ប្រទេសបារាំង កត់ត្រាចំនួនករណីថ្មីដល់ទៅ ៧០ករណី បន្ទាប់ពីបើកឱ្យដំណើរការសាលាឡើងវិញ

កាលពីថ្ងៃច័ន្ទ រដ្ឋមន្ត្រីក្រសួងអប់រំប្រទេសបារាំងបានឱ្យដឹងថា មានករណីថ្មីៗដល់ទៅ ៧០ករណីបានកើតឡើង ខណៈពេលដែលបើកសាលាសាជាថ្មីឱ្យសិស្សច្រើនជាង១លាននាក់ ត្រឡប់ទៅសិក្សាដូចធម្មតាវិញ។

រដ្ឋមន្ត្រីក្រសួងអប់រំ លោក Jean-Michel Blanquer បាននិយាយថា "វាមិនអាចចៀសផុតបានទេរឿងប្រភេទនេះ វាប្រាកដជាកើតមាន" ប៉ុន្តែលោកក៏បានបន្ថែមថា វាគ្រាន់តែជាសមាមាត្រតិចហើយ ក្នុងចំណោមកូនសិស្សជាង ១.៤លាននាក់ ហើយសាលាដែលបានរងផលប៉ះពាល់នេះ នឹងត្រូវបិទទ្វារវិញជាបន្ទាន់។

គួរបញ្ជាក់ផងដែរថា ប្រទេសបារាំងបានធ្វើការបិទសាលា នងវិទ្យាស្ថានឧត្តមសិក្សាចាប់ពីថ្ងៃទី ១៧ ខែមីនាមកម្ល៉េះ ដែលជាផ្នែកមួយនៃវិធានការរបស់ប្រទេសក្នុងការទប់ស្កាត់ការផ្ទុះឡើងនៃវីរុសកូវីដ១៩។ បារាំងត្រូវបានរកឃើញករណីឆ្លងដល់ទៅ ១៨០.០០០ ករណី និងអ្នកស្លាប់ចំនួន ២៨.០០០ នាក់គិតត្រឹមថ្ងៃច័ន្ទនេះ៕

5ec3721e5af6cc2fe3751e92


Thumbs_b_c_a1df62a60fd46dbaba998823f183e6b5

6e7d4c95 7b51 4d47 B587 6755bc29b253_16x9_600x338

ប្រភព ៖. businessinsider.