(Canada Sniper Army) ទាហានលបបាញ់កាណាដាផ្ដាច់​ជីវិត​ ISIS ដោយ​កាំភ្លើងស៊ីបម៉ាក McMillan Tac-50​ ចម្ងាយ​៣៥៤០ម៉ែត្រឆ្ងាយបំផុតក្នុងប្រវត្តិសាស្រ្ត

ទាហានបាញ់ស៊ីបកាណាដាម្នាក់បានផ្ដាច់​ជីវិត ក្រុមសកម្មប្រយុទ្ធ ISIS ជាមួយ​នឹង​ការ​បាត់​ចំ​គោលដៅ​ឆ្ងាយ​ជាង​២ម៉ាយល៍គិត​ជា​ម៉ែត្រ ៣៥៤០ម៉ែត្រ​ហើយ​កំណត់​ត្រានេះ​បាន​បង្កើត​ឡើង​ក្នុងឆ្នាំ​២០១៧​ថ្មី​ៗនេះ​ខណៈ​ទាហានកាណាដាម្នាក់​នោះ​មិន​ត្រូវ​បាន​គេ​បង្ហាញអត្ថសញ្ញាណនោះ​ទេ។ នេះ​បើតាម​របាយការណ៍ Globe and Mail។

Canadian50

ទាហានបាញ់ស៊ីប​រូបនេះ​មិន​បង្ហាញឈ្មោះ​នោះទេ ហើយ​គាត់​ជា​សមជិករបស់​កងទ័ពពិសេសកាណាដា Joint Task Force 2​ដែល​ជា​កងពិសេស​មួយ​របស់​កងទ័ពកាណាដា​ដែល​ជំនាញ​ប្រយុទ្ធនិង​តាកទិកក្នុង​សង្គ្រាមប្រហាក់ប្រហែល​កងពិសេស​អាមេរិក Navy's SEAL Team 6។ ការ​បាញ់​ចំ​គោលដៅ​នេះ​គឺ​កើត​ទៅ​លើ​ក្រុម​ឧទ្ទាមISIS ដែល​ចូល​មក​លុកលុយក្រុមសន្តិសុខអ៊ីរ៉ាក់។

​កងទ័ពពិសេសកាណាដា Joint Task Force 2

ប្រភពមួយ​បាន​ប្រាប់​កាសែត​ខាង​លើ​ថា៖ " ជនអាក្រក់( ISIS)មិន​បាន​ដឹង​ថា​មាន​រឿងអ្វី​កើត​ឡើង​លើ​ខ្លួនពួក​គេ​នោះ​ទេ។ គួរឲ្យ​ស្ដាយ!​ដោយ​សារ​ហេតុផល សន្តិសុខ ការសម្ងាត់ផ្ទៃក្នុង​យោធា និង​ដើម្បី​ការពារ​សិទ្ធិ​របស់​កង​ទាហានសម្ព័ន្ធមិត្ត​និងក្រុម​ពិសេស​ សកម្មភាព ទីកន្លែង ឈ្មោះ ប្រតិបត្តិការនេះ​មិន​ត្រូវបង្ហាញឲ្យ​ដឹង​នោះ​ទេ"។

Y2NPPE5


ទាហានពិសេស​ម្នាក់​នោះ​ប្រើប្រាស់កាំភ្លើងស៊ីប McMillan TAC-50 ខណៈពេល​ដែលគាត់បាញ់​ចេញ​ពីកំពូលខ្ពង់រាបមួយ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ គ្រាប់​ហោះ​ចំណាយពេល​១០​វិនាទី​ទើប​ដល់​ចំគោលដៅត្រូវទាហាន ISIS នោះ​ស្លាប់​តែ​ម្ដង។ ប្រភពពីយោធាមួយរូបបាននិយាយថា“ ការបាញ់សម្លាប់នេះពិតជាធ្វើឱ្យគ្រោងការវាយប្រហាររបស់ក្រុមឧទ្ទាម Daesh [ក្រុមរដ្ឋអ៊ីស្លាម]បរាជ័យក្នុងការ​វាយ​ប្រហារ​ ទៅលើកម្លាំងសន្តិសុខអ៊ីរ៉ាក់” ។ ដំបូងឡើយ!​​ ប្រតិបត្តិការណ៍​នេះចង់​ទម្លាក់​គ្រាប់បែក​តែ​ខ្លាច​ប៉ះពាល់ដល់​ជីវិត​ជនស៊ីវិល​ហើយ​ណាមួយរយៈចម្ងាយនៃ​ការ​បាញ់​ឆ្ងាយផង​នោះ ក្រុមឧទ្ទាម​មិន​បានដឹង​ថា​មាន​គេ​រង់ចាំផ្ដាច់​ជីវិត​ពួក​គេ​នោះ​ទេ"។

_methode_times_prod_web_bin_9cf31432 5784 11e7 869c 518339a19c7c

ចម្ងាយ​នៃ​ការ​បាញ់ចំគោលដៅ​បាន​ធ្វើ​ឲ្យ​មាន​ការវិភាគវែកញែកយ៉ាងខ្លាំង ប៉ុន្តែ​នេះ​គឺ​ជាពិត​ហើយ​វីដេអូ​នៃ​សកម្មភាបបាញ់ចំគោលដៅ​និង​ទិន្នន័យ​ទាំងអស់​បាន​កត់​ត្រា​ទុក។ អ្វីដែលបញ្ជាក់​បាន​គឺ​គាត់​ប្រើ​កាំភ្ល់ងម៉ាក McMillan TAC-50​ដេល​ជា​កាំភ្លើងបាញ់ស៊ីបរយៈចម្ងាយឆ្ងាយ​ហើយ​ម្យ៉ាងវិញ​ទៀត​គ្រាប់​កាំភ្លើង​ទំហំ  .50 caliber rounds​ដែល​ជា​គ្រាប់​ផលិត​សម្រាប់​ទម្លុះវត្ថុរឹង​របាំងហើយ​ល្បឿនហោះ៨២២.៩​ម៉ែត្រ​ក្នុង​មួយវិនាទី ហើយ​ជា​គ្រាប់​មាន​លំនឹង​ពេល​ចំ​គោលដៅ។

Image

នេះ​គឺជា​កំណត់​ត្រា​នេះ​បាញ់​ចំគោលដៅឆ្ងាយបំផុត​ក្នុង​ប្រវត្តិសាស្រ្ត​សង្គ្រាម​ហើយ​កំណត់​ត្រា​នេះ​បាន​បំបែកកំណត់ត្រា​របស់​ទាហានពិសេស​អង់គ្លេស SAS អង់គ្លេស​លោក Craig Harrison​ដែល​បាញ់​ចំគោលដៅ២៤៧៥ម៉ែត្រ​កាលពី​ឆ្នាំ​២០០៩៕