ខ្ញុំនឹងសម្លាប់ពួកគេឲ្យបានច្រើនតាម​តែ​អាច​ធ្វើ​បាន មុនពេលពួកគេសម្លាប់ខ្ញុំ" ។

ពេល​នោះ គាត់​បាញ់​កាំភ្លើងយន្តដែល​មាន​២៥០គ្រាប់។ កាំភ្លើងវែងម៉ាក SA80 មាន​គ្រាប់​១៨០​គ្រាប់ គប់គ្រាប់បែកដៃផូស្វ័រចំនួន ៦ គ្រាប់និងគ្រាប់បែកដៃធម្មតាចំនួន ៦ គ្រាប់និងគ្រាប់មីនមួយគ្រាប់ទៀត។

Origin

តាម​ពិត​ទៅ! Pun មាន​ឈាម​ជ័រជាទាហាន Gurkhas ។ ឪពុករបស់​គាត់​ជាទាហានថ្មើរជើងក្នុងកង Gurkha Rifles​ហើយ​ជីតារបស់​គាត់​ក៏​ជា​ទាហាន​ Gurkha  ម្នាក់​ដែល​ទទួល​បាន​​មេដាយ Victoria Cross ក្នុង​សង្គ្រាម​លោក​លើក​ទី​២​នៅ​សមរភូមិប្រទេស​ភូមា៕