ស្ងាត់ៗម្ចាស់មេដាយមាសតៃក្វាន់ដូ ស៊ន សៀវម៉ី ចូលរោងភ្ជាប់ពាក្យ ជាមួយបុរសរូបសង្ហាម្នាក់ នាព្រឹកនេះ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២០នេះ មាន Channel YouTube មួយដែលមានឈ្មោះថា elit sorn ដែលជា Channel របស់ក្លឹប ប៉ែន កាក់គុនខ្មែររបស់បងប្អូនកីឡាការនី ស៊ន សៀវម៉ី បានបង្ហោះវីដេអូក្នុងពិធីភ្ជាប់ពាក្យរបស់​កីឡាការនី ស៊ន សៀវម៉ី ជាមួយនឹងបុរសរូបសង្ហាម្នាក់ បានធ្វើឱ្យមហាជន និងអ្នកគាំទ្រ មានការភ្ជាក់ផ្អើលយ៉ាងខ្លាំង។

គួរបញ្ជាក់ផងដែរថា កញ្ញា ស៊ន សៀវម៉ី គឺជាកីឡាការនីផ្នែកតៃក្វាន់ដូ មានទម្ងន់ ៦៩ គីឡូក្រាម និងកម្ពស់ ១.៨៣ ម៉ែត្រ ដែលធ្លាប់បានឈ្នះមេដាយមាស Asian Games កាលពីឆ្នាំ ២០១៤ នៅប្រទេសកូរ៉េ​ខាងត្បូង ក៏ដូចជាបានឈ្នះមេដាយមាស SEA Games កាលពីឆ្នាំ ២០១៣​ នៅប្រទេស​មីយ៉ាន់ម៉ាផងដែរ។

ក្នុងនោះដែរ បន្ទាប់ពីនាងជាកីឡាការនីដ៏ល្បីផ្នែកតៃក្វាន់ដូនោះហើយ នាងក៏បានថតផ្សព្វផ្សាយពាណិជ្ជកម្ម និងផលិតផលផ្សេងៗឱ្យក្រុមហ៊ុនល្បីៗ​ជាច្រើនថែមទៀតផង៕

Screen Shot 2020 05 28 At 2.05.36 PM

Screen Shot 2020 05 28 At 2.06.02 PM


Screen Shot 2020 05 28 At 2.06.14 PM

Screen Shot 2020 05 28 At 2.06.34 PM

២

Unnamed

Y 19