សួរតាមត្រង់ស្រីៗ! តើចង់ដឹងគ្រប់រឿងរបស់សង្សារ ឬក៏ចង់ឱ្យគេលាក់បាំង នូវអតីតកាលរបស់គេ

មនុស្សស្រឡាញ់គ្នា មិនមានរឿងអ្វីដែលត្រូវលាក់បាំងគ្នានោះឡើយ ជាពិសេសមនុស្សស្រី​ នាងមិនចូលចិត្តឱ្យសង្សារ ឬដៃគូរបស់ខ្លួនលាក់បាំងនូវអតីតកាលរបស់គេទេ រឹតតែចង់ដឹងចង់ឮនូវប្រវត្តិស្នេហារបស់សង្សារទៀតផង ជាពិសេសនោះគឺ ចង់ស្គាល់សង្សារចាស់ទាំងអស់របស់សង្សារខ្លួន។

99120492_2334294260209865_6141755310034911232_n

ជឿថាគ្មានមនុស្សស្រីណា ចង់ឱ្យសង្សារលាក់បាំងប្រវត្តិ ឬកុហកខ្លួននោះឡើយ តែទម្លាប់របស់មនុស្សស្រី នៅពេលដែលគេប្រាប់ការពិតហើយ ក៏បែរជាចាប់ផ្ដើម ខឹង ប្រចណ្ឌ រករឿង នឹកគិតអន់ចិត្ត ហើយចូលចិត្តយកខ្លួនឯងទៅប្រៀបធឿបជាមួយនឹងអ្នកចាស់របស់សង្សារខ្លួន កាន់តែខ្លាំងជាងនេះនោះគឺ ឱ្យតែមានរឿងឈ្លោះទាស់គ្នាម្ដងណា ក៏យករឿងអតីតកាលមកសើរើគាស់កកាយ ឱ្យក្លាយជារឿងធំដែរ នេះហើយជាបញ្ហារបស់មនុស្សស្រី។

98418985_2334294163543208_3731389409770078208_n


ពេលខ្លះ សង្សាររបស់អ្នក គាត់គ្មានចេតនាលាក់បាំង ឬកុហកនូវប្រវត្តិស្នេហា ឬសង្សារចាស់របស់គាត់នោះឡើយ ប៉ុន្តែ គាត់ក៏គិតថា គ្មានសាច់ការអ្វី ដែលត្រូវទៅរំឭកពីអតីតកាល ឬអ្នកចាស់នោះដែរ ព្រោះមនុស្សបែកគ្នា គឺបែកគ្នាហើយ មិនអាចបកក្រោយបានទេ ព្រោះពេលនេះគាត់ជ្រើសយកអ្នក គឺមានន័យថា អ្នកជាមនុស្សបច្ចុប្បន្នរបស់គាត់ ជាអ្នកដែលគាត់ស្រឡាញ់ ជាអ្នកដែលគាត់ត្រូវការ ហើយអ្វីដែលគាត់ត្រូវធ្វើនោះគឺ ធ្វើយ៉ាងណា ដើម្បីបន្តទៅរកអនាគតមួយជាមួយនឹងអ្នក។

98999666_2334294070209884_3427942930856280064_n

ដូច្នេះស្រីៗ បើអាចមិនបាច់ទៅចង់ដឹងរឿងរ៉ាវកាលពីមុន ឬរឿងសង្សារចាស់គេទេ ព្រោះពេលខ្លះ បើគេនិយាយប្រាប់យើងគ្រប់រឿងពេក វាក៏អាចឱ្យយើងនេះ ឈឺចាប់ ខូចចិត្ត ស្អិតទ្រូងតែឯងក៏ថាបានដែរ ដឹងរឿងគួរដឹង កុំទៅចង់ដឹងរឿងដែលមិនគួរដឹង វាមិនសប្បាយឡើយ៕

អត្ថបទ ៖​ ភី អេក

ក្នុុងស្រុករក្សាសិទ្ធ