នៅក្នុងសង្គម ប្ដីមានមុខតំណែងធំប៉ុនណា តែនៅក្នុងគ្រួសារ ត្រូវចាំថា ប្ដីប្រពន្ធមានសិទ្ធស្មើគ្នា

មនុស្សប្រុសមួយចំនួនតែងគិតថា នៅក្នុងសង្គម ជាមួយមនុស្សជាច្រើននៅខាងក្រៅ ខ្លួនមានមុខតំណែង និងតួនាទីធំ មានគេឯងគោរព ខ្លាច អាចបញ្ជាមនុស្សជាច្រើនបាន សូម្បីតែមនុស្សខ្លះមានអាយុច្រើនជាងខ្លួន ក៏អាចបញ្ជាគេបានដែរ ព្រោះតែមានពាក្យមួយថា ខ្លួនជាមេ ជាអ្នកគ្រប់គ្រងគេ។ ព្រោះតែចំណុចនេះ ទើបធ្វើឱ្យមនុស្សប្រុសខ្លះគិតថា ខ្លួនមានអំណាច អាចបញ្ជា ឬគ្រប់គ្រងមនុស្សជាច្រើនបាន រួមទាំងប្រពន្ធរបស់ខ្លួន ទើបតាំងខ្លួនជាអ្នកគ្រប់គ្រង បញ្ជាលើនាង ដោយគ្មានការគោរព ឱ្យតម្លៃ ក្នុងនាមជាប្ដីប្រពន្ធនោះឡើយ គឺទុកដូចមេ និងកូនចៅ ចៅហ្វាយ និងអ្នកបម្រើអ៊ីចឹង។

93608975_3128024760756765_1094887000265195520_o

ដូច្នេះ សូមប្រាប់ដល់ប្ដីទាំងឡាយ មិនៅក្នុងសង្គមខាងក្រៅ ជាមួយមនុស្សទូទៅ អ្នកខ្លាំងពូកែ អស្ចារ្យ ជាមេបញ្ជាគេបានច្រើនប៉ុនណាក៏ដោយ ក៏សូមឱ្យអ្នកដឹងផងថា នៅក្នុងគ្រួសារ ក្នុងនាមជាប្ដីប្រពន្ធគឺ អ្នកមានសិទ្ធស្មើគ្នា បើទោះជាប្រពន្ធអ្នក ត្រឹមជាស្ត្រីមេផ្ទះ ត្រឹមជាមនុស្សស្រី ធ្វើការ រកស៊ីតិចតួច ឬមិនរកក៏ដោយ តែត្រូវគោរព និងឱ្យតម្លៃគ្នា ព្រោះជាប្ដីប្រពន្ធ គឺជាដៃគូរួមសុខរួមទុក្ខ ជាដៃគូជួយគិតគូរដល់គ្នាទៅវិញទៅមក មិនមែនប្រពន្ធ ជាអ្នកបម្រើ ឬជាកូនចៅរបស់អ្នកនោះទេ។

ប្ដីល្អ គេគោរព និងឱ្យតម្លៃប្រពន្ធណាស់ ជាពិសេសគឺ គេថែមទាំងលើកតម្កើងប្រពន្ធឱ្យអ្នកដទៃគោរពនាងថែមទៀតផង មិនមែនអាងអំណាចធំ តាំងខ្លួនហំហាន បញ្ជា គ្រប់គ្រង ឃុំឃាំងប្រពន្ធ ចង់ឱ្យគេសរសើរនោះទេ គ្មាននរណាម្នាក់សរសើរអ្នកចេញពីចិត្តឡើយ បើអ្នកទុកប្រពន្ធដូចអ្នកបម្រើនោះ៕


93400004_3128024807423427_7710510578963316736_o

ឭ

អត្ថបទ ៖ ភី អេក

ក្នុងស្រុករក្សាសិទ្ធ