ធ្លាប់ឆ្ងល់ទេថា! ហេតុអ្វីគូស្នេហ៍បច្ចុប្បន្ន ស្រឡាញ់គ្នាមិនបានយូរ ដូចកាលគូស្នេហ៍យាយតា ឪពុកម្ដាយយើង?

ធ្លាប់គិតទេថា ហេតុអ្វីបានជា ដូនតា ឬឪពុកម្ដាយយើង អាចរស់នៅជាមួយគ្នារហូតដល់ចាស់រៀងៗខ្លួន តកូនតចៅ ហេតុផល ក៏ព្រោះតែគាត់ មិនមានមិត្តច្រើនជាង ៣០០០នាក់ ដូចយុវវ័យបច្ចុប្បន្ននេះឡើយ ដូច្នេះហើយ រាល់ពេលដែលពួកគាត់ឈ្លោះទាស់ ឬមានបញ្ហាអ្វីជាមួយនឹងគ្នា គឺគាត់ប្រឈមមុខជាមួយគ្នា ហើយដោះស្រាយជាមួយគ្នា យ៉ាងច្រើន ឈ្លោះគ្នា តែពីរបីម៉ាត់ ក៏រួចភ្លេចអស់ហើយ។

128554758_3793706800653207_4187178150533187528_n

មិនដូចគូស្នេហ៍យុវវ័យបច្ចុប្បន្ននេះទេ ព្រោះតែយើងមានបណ្ដាញសង្គម មិត្តស្គាល់ខាងក្រៅ អាចនិយាយរកបាន យ៉ាងហោចណាស់ក៏មាន៥នាក់ដែរ ចំណែកឯក្នុងបណ្ដាញសង្គមហ្វេសប៊ុគវិញ យើងមមានហ្វេនច្រើនបំផុត ៥០០០នាក់ និងនៅមានអ្នក Followed ជាច្រើនទៀត ហើយពេលដែលដៃគូឈ្លោះទាស់ ឬខឹងនឹងគ្នា រមែងបង្ហោះសារចោលលើហ្វេសប៊ុគ ពេលនោះហើយ ដែលមិត្តរបស់យើងបានឃើញយ៉ាងហោចក៏ ជាង៣០០០នាក់ និងអ្នកចូលមកខំមិនលួងលោម បញ្ចេញយោបល់ក៏មិនតិចនាក់ដែរ។


129872705_1022008651608180_6866306093660088203_o

ព្រោះតែហេតុផល ដែលផ្តោតលើបណ្ដាញសង្គម អាងថាខ្លួនមានញាតិ មានមិត្តស្គាល់ច្រើន មានអ្នកលួងលោមច្រើន ក៏ចាប់ផ្ដើមធ្វើឱ្យទំនាក់ទំនងស្នេហា រឹតតែរកាំរកូស យើងអាចនឹងគិតខុស ដែលបង្ហោះលើសង្គម ចែករំលែកដល់អ្នកជុំវិញច្រើនបែបនេះ វាងាយនឹងធ្វើឱ្យទំនាក់ទំនងស្នេហា បែកបាក់ ប្រេះឆាខ្លាំងណាស់៕

អត្ថបទ ៖ បរទេស

ប្រែសម្រួល ៖ ភី អេក