មនុស្សស្រីចាយលុយប្ដី មានរឿងអីដែលអន់ បើប្រពន្ធមិនចាយ ទុកឱ្យស្រីចាយជំនួសមែន?

គេថាជាមនុស្សស្រីមានប្ដីក៏ដោយ ក៏ត្រូវតែមានការងារធ្វើ មានមុខរបរអាចរកចំណូលបានដោយខ្លួនឯង ចាយលុយខ្លួនឯងវាល្អ សប្បាយចិត្តជាងចាយលុយប្ដី ចាំតែសុំលុយ ចាំតែយកលុយប្ដីចាយ មិនស្រណុកចិត្តនោះឡើយ។

ប៉ុន្តែ ការដែលយើងជាប្រពន្ធ ចាយលុយប្ដី វាជារឿងសមគួរ និងត្រឹមត្រូវហើយ បើមិនឱ្យចាយលុយប្ដី បើមិនឱ្យប្រពន្ធចាយ ទុកឱ្យប្ដី យលទៅឱ្យស្រីខាងក្រៅចាយជំនួវិញមែន បើបែបហ្នឹងមែន ឈឺចិត្តស្លាប់ហើយ។ ស្រីខាងក្រៅជាអី ជាអ្នកដទៃសុទ្ធសាធ តែមានសិទ្ធចាយលុយប្ដីយើង វាដូចមិនសម។

97335691_999581420499081_6780529019826733056_o


កុំគិតថាយើងអន់ ដែលចាយលុយប្ដី មនុស្សស្រីចេះយកលុយប្ដីចាយ ជាមនុស្សស្រី​ ជាប្រពន្ធដែលឆ្លាត កុំល្ងង់ខ្លាចគេថាជាមនុស្សស្រីអន់ អត់ចេះរកលុយ គ្មានការងារ ចាំតែប្ដីចិញ្ចឹម យើងសំណាងបានប្ដីចិញ្ចឹម មានប្ដីឱ្យលុយចាយ ជារឿងដែលសប្បាយចិត្ត តែយ៉ាងណា ក៏ត្រូវតែមានការងារធ្វើ មានមុខរបររក លុយយើងរក យើងទុកសន្សំ ទិញរបស់យើងចង់បាន ចំណែកលុយប្ដី យើងចាយឱ្យសប្បាយចិត្ត កុំឱ្យស្រីខាងក្រៅបានដៃមកចាយជំនួសយើង នាំឱ្យស្រីមើលងាយយើងទៀត៕

97554387_997268027397087_3758905933795688448_n

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ