សោកស្តាយ! ទន្សោងមួយក្បាលបានស្លាប់ ដោយសារជាប់អន្ទាក់ព្រាន នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត

សត្វទន្សោងឈ្មោលមួយក្បាលបានស្លាប់នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត ក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្តរមានជ័យ នៅល្ងាចថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២០នេះ ដោយសារតែស្ថានភាពសុខភាពចុះខ្សោយខ្លាំង និងរបួសធ្ងន់ ដោយសារតែជាប់អន្ទាក់របស់ព្រានជាយូរថ្ងៃមកហើយ ទោះបីជាក្រុមជំនាញបសុសត្វ និងមន្ត្រីពាក់ព័ន្ធខិតខំព្យាយាមសង្គ្រោះយ៉ាងយកចិត្តទុកដាក់យ៉ាងណាក៏ដោយ។

សត្វទន្សោង ដែលជាប់អន្ទាក់ព្រានព្រៃនោះ ត្រូវបានប្រទះឃើញនៅក្នុងភូមិសាស្រ្តចំណុចអូរថ្ម ក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័នស្ថិតក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន្ត  និងបានទទួលការសង្គ្រោះបឋមមុននឹងសត្វទន្សោងនេះបានស្លាប់បាត់បង់ជីវិត។ សពសត្វទន្សោងនេះត្រូវបានមន្ត្រីឧទ្យានុរក្ស និងសហគមន៍ព្រៃសង្ឃរុក្ខវ័នដឹកនាំដោយព្រះអង្គ ប៊ុន សាលួត បញ្ចុះនៅស្នាក់ការកណ្តាលរបស់ព្រះអង្គ។

99295775_2499207797037761_1982788363916148736_o

99285175_2499207937037747_3925904235178229760_o

99159226_2499207823704425_6109517414360154112_o

99399219_2499207850371089_5076120387129966592_o


99414785_2499207967037744_1500084256603373568_o

99295958_2499208013704406_8649923753137930240_n

ក៏មានការបញ្ចេញមតិជាច្រើនពីមហាជនពាក់ព័ន្ធនឹងករណីការបាត់បង់សត្វព្រៃដោយសារព្រានព្រៃដាក់អន្ទាក់សត្វនេះផងដែរ។ តើមូលហេតុចម្បងដែលនាំឲ្យបាត់បង់សត្វព្រៃដែលជាសត្វកម្រនេះដោយសារអ្វី?

Screen Shot 2020 05 25 At 2.06.43 PM

 

ប្រភព៖ ​BTV Cambodia