អយុត្តិ ធម៌ណាស់! អាមេរិច​ បានក្លាយជាប្រទេសហឹ ង្សាដោយសាររេីស អេីងពូជសាសន៍ស្បែកខ្មៅ រហូតធ្វើឱ្យបាត់បង់ជី វិតបុរសម្នាក់យ៉ាងអណោចអ ធម

កាលពីម្សិលមិញមានរឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល និងរន្ធត់ជាខ្លាំងកើតឡើងនៅសហរដ្ឋអាមេរិច ​ក្រោយលេចឡើងនូវវីដេអូមួយដែលមានករណីមន្រ្តីប៉ូលីស បានសម្លាប់ជនជាតិស្បែកខ្មៅ ក្នុងការរើសអើងពូជសាសន៍មួយ ធ្វើឱ្យមានការរន្ធត់ពាសពេញពិភពលោក។

នៅថ្ងៃកើតហេតុ ដែលជាថ្ងៃចន្ទ ​ទី ២៥ ​ខែឧសភា ឆ្នាំ ​២០២០ មានមន្រ្តីប៉ូលីសមួយរូបនៅប៉ុស្តិ៍នគរបាលនៅទីក្រុង Minneapolis បានចាប់ខ្លួនលោក George Floyd ជនជាតិស្បែកខ្មៅ  អាយុ ៤៦ឆ្នាំ រស់នៅក្នុងតំបន់ជាយក្រុងនៃ Minneapolis ដោយគ្មានមូលហេតុ ហើយ មន្រ្តីប៉ូលីសរូបនេះបានប្រើជង្គង់សង្កត់លើ​ លោក George Floyd ក្នុងខណៈដែលគាត់បានស្រែកសុំអង្វរថា « សុំអង្វរ, ខ្ញ៉ំមិនអាចដកដង្ហើមបានទេ". “Please, I can’t breathe”, “Please”, “Please” “Please”។

រូបភាពវីដេអូនៃ មន្រ្តីប៉ូលីសស្បែកសង្កត់ជង្គង់លើជនជាតិស្បែកខ្មៅ ហើយប្រើកម្លាំងសង្កត់ចុះក្រោមធ្វើឲ្យមនុស្សគ្រប់គ្នាផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ហើយមនុស្សមួយចំនួនដើរឆ្លងកាត់ទីនោះក៏បានស្រែកប្រាប់មន្រ្តីប៉ូលីសទាំងនោះឱ្យដោះលែងលោក George Floyd តែគ្មានអ្នកណាម្នាក់អើពោះឡើយ ​សូម្បីតែមន្រ្តីប៉ូលីសផ្សេងៗទៀតបង្ហាញអកប្បកិរិយាធម្មតា ដូចគ្មានអ្វីកើតឡើយ ​ហើយ១០នាទីក្រោយមកលោក George Floyd ក៏បានបាត់បង់ជីវិតទៅ ​ទោះក្រោយមកត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យយ៉ាងណាក៏ដោយ។

អ្នកដែលដើរឆ្លងកាត់គ្មានអ្នកណាហ៊ានជួយលោក George Floyd ឡើយព្រោះខ្លាចអំណាចប៉ូលិស  ហើយអ្វីដែលពួកគេធ្វើបានគឺនាំគ្នាថតរូប និងវីដេអូទុក ហើយវីដេអូនេះផងដែរបានធ្វើឱ្យមានការភ្ញាក់ផ្អើលពាសពេញបណ្ដាញសង្គម បង្កើតជាព្យុះកំហឹង និងមានចលនាបាតុកម្មលក្ខណៈទ្រង់ទ្រាយធំជាច្រើនបានកើតឡើងនៅក្នុងទីក្រុង ដោយអំពើហឹង្សាបានចាប់ផ្តើមកើតមានឡើងរវាងប៉ូលីស និងពលរដ្ឋ ប្រឆាំងនឹងការរើសអើងជាតិសាសន៍ដ៏ធំមួយបានកើតឡើងនៅទូទាំងសហរដ្ឋអាមេរិក។

នៅក្នុងនោះ តារាល្បីៗជាច្រើនដូចជា Justin Bieber, Ariana Grande, Melanie Martinez, Billie Eilish, Miley Cyrus និងតារាផ្សេងៗជាច្រើនរូប ​រួមទាំងប្រជាជនពិភពលោក បានបញ្ចេញពាក្យសម្ដី និង មតិជាច្រើនជាច្រើនថ្កោលទោសនឹងបញ្ហារើសអើងមួយនេះ។ ​ដោយគេបានដឹងថា ​ទោះអាមេរិចជាប្រទេសប្រជាធិបតេយ្យ  តែបញ្ហារើសអើសជាតិសាសន៍ ​ពិសេសជនជាតិស្បែកខ្មៅនៅតែកើតមានរាល់ថ្ងៃ ថែមទាំងបង្កជាអំពើហិង្សាដែលមិនអាចទប់ស្កា់តជាប់ផងដែរ៕

ប្រភព៖ ​NYTime


101692152_2313560675604215_6741885635696525312_n

101551654_2313560528937563_45280856654217216_o

101094282_2313560395604243_1229080672153370624_o

99372029_2313560658937550_6069685587009339392_o

99436249_2313560728937543_3801499347808419840_o