យោងតាមចំណារឯកភាព និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ចុះថ្ងៃទី១៩ ខែ០៥ ឆ្នាំ២០២០ លើសំណើរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី១៨ ខែ០៥ ឆ្នាំ២០២០ ព្រមទាំងយោងតាមការវិត្តន៍សភាពការណ៍នៃការរីករាលដាល ជំងឺកូវីដ១៩។
កម្ពុជា ព្រមទទួលភ្ញៀវមកពីប្រទេសទាំង៦ឡើងវិញ គឺ អាមេរិក អេស្ប៉ាញ អ៊ីតាលី បារាំង អាល្លឺម៉ង់ និង អ៊ីរ៉ង់ ក្រោយផ្អាកមួយរយៈកន្លងមក។ នេះបើតាមសេចក្តីប្រកាសរបស់លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០។
ប្រភព៖