ក្រសួងបរិស្ថាន បានបង្ហោះសារមួយចូលរួមសោកស្ដាយដែលបានបាត់បង់ដំរីចាស់ឆ្នាំមួយក្បាលឈ្មោះ ប៉ាក់ម៉ៃ កាលពីថ្ងៃទៅ ២១ ខែ ឧសភា ឆ្នាំ២០២០ នេះ។
គួរបញ្ជាក់ផងដែរថា ការបាត់បង់សត្វដំរីប៉ាក់ម៉ៃនេះ គឺជាការបាត់បង់សត្វដំរីជាប្រភេទសត្វកម្រនៅកម្ពុជាយើង។
យោងតាមខ្លឹមសាររបស់គេហទំព័រក្រសួងបរស្ថានបានឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជា ដំរីអាស៊ីមានចំនួនប្រមាណពី ៤០០ ទៅ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត ។
យ៉ាងណាមិញ ដំរីអាស៊ីកំពុងរងការគំរាមកំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វាក្នុងសកលលោក ហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ(IUCN)៕
ក្រសួងបរិសា្ថនកម្ពុជា